⭐️ គន្លឹះសំខាន់
- Fed Rate គឺជាអត្រាការប្រាក់គោលដៅ ដែលកំណត់ដោយ FOMC
- គោលដៅនៃ Fed Rate
- កាតព្វកិច្ចរបស់ Federal Reserve
- តើ Fed Rate ត្រូវបានកំណត់យ៉ាងដូចម្តេច?
- សារៈសំខាន់ និងឥទ្ធិពលនៃ Fed Rate
⭐️ ឈ្វេងយល់ពី Fed Rate
Fed Rate គឺជាអត្រាការប្រាក់គោលដៅ ដែលកំណត់ដោយ FOMC (គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ) សម្រាប់ធនាគារពាណិជ្ជខ្ចី និងផ្តល់ប្រាក់កម្ចីបម្រុងលើសរបស់ពួកគេឱ្យគ្នាទៅវិញទៅមក ហើយគោលបំណងចម្បងនៃការផ្លាស់ប្តូរនេះគឺដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណា។
⭐️ គោលដៅនៃ Fed Rate
គោលដៅនៃ Fed Rate៖ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បង្កើនអត្រាមានការងារធ្វើឱ្យបានខ្ពស់ អត្រាការប្រាក់រយៈពេលវែងកម្រិតមធ្យម និងដើម្បីរក្សាអំណាចទិញនៃប្រាក់ដុល្លារអាមេរិក។
⭐️ កាតព្វកិច្ចរបស់ Federal Reserve ត្រូវបានបែងចែកជាបួនផ្នែកទូទៅ៖
- អនុវត្តគោលនយោបាយរូបិយវត្ថុជាតិ
- ត្រួតពិនិត្យ និងធ្វើនិយ័តកម្មស្ថាប័នធនាគារ
- រក្សាស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ
- ផ្តល់សេវាកម្មហិរញ្ញវត្ថុ
⭐️ តើ Fed Rate ត្រូវបានកំណត់យ៉ាងដូចម្តេច?
Fed Rate ត្រូវបានកំណត់ដោយ៖
- តាមរយៈការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស និងកំណត់គោលដៅសមស្របសម្រាប់អត្រាការប្រាក់។
- ការវាយតម្លៃសូចនាករសេដ្ឋកិច្ចផ្សេងៗដើម្បីធ្វើការសម្រេចចិត្តជំរុញទិន្នន័យ ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងរក្សាបាននូវទីផ្សារការងារដែលមានសុខភាពល្អ។
⭐️ សារៈសំខាន់នៃ Fed Rate
វាមានសារៈសំខាន់សម្រាប់ហេតុផល២បែបគឺ៖
- នៅពេលដែលFOMC ដំឡើងអត្រាការប្រាក់៖
ក. អត្រាការប្រាក់ឡើងថ្លៃ ដែលធ្វើឱ្យធនាគារពិបាកក្នុងការខ្ចីប្រាក់
ខ. ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារតែអាជីវកម្មផ្សេងៗពិបាកក្នុងការខ្ចីប្រាក់យកទៅវិនិយោគ
- នៅពេលដែល FOMC បន្ថយអត្រាការប្រាក់៖
ក. អត្រាការប្រាក់ចុះថោក ដូចនេះធនាគារងាយស្រួលក្នុងការខ្ចីប្រាក់
ខ. ជួយជម្រុញឱ្យមានកំណើនសេដ្ឋកិច្ច ដោយសារតែមានការខ្ចីប្រាក់ពីបណ្តាក្រុមហ៊ុន និងវិនិយោគិនផ្សេងៗយកទៅវិនិយោគ
⭐️ ឥទ្ធិពលនៃ Fed Rate
- Fed rate អាចប៉ះពាល់ដល់ចំនួនដែលធនាគារពាណិជ្ជគិតថ្លៃគ្នាទៅវិញទៅមកសម្រាប់ប្រាក់កម្ចីរយៈពេលខ្លី ដែលមានន័យថា អត្រាខ្ពស់ជាងនេះ ធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់កាន់តែថ្លៃ ដែលអាចកាត់បន្ថយតម្រូវការក្នុងចំណោមធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតក្នុងការខ្ចីប្រាក់។
- វាអាចប៉ះពាល់ដល់ទីផ្សារភាគហ៊ុន និងសញ្ញាប័ណ្ណ ប័ណ្ណឥណទាន ប្រាក់កម្ចីផ្ទាល់ខ្លួន ប្រាក់កម្ចីសិស្ស ប្រាក់កម្ចីរថយន្ត និងប្រាក់កម្ចីអាជីវកម្មជាដើម។
|English Version|
⭐️ Key takeaway
- Fed Rate is the target interest rate which set by FOMC.
- The goal of Fed Rate
- The duties of the Federal Reserve
- How is the fed rate determined
- The importance and impact of Fed Rate
⭐️ Understand about Fed Rate
The Fed Rate is not an indicator but is the target rate set by the FOMC (Federal Open Market Committee) for commercial banks to borrow and lend their excess reserves to each other overnight. Thus, the primary purpose of this change is to combat with inflation rate.
⭐️ The goal of Fed Rate
The goal of the Fed Rate is to promote sustainable economic growth, high employment rates, moderate long-term interest rates, and to preserve the purchasing power of the U.S. dollar.
⭐️ What are the duties of the Federal Reserve?
The Fed’s main duties include:
- Conducting national monetary policy
- Supervising and regulating banks
- Maintaining financial stability
- Providing banking services
⭐️ How is the fed rate determined?
Fed Rate is determined by:
- Assessing the nation’s economic conditions and determining the appropriate target range for the fed rates.
- Evaluating various economic indicators to make data-driven decisions that promote stable economic growth and maintain a healthy labor market.
⭐️ The importance of Fed Rate
It is important for 2 reasons:
- FOMC raises the interest rates:
a. More expensive for banks to borrow money
b. Helps to slow down the economy by making it more expensive for businesses to borrow money and invest.
- FOMC lowers the interest rates:
a. Cheaper for banks to borrow money.
b. Helps to stimulate the economy by making it cheaper for businesses to borrow money and invest.
⭐️ The impact of Fed Rate
- The fed rates can impact how much commercial banks charge each other for short-term loans which means a higher rate means more expensive borrowing costs, which can reduce demand among banks and other financial institutions to borrow money.
- It can impact the stock and bond markets, credit cards, personal loans, student loans, auto loans, and business loans.