បន្ទាប់ពីការលើកឡើងនាពេលថ្មីៗនេះរបស់លោក Trump ទីផ្សារហិរញ្ញវត្ថុបានឆ្លើយតបយ៉ាងរហ័ស ខណៈដែលវិនិយោគិនបានវាយតម្លៃទុកជាមុននូវការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក និងនិន្នាការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ (Dovish) របស់ធនាគារកណ្តាល។ ប្រាក់ដុល្លារបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីដើមឆ្នាំ ២០២២ មក បន្ទាប់ពីប្រធានាធិបតី Donald Trump បានបង្ហាញសញ្ញាថា លោកយល់ស្របជាមួយនឹងការធ្លាក់ថ្លៃនៃតម្លៃរូបិយបណ្ណប្រាក់ដុល្លានាពេលបច្ចុប្បន្ននេះ។
«ទេ ខ្ញុំយល់ថាវាជារឿងដ៏ល្អ» នេះជាសម្តីរបស់លោក Trump ប្រាប់ដល់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Iowa កាលពីថ្ងៃអង្គារ នៅពេលលោកត្រូវបានសួរថា តើលោកមានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃតម្លៃ
រូបិយបណ្ណប្រាក់ដុល្លាដែរឬទេ។ លោកបានបន្តថា៖ «ខ្ញុំគិតថាពាក់ព័ន្ធទៅនឹងតម្លៃប្រាក់ដុល្លារ សូមមើលលើសម្ធផលកិច្ចការងារដែលយើងកំពុងធ្វើចុះ។ ប្រាក់ដុល្លារគឺកំពុងដំណើរការយ៉ាងល្អប្រសើរ។» នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៏មានBloomberg។
ទន្ទឹមនឹងនេះដែរ លោកក៏បានលើកឡើងថា អត្រាការប្រាក់អាចនឹងធ្លាក់ចុះនៅពេលដែល
ប្រធានធនាគារកណ្តាល (Fed Chair) ថ្មីត្រូវបានតែងតាំង ដែលចំណុចនេះបានពង្រឹងការរំពឹងទុក
អំពីការបន្ធូបន្ធយនៃការអនុវត្តគោលនយោបាយរូបិយវត្ថុឱ្យមានភាពងាយស្រួលជាងមុន ហើយវាក៏បានកាត់បន្ថយភាពទាក់ទាញ ក្នុងការរក្សាទុកប្រាក់ដុល្លារអាមេរិក និងសញ្ញា
បណ្ណរតនាគារផងដែរ។


នៅពេលដែលទំនុកចិត្តលើប្រាក់ដុល្លារចាប់ផ្តើមធ្លាក់ចុះ មូលធនមានការផ្លាស់ប្តូរលំហូរចូលទៅក្នុង
ទ្រព្យសកម្មជំនួសផ្សេងៗ និងរូបិយបណ្ណសំខាន់ៗដទៃទៀត ដែលអាចរុញច្រានឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ
ដល់កម្រិតទាបបំផុតក្នុងរយៈពេលច្រើនឆ្នាំ។ ទន្ទឹមនឹងនោះ ភាពមិនច្បាស់លាស់ផ្នែកនយោបាយរដ្ឋាភិបាល ក្តីបារម្ភលើឯករាជ្យភាពរបស់ធនាគារកណ្តាល (Fed) និងហានិភ័យពាណិជ្ជកម្មដែលកំពុងបន្ត បានបង្កើនភាពប្រែប្រួលនៃទីផ្សារ ដែលជាលក្ខខណ្ឌជំរុញឱ្យវិនិយោគិនងាកទៅរកទ្រព្យសកម្មដែលមានទំនុកចិត្តនិងសុវត្ថិភាពក្នុងការរក្សាតម្លៃជាងមុន។
តម្លៃមាសគឺនៅតែទទួលបានផលប្រយោជន៍ជាចម្បងពីការផ្លាស់ប្តូរនេះ ដោយតម្លៃមាសបានហក់
ឡើងដល់កម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានគឺក្នុងតម្លៃ ៥,២០០ ដុល្លារក្នុងមួយអោន ខណៈពេលដែលតម្រូវការបានកើនឡើងយ៉ាងគំហុកពីសំណាក់វិនិយោគិនស្ថាប័ន និងវិនិយោគិនសកល។
ការចុះខ្សោយនៃតម្លៃប្រាក់ដុល្លារ បានធ្វើឱ្យមាសកាន់តែមានភាពទាក់ទាញសម្រាប់អ្នកទិញអន្តរជាតិ រីឯការរំពឹងទុកលើការធ្លាក់ចុះនៃអត្រាការប្រាក់ បានជួយកាត់បន្ថយ ឱកាសនៃថ្លៃចំណាយ ក្នុងការរក្សាទ្រព្យសកម្មដែលមិនផ្តល់ផលចំណេញជាការប្រាក់ ដូចជាមាសដុំជាដើម។

[English Version]
Following Trump’s recent remarks, financial markets reacted swiftly as investors priced in a weaker U.S. dollar and a more dovish Federal Reserve path. The dollar slumped to its lowest since early 2022 after President Donald Trump indicated he’s comfortable with its recent decline.
“No, I think it’s great,” Trump told reporters in Iowa on Tuesday when asked if he was worried about the currency’s drop. “I think the value of the dollar looks at the business we’re doing. The dollar’s doing great.” According to Bloomberg.
Meanwhile, he also stated that rates could fall once a new Fed Chair is appointed, which reinforced expectations of easier monetary policy, reducing the appeal of holding U.S. dollars and Treasuries.


As confidence in the dollar softened, capital rotated into alternative assets and major currencies, driving the dollar to multi-year lows. At the same time, political uncertainty, concerns over Fed independence, and ongoing trade risks increased market volatility conditions that typically encourage investors to move into safer stores of value.
Gold has been the primary beneficiary of this shift, surging to an all-time high near $5,200 per ounce as demand accelerated from both institutional and global investors. A weaker dollar makes gold more attractive to international buyers, while falling rate expectations lower the opportunity cost of holding non-yielding assets like bullion.
