គន្លឺះសំខាន់ៗ៖
- ការវិភាគតាមបែបមូលដ្ឋាន(FA) គឺជាការវិភាគទៅលើកត្តាមូលដ្ឋានឬសេដ្ឋកិច្ច ហើយវាអាចប៉ះពាល់ដល់តម្លៃរូបិយប័ណ្ណ ដូចជាទិន្នន័យសេដ្ឋកិច្ច និងការសម្រេចចិត្តរបស់ធនាគារកណ្តាលជាដើម។
- ការវិភាគតាមបែបបច្ចេកទេស(TA) គឺជាការវិភាគទៅលើតម្លៃក្រាហ្វ និងតម្លៃពីមុន ដើម្បីកំណត់នូវឱកាសនៃការជួញដូរ ព្រមទាំងកន្លែងដែលចូលនិងចាកចេញពីទីផ្សារ (Enter and Exit)។
- ជាធម្មតា ការវិភាគតាមបែបមូលដ្ឋាន គឺត្រូវបានប្រើប្រាស់សម្រាប់ការវិនិយោគរយៈពេលវែង និងការវិភាគតាមបែបបច្ចេកទេសប្រើប្រាស់សម្រាប់ការជួញដូររយៈពេលខ្លី។ ហើយការប្រើប្រាស់រួមបញ្ចូលគ្នាអាចផ្តល់នូវរូបភាពពេញលេញនៃទីផ្សារ។
ការឈ្វេងយល់អំពីការវិភាគជាមូលដ្ឋាន និងការវិភាគបច្ចេកទេសគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្គាល់ទីផ្សាររូបិយប័ណ្ណអន្តរជាតិ
(Forex)។ វាមានភាពស្រដៀងគ្នាទៅនឹងរបៀបរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ពោលគឺទាក់ទងនឹងតម្រូវការប្រើប្រាស់ សន្ទស្សន៍អារម្មណ៍របស់ប្រជាជននៅទីនោះ ព្រមទាំងកត្តាផ្សេងៗទៀត។
ឧទាហរណ៍ លោកអ្នកចាប់អារម្មណ៍ទៅលើការទិញលំនៅឋាននៅប្រទេសអូស្រ្តាលី។
ដំបូង អ្នកមើលទៅលើស្ថានភាពផ្ទះរបស់លោកអ្នក។ តើវាធំប៉ុនណា? តើមានបន្ទប់គេង ឬបន្ទប់ទឹកប៉ុន្មាន? តើទំហំរបស់លំនៅឋាននោះអាចឱ្យសមាជិកគ្រួសាររបស់លោកអ្នករស់នៅបានស្រួលដែរ ឬទេ? តើអ្នកនឹងអាចទិញផ្ទះបានយ៉ាងស្រួលជាមួយអត្រាកម្ចីទិញផ្ទះបច្ចុប្បន្នដែរឬទេ? នេះត្រូវបានគេស្គាល់ថាជាការវិភាគតាមបែបមូលដ្ឋាន ឬការវិភាគសេដ្ឋកិច្ច (FA) នៃទីផ្សាររូបិយប័ណ្ណ (Forex) ដោយគេនឹងតាមដានទៅលើស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដូចជាទិន្នន័យការងារ ស្ថានភាពទីផ្សារការងារ និងសំខាន់បំផុតគឺការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាល។ កត្តាផ្សេងទៀតដូចជា ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ ការដួលរលំរបស់ធនាគារ ជាដើម ក៏អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនោះដែរ។
លើសពីនេះ ការមើលទៅលើតម្លៃទីផ្សារផ្ទះរបស់លោកអ្នក។ លោកអ្នកអាចចាប់ផ្តើមប្រៀបធៀបតម្លៃពីហាងមួយទៅហាងមួយទៀត ហើយស្វែងរកតម្លៃទីផ្សារសមរម្យដែលអ្នកជឿថាជាតម្លៃល្អបំផុតសម្រាប់ពេលនេះ។ ក្រៅពីនេះ លោកអ្នកក៏អាចពិចារណាទៅលើកម្រិតដែលលោកអ្នកហ៊ានចំណាយ ឬទៅលើកម្រិតហានិភ័យដែលលោកអ្នកហ៊ានទទួលយកនោះដែរ។ ហើយនេះគឺជាអ្វីដែលយើងហៅថា ការវិភាគតាមបែបបច្ចេកទេស (TA)។ ពោលប្រសិនបើយើងមើលទៅលើក្នុងទីផ្សាររូបិយប័ណ្ណបរទេសវិញ លោកអ្នកអាចតាមដានទៅលើតម្លៃ ក៏ដូចជាក្រាហ្វ ហើយស្វែងរកតម្លៃដែលលោកអ្នកចាប់អារម្មណ៍។ នៅត្រង់កន្លែងនេះ វិនិយោគិនជាធម្មតាប្រើប្រាស់សូចនាករបច្ចេកទេសដូចជា RSI, MACD, Support, Resistance ជាដើម ដើម្បីគាំទ្រការជួញដូរ។
ភាពខុសគ្នា៖
ទោះបីជាការវិភាគទាំងពីរអាចត្រូវបានប្រើដើម្បីព្យាករណ៍ទៅលើបម្រែបម្រួលតម្លៃក៏ដោយ ក៏រយៈពេលនៃការវិនិយោគអាចនឹងខុសគ្នាបន្តិច ដោយសារតែវិនិយោគិនភាគច្រើនប្រើប្រាស់ការវិភាគតាមបែបបច្ចេកទេសសម្រាប់ការវិនិយោគរយៈពេលខ្លី ហើយការវិភាគតាមបែបមូលដ្ឋានសម្រាប់ការវិនិយោគក្នុងរយៈពេលវែង។
