GOLD Price Direction For July 2026

របាយការណ៍នេះនឹងផ្តល់នូវការវិភាគអំពីកត្តាចម្បងដែលជះឥទ្ធិពលលើតម្លៃមាស ទៅកាន់វិនិយោគិន។

ការបដិសេធ (Disclaimer): ព័ត៌មានទាំងអស់ដែលបង្ហាញគឺសម្រាប់ក្នុងគោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនគួរត្រូវប្រើប្រាស់ជាដំបូន្មានហិរញ្ញវត្ថុ ឬការណែនាំសម្រាប់ការសម្រេចចិត្តលើការជួញដូរ ឬការវិនិយោគនោះទេ។

ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis)

សង្ខេបស្ថានភាពសេដ្ឋកិច្ចប្រចាំខែមិថុនា៖​ ខែមិថុនា ឆ្នាំ២០២៦ គឺជាខែដែលមានការប្រែប្រួលដ៏សំខាន់មួយសម្រាប់ទីផ្សារហិរញ្ញវត្ថុពិភពលោក ខណៈការដឹកនាំគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរ ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែបន្តជះឥទ្ធិពលលើទំនុកចិត្តរបស់វិនិយោគិន។ ពេញមួយខែ ទីផ្សារបានព្យាយាមវាយតម្លៃរវាងជំហរតឹងរ៉ឹងជាងមុនរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) និងហានិភ័យអតិផរណាដែលបន្តកើតមានពីការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ប្រេង និងជម្លោះភូមិសាស្ត្រនយោបាយ។

ព្រឹត្តិការណ៍សំខាន់មួយក្នុងខែនេះ គឺការតែងតាំងលោក Kevin Warsh ជាប្រធាន Fed ថ្មីជំនួសលោក Jerome Powell។ ក្នុងកិច្ចប្រជុំធនាគារកណ្តាលអាមេរិក (FOMC) លើកដំបូងរបស់លោក Warsh បានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះយុទ្ធសាស្ត្រទំនាក់ទំនងរបស់ Fed ដោយលោកបានលើកឡើងថា Fed នឹងកាត់បន្ថយការផ្តល់ការណែនាំជាមុន (Forward Guidance) ហើយផ្អែកកាន់តែខ្លាំងលើទិន្នន័យសេដ្ឋកិច្ចដែលចេញជាបន្តបន្ទាប់។ ស្របតាមគោលជំហរនេះ លោកក៏មិនបានចូលរួមបោះឆ្នោតលើ Dot Plot របស់គណៈកម្មាធិការផងដែរ។

ទោះបីជាលោក Warsh ប្រកាន់យកការទំនាក់ទំនងដែលមានការប្រុងប្រយ័ត្នជាងមុនក៏ដោយ ក៏ទីផ្សារនៅតែបកស្រាយថា កិច្ចប្រជុំ FOMC ប្រចាំខែមិថុនាមានលក្ខណៈ Hawkish។ ទោះបីជា Fed បានសម្រេចរក្សាអត្រាការប្រាក់នៅកម្រិតដដែលក៏ដោយ Dot Plot ដែលបានធ្វើបច្ចុប្បន្នភាពបង្ហាញថា សមាជិក FOMC ចំនួន 9 នាក់ ក្នុងចំណោម 18 នាក់ រំពឹងថានឹងមានការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់មួយលើកក្នុងឆ្នាំ 2026។ លើសពីនេះ លោក Warsh ក៏បានទទួលស្គាល់ថា អតិផរណានៅតែខ្ពស់ជាងគោលដៅ 2% របស់ Fed ខណៈទីផ្សារការងារអាមេរិកនៅតែមានភាពរឹងមាំ ដែលពង្រឹងការរំពឹងថា គោលនយោបាយរូបិយវត្ថុតឹងរ៉ឹងអាចនឹងបន្តអូសបន្លាយរយៈពេលវែងជាងការរំពឹងទុក។

ជាលទ្ធផល ទីផ្សារបានកែសម្រួលការរំពឹងទុកចំពោះអត្រាការប្រាក់ឡើងវិញ ដោយកាត់បន្ថយការរំពឹងថា Fed នឹងបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ ការវិវត្តផ្នែកភូមិសាស្ត្រនយោបាយក៏នៅតែជាកត្តាសំខាន់មួយដែលជះឥទ្ធិពលដល់ទំនុកចិត្តទីផ្សារ។ ទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីបន្តបទឈប់បាញ់រយៈពេល 60 ថ្ងៃបន្ថែមទៀតក៏ដោយ ភាពតានតឹងនៅក្នុងតំបន់នៅតែបន្ត ខណៈការប៉ះទង្គិច និងការផ្លាស់ប្តូរការបាញ់ប្រហារនៅតែកើតមាន។ ក្នុងពេលជាមួយគ្នានេះ ច្រកសមុទ្រ Hormuz នៅតែបិទ ដែលបន្តបង្កការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពលសកល ទោះបីជាតម្លៃប្រេងបានធ្លាក់ចុះក្នុងអំឡុងខែមិថុនាក៏ដោយ។ ការរួមបញ្ចូលគ្នារវាងភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យអតិផរណាពីផ្នែកផ្គត់ផ្គង់ បានបន្តដាក់សម្ពាធលើការរំពឹងទុករបស់ទីផ្សារ។

