ភាពតានតឹងសង្គ្រាម
ឥណ្ឌា និងប៉ាគីស្ថាន៖ សង្រ្គាមបានផ្ទុះឡើងម្តងទៀតរវាងឥណ្ឌា និងប៉ាគីស្ថាន ហើយបច្ចុប្បន្នភាគីទាំងពីរមិនទាន់មានបំណងចរចារចុះកិច្ចព្រមព្រៀងសន្តិភាពណាមួយនោះឡើយ។ ជម្លោះនេះត្រូវបានបង្កឡើងដោយការវាយប្រហាររបស់ក្រុមសកម្មនៅតំបន់កាស្មៀរកាលពីខែមុន ដែលបានសម្លាប់មនុស្សចំនួន 26 នាក់ ហើយឥណ្ឌាបានបន្ទោសប៉ាគីស្ថានទោះបីជាប៉ាគីស្ថានបដិសេធការជាប់ពាក់ព័ន្ធក៏ដោយ។ ទន្ទឹមនឹងជម្លោះអ៊ីស្រាអែល និងយេម៉ែនដែលកំពុងបន្តមានក៏អាចជាកត្តាមួយទៀតជំរុញល្បឿនតម្លៃមាសឱ្យកើនឡើងផងដែរ ប្រសិនបើភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែខ្លាំងជាងមុន។ ជាងនេះទៅទៀត ក្រសួងការពារជាតិឥណ្ឌានឹងធ្វើសន្និសីទសារព័ត៌មានមួយនៅម៉ោង ១០ ព្រឹក ម៉ោងក្នុងស្រុករបស់ពួកគេ (IST)។
ពន្ធអាករ
- កាណាដា និងម៉ិកស៊ិក៖ ទំនាក់ទំនងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងនេះ និងសហរដ្ឋអាមេរិកហាក់ដូចជាមានសភាពល្អប្រសើរជាងមុន។ ជាក់ស្តែង លោកប្រធានាធិបតី Donald Trump បាននិយាយទៅកាន់នាយករដ្ឋមន្រ្តីកាណាដាថ្មីលោក Mark Carney ថាលោកនឹងដាក់ “តួលេខត្រឹមត្រូវ” សម្រាប់ពាណិជ្ជកម្ម ដែលអាចជាចំនួនទាប ហើយប្រទេសទាំងនោះអាចនឹងទទួលយក ឬក៏បដិសេធលក្ខខណ្ឌបាន។
- ប្រទេសចិន៖ ប្រទេសចិន និងសហរដ្ឋអាមេរិកក៏មានទំនាក់ទំនងល្អជាងមុនផងដែរ ហើយពួកគេនឹងចាប់ផ្តើមចរចាពាណិជ្ជក្មបន្ថែមទៀតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប៉ុន្តែប្រសិនបើកិច្ចប្រជុំនេះបង្ហាញពីភាពមិនច្បាស់លាស់ ឬបង្កឱ្យមានភាពតានតឹងលើវិស័យពាណិជ្ជកម្មទៀតនោះ យើងទំនងជានឹងឃើញការកើនឡើងនៃតម្រូវការទ្រព្យសម្បត្តិដែលមានសុវត្ថិភាព។
អ្វីដែលគួរតាមដាន៖
- ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក៖ ការសម្រេចចិត្តលើអត្រាការប្រាក់នឹងធ្វើឡើងនៅថ្ងៃនេះជាមួយនឹងការព្យាករណ៍លើការមិនផ្លាស់ប្តូរអត្រាការប្រាក់។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើជំហរពួកគេបែប hawkish នោះយើងទំនងជានឹងឃើញ USD កាន់តែខ្លាំង ហើយផ្ទុយមកវិញសម្រាប់ជំហរ dovish ។ នេះមានន័យថា ប្រសិនបើពួកគេគិតថា សេដ្ឋកិច្ចអាមេរិកទន់ខ្សោយខ្លាំងហើយអាចនឹងតម្រូវឱ្យបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត នោះអាចនឹងធ្វើឱ្យតម្លៃមាសកើនឡើង។

- ការប្រកាសរបស់លោក Trump នៅថ្ងៃព្រហស្បតិ៍ សុក្រ ឬថ្ងៃចន្ទ ដែលប្រហែលជាមិនលើកឡើងពីជម្លោះពាណិជ្ជកម្មនោះទេ។
- កិច្ចព្រមព្រៀងពាណិជ្ជកម្មជប៉ុន-អាមេរិក។
|English Version|
War Tension:
India and Pakistan: War broke out once again between India and Pakistan, and both parties currently have no intention of making any peace deal yet. The conflict was sparked by a militant attack in Kashmir last month that killed 26 people, with India blaming Pakistan and Pakistan denying involvement. Along with the ongoing Israel and Yemen conflict, this geopolitical tension will likely continue accelerating the gold prices if both escalate further. Moreover, the India Defense Ministry will hold a briefing at 10 am local time (IST).
Tariff:
- Canada and Mexico: A better positive relationship on trade agreement between these countries and the US. In fact, President Donald Trump mentioned to a new Canadian Prime Minister, Mark Carney, that he would put down “very fair numbers” for trade, which could be a low number, and that countries would either accept or reject the terms, with no room for negotiation.
- China: China and the US also bear positive relationship news as they both begin the trade negotiation on Saturday and Sunday, focusing on the de-escalation. But if this meeting flares up, then we are likely to see more uncertainty in the market and an increase in the safe-haven asset demand.
Don’t Miss out:
- Federal Reserve Rate Decision: The interest rate decision will be made today with an unchanged rate projection. However, if the hawkish stance comes out, then we are likely to see a stronger USD and vice versa for the dovish stance.

- Trump’s positive announcement on Thursday, Friday, or Monday that might not fully be on the trade dispute.
- Japan-US trade agreement