ធនាគារកណ្តាលនៅអាមេរិក
សមាជិកធនាគារកណ្តាលនៅអាមេរិកលោក Austan Goolsbee បានលើកឡើងពីគោលជំហរដ៏ប្រុងប្រយ័ត្នទៅលើការសម្រេចចិត្តអត្រាការប្រាក់ ដោយផ្អែកទៅលើភាពមិនច្បាស់លាស់របស់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតក្នុងវិស័យដែក និងអាលុយមីញ៉ូម ដែលកំពុងប្រឈមមុខនឹងពន្ធ 25% ហើយទំនងជានឹងជួបប្រទះផលប៉ះពាល់អវិជ្ជមាន។ ហេតុដូច្នេះហើយលោក Goolsbee បានកត់សម្គាល់ថា “អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តមានក្តីព្រួយបារម្ភអំពីពន្ធគយយ៉ាងខ្លាំង” ដោយផ្តល់នូវទស្សនវិស័យដ៏អាក្រក់មួយសម្រាប់ទិន្នន័យយប់នេះគឺ CB Consumer Confidence (CCI) ។ ប្រសិនបើ CCI ទាប = សុទិដ្ឋិនិយមតិចលើទស្សនវិស័យបច្ចុប្បន្ន និងច្រាសមកវិញ។
លោកប្រធានាធិបតី Donald Trump
- លោក Trump ជឿជាក់ថាការចរចាររបស់គាត់ជាមួយអ៊ុយក្រែនលើលោហៈកម្រអាចនឹងជិតបានសម្រេច ដោយលោករំពឹងទុកថាអាចនឹងចុះហត្ថលេខាក្នុងសប្តាហ៍នេះ ឬបន្ទាប់។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏មើលឃើញពីលទ្ធភាពដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនអាចនឹងបានបញ្ចប់នោះដែរ ហើយនោះក៏ត្រូវបានគាំទ្រដោយសមាជិក G7។
- បញ្ជីនៃទំនិញនាំចេញរបស់សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងការយកពន្ធពីសហភាពអឺរ៉ុប ប្រសិនបើលោក Trump បន្តគំរាមកំហែងពន្ធលើដែកថែប និងអាលុយមីញ៉ូម។
- ទន្ទឹមនឹងនេះ ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum រំពឹងថានឹងមានការហៅចរចារជាមួយលោក Trump នៅថ្ងៃសុក្រ ខណៈដែលលោក Trump បានលើកឡើងថាពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិកនៅតែអាចដំណើរការទៅមុខ។
- ក្រុមហ៊ុន Apple បានប្រកាសផែនការវិនិយោគជាង 500 ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល 4 ឆ្នាំខាងមុខ ដែលអាចបង្កើតការងារបានច្រើនជាង 20,000 ចំពេលមានការគំរាមកំហែងពន្ធដែលកំពុងបន្តពីលោក Trump ។
|English Version|
The Federal Reserve
Federal Reserve member Austan Goolsbee suggested a cautious approach regarding Trump’s policies, emphasizing a “wait-and-see” strategy ahead of the current restrictive and uncertain global economic conditions. This is particularly relevant for manufacturers in the steel and aluminum sectors, who are grappling with a 25% tariff and are likely to experience negative impacts. Therefore, Goolsbee noted, “Auto parts suppliers are concerned about tariffs,” giving a dampened view on tonight’s data—CB Consumer Confidence (CCI). Lower CCI = less optimism on the current outlook and vice versa.
President Donald Trump
- Trump believes that his negotiations with Ukraine over rare materials are nearing done, with an agreement expected to be signed within the week or next.
- French President Emmanuel Macron also sees a potential pathway to ending the Russia-Ukraine conflict, supported by G7 members who are seeking peace.
- The list of U.S. imported goods could face reciprocal tariffs from the EU if Trump continues to threaten tariffs on steel and aluminum.
- Meanwhile, Mexican President Claudia Sheinbaum anticipates a call with Trump on Friday, as Trump believes that tariffs on Canada and Mexico are still going forward.
- Apple announced plans to invest over $500 billion in the U.S. over the next four years, potentially creating more than 20,000 jobs amid the ongoing tariff threats from Trump.