ការកាត់បន្ថយពន្ធអាមេរិក-សហភាពអឺរ៉ុប
សហរដ្ឋអាមេរិកកំពុងកាត់បន្ថយពន្ធលើទំនិញសំខាន់ៗរបស់សហភាពអឺរ៉ុបពី 25% ទៅ 15% ជាមួយនឹងផែនការកាត់បន្ថយពន្ធលើរថយន្តបន្ថែមទៀត។ យោងតាមទីប្រឹក្សាពាណិជ្ជកម្មរបស់ប្រធានាធិបតីលោក Trump គឺលោក Peter Navarro បានឱ្យដឹងថា ពន្ធដែកថែប និងអាលុយមីញ៉ូមអាចនឹងមានភាគច្រើនក្នុងការរក្សាក្នុងកម្រិតដដែល។
→ ជាការឆ្លើយតប សហភាពអឺរ៉ុបនឹងលុបចោលការយកពន្ធលើទំនិញឧស្សាហកម្មទាំងអស់របស់សហរដ្ឋអាមេរិក និងផ្តល់សិទ្ធចូលក្នុងទីផ្សារសម្រាប់អាហារសមុទ្រ និងកសិកម្មរបស់សហរដ្ឋអាមេរិក ខណៈពេលដែលពួកគេក៏អាចនឹងវិនិយោគ ឧស្ម័ន (LNG) ប្រេង ផលិតផលនុយក្លេអ៊ែរ និងបន្ទះឈីប AI របស់សហរដ្ឋអាមេរិក ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនេះ។
ឥណ្ឌាអាចនឹងប្រឈមមុខនឹងការដំឡើងពន្ធ
លោក Navarro បានលើកឡើងពីលទ្ធភាពដែលឥណ្ឌាអាចប្រឈមមុខនឹងពន្ធទ្វេរដងសម្រាប់ការទិញប្រេងពីរុស្ស៊ីដោយចាប់ផ្តើមពីថ្ងៃទី 27 ខែសីហា ឆ្នាំ 2025 ខណៈដែលចិនបាននិយាយថា ពួកគេនឹងការពារឥណ្ឌាដើម្បី “រក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី” ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងខ្លះពី Trump ជុំវិញទំនិញនាំចេញរបស់ឥណ្ឌា។
សញ្ញាចម្រុះរបស់ធនាគារកណ្តាលអាមេរិក
ធនាគារកណ្តាលអាមេរិកមានទិសដៅផ្សេងគ្នាចំពោះគោលនយោបាយរូបិយវត្ថុ។ ជាក់ស្តែង មន្ត្រីមួយចំនួនដូចជា Hammack និង Goolsbee មានទំនោរទៅលើការរក្សាអត្រាការប្រាក់ ឬការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ដោយសារតែពួកគេនៅតែមើលឃើញនូវបញ្ហាអតិផរណានាពេលបច្ចុប្បន្ន។ ចំណែកឯ អ្នកផ្សេងទៀតដូចជា Collins ភាគច្រើនមានទំនោរទៅលើការបន្ធូរបន្ថយអត្រាការប្រាក់នាពេលឆាប់ៗនេះ ខណៈដែល Bostic រំពឹងថាគួរតែមានការរឹតបន្តឹងនៅឆ្នាំនេះ ហើយលោក Bullard កំពុងមានគម្រោងកាត់បន្ថយ 100 bps ក្នុងឆ្នាំ 2026។ ពោលគឺ ធនាគារកណ្តាលមានបំណងការពារការធ្លាក់ចុុះសេដ្ឋកិច្ច ស្របពេលដែលកាត់បន្ថយពីបញ្ហាអតិផរណា។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចវិទូបានបន្ទាបលទ្ធភាពលើការកាត់បន្ថយអត្រាការប្រាក់ចំនួន 25bps នៅឯកិច្ចប្រជុំបន្ទាប់របស់ពួកគេពី 80% មកកាន់ 75.5% ក្រោយពេលមានសុន្ទរកថារបស់ FED កាលពីយប់មិញ ខណៈដែលមនុស្សជាច្រើននៅតែទន្ទឹងរង់ចាំយ៉ាងខ្លាំងនូវអ្វីដែលប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នឹងនិយាយនៅក្នុង Jackson Hole យប់នេះ។
|English Version|
US-EU Tariff Reductions
The United States is lowering tariffs on key European Union goods from 25% to 15%, with plans to further reduce auto tariffs once they pass matching tariff cut legislation. Steel and aluminum tariffs will remain unchanged, according to Trump Trade Adviser Peter Navarro.
→ In response, the EU will eliminate tariffs on all US industrial goods and provide preferential market access for US seafood and agriculture while purchasing/investing in US LNG, oil, nuclear products, and AI chips, to deepen the economic ties between these two countries.
India Faces Potential Tariff Hike
Navarro indicated that India could face doubled tariffs for purchasing the Russian oil, starting August 27, 2025, while China said it will stand firmly to “uphold the multilateral trading system,” aiming to ease some tension from Trump over India’s export goods.
Federal Reserve’s Mixed Signals
The Federal Reserve is divided on monetary policy. Some officials, like Hammack and Goolsbee, prioritize controlling high inflation, suggesting a cautious approach to rate cuts or even not seeing any rate cut next month. Others, like Collins, show openness to easing soon, while Bostic expects limited action this year and Bullard projects 100 bps cuts in 2026. The Fed appears to want to balance inflation control with economic stability, leaning toward maintaining or slightly easing restrictive policy in the near term.
Currently, economists see around a 75.5% probability of a 25-basis-point rate cut at the Fed’s next meeting, down from the previous 80% after the FED speeches last night, while many are still highly anticipating what the FED chair Jerome Powell will say in Jackson Hole tonight.