ម៉្យាងវិញទៀត ទាំងការវិភាគជាមូលដ្ឋាន (FA) និងការវិភាគបច្ចេកទេស (TA) នឹងត្រូវប្រើរួមគ្នា ដើម្បីទទួលបានទិដ្ឋភាពកាន់តែប្រសើរឡើងនៃចលនាទីផ្សារ ស្របពេលដែលវិនិយោគិនគប្បីផ្លាស់ប្តូរទៅលើយុទ្ធសាស្រ្តជួញដូរផ្ទាល់ខ្លួន ដើម្បីការពារការបាត់បង់ណាមួយ។
|English Version|
Key Takeaway:
- FA focuses on the underlying factors affecting currency values, like economic data and central bank decisions.
- TA analyzes price charts and historical data to identify trading opportunities and “enter and exit” entries.
- While FA is typically used for long-term investing and TA for short-term trading, combining them can give a more complete picture of the market.
Understanding the fundamental analysis (FA) and technical analysis (TA) is very crucial in getting to know the Forex market. It is a similar pattern in your daily lifestyle, including your consumption and how you view things based on your sentiments and other factors.
For instance, you are interested in purchasing a house in Australia.
First, you are looking at the overall condition of your house. How big is it? How many bedrooms or bathrooms? Does it fit with your current family members? Will you be able to afford your house comfortably with the current mortgage rate? This is known as fundamental analysis (FA) of the Forex market, by viewing the overall economic condition, including the inflation data, employment data, labor market condition, and most importantly, the central bank rate decision. Other factors such as geopolitical events, bank crises, etc., could potentially affect economic growth.
Second, the market price of your house. You are starting to compare the pricing from one shop to another and find the reasonable market price that you believe is the best price for now. Plus, you may also consider how much you can afford by using the leverage from the loan and insurance to protect you from any risk associated with it. And this is what we call the technical analysis (TA). This is where you look at the pricing and chart pattern and find the best quote for your interest. With this, typical investors use technical indicators such as RSI, MACD, support, resistance, etc. to support trading.
The difference:
Although both analyses can be used to predict price movement, the investment period tends to differ, as the average investor usually uses the technical analysis for short-term trading while the fundamental analysis is for long-term trading.
Yet, both Fundamental Analysis (FA) and Technical Analysis (TA) shall be used together to gain a better view of the market movement and develop your trading strategy to prevent any loss.