នៅក្រោមបរិយាកាសដែល Fed នៅតែមានជំហរតឹងរ៉ឹង និងក្តីបារម្ភអំពីអតិផរណានៅតែបន្ត មាសបានបញ្ចប់ខែមិថុនាជាមួយនឹងការធ្លាក់ចុះ 11.35% ដែលជាការធ្លាក់ចុះប្រចាំខែជាប់គ្នាលើកទី 4 ចាប់តាំងពីខែមីនា។ ការកើនឡើងនៃការរំពឹងទុកអំពីអត្រាការប្រាក់ពិតប្រាកដ (Real Interest Rates) និងការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក បានកាត់បន្ថយតម្រូវការវិនិយោគលើទ្រព្យដែលមិនផ្តល់ផលចំណេញជាអត្រាការប្រាក់ (Non-yielding Assets) ដូចជាមាស។

ក្រៅពីសហរដ្ឋអាមេរិក ប្រាក់យ៉េនរបស់ជប៉ុនក៏ជារូបិយប័ណ្ណមួយដែលគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយរូបិយប័ណ្ណនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រមាណ 40 ឆ្នាំ។ ទោះបីជា ធនាគារកណ្តាលជប៉ុន (BoJ) បានដំឡើងអត្រាការប្រាក់ពី 0.75% ទៅ 1.00% ក្នុងខែមិថុនាក៏ដោយ ការសម្រេចចិត្តនេះមិនអាចជួយពង្រឹងប្រាក់យ៉េនបានច្រើននោះទេ ខណៈគូរូបិយប័ណ្ណ USD/JPY នៅតែជួញដូរនៅជិតកម្រិត 160។ អាជ្ញាធរជប៉ុនក៏បានធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់បរទេស ដោយលក់ទ្រព្យសកម្មដែលមានមូលដ្ឋានជាប្រាក់ដុល្លារ ដើម្បីទិញប្រាក់យ៉េន ប៉ុន្តែវិធានការនេះបានផ្តល់ផលវិជ្ជមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ បញ្ហាសំខាន់នៅតែជាគម្លាតអត្រាការប្រាក់ដ៏ធំរវាងជប៉ុន និងសហរដ្ឋអាមេរិក ដោយអត្រាការប្រាក់របស់ Fed ស្ថិតនៅចន្លោះ 3.50%–3.75% ខណៈ BoJ មានត្រឹម 1.00% ប៉ុណ្ណោះ។ គម្លាតអត្រាការប្រាក់នេះបានបន្តគាំទ្រដល់ការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងបង្កើនសម្ពាធបន្ថែមលើទ្រព្យសកម្មដែលកំណត់តម្លៃជាប្រាក់ដុល្លារ ដូចជាមាស។

ការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅខែនេះ

តើកត្តាអ្វីខ្លះគួរត្រូវបានពិចារណាមុនការសម្រេចអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅខែនេះ?

ទីផ្សារការងារ៖ សប្តាហ៍មុន ទិន្នន័យ Nonfarm Payrolls បានចេញមកត្រឹម 57,000 ដែលទាបជាងការព្យាករណ៍ 114,000 យ៉ាងច្រើន។ នេះបង្ហាញថា ទីផ្សារការងារអាចកំពុងមានសញ្ញាថយចុះ និងកំពុងកើនឡើងក្នុងអត្រាដែលយឺតជាងការរំពឹងទុក។ ជាទូទៅ ទីផ្សារការងារដែលខ្សោយជាងមុនអាចជំរុញឲ្យ Fed ពិចារណាកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារ។

អតិផរណា (Inflation): អតិផរណាបច្ចុប្បន្នស្ថិតនៅកម្រិត 4.2% ដោយផ្អែកលើទិន្នន័យ CPI ដែលបានចេញផ្សាយកាលពីខែមុន។ ទោះជាយ៉ាងណា នៅតែមិនទាន់ច្បាស់ថា CPI ក្នុងខែនេះនឹងកើនឡើង ឬថយចុះមុនកិច្ចប្រជុំ FOMC នៅចុងខែនេះ។ គួរបញ្ជាក់ថា លោក Kevin Warsh បានលើកឡើងនៅក្នុងវេទិកាបស់ធនាគារកណ្តាលអឺរ៉ុប (ECB Forum) ថា អតិផរណាកំពុងមានសញ្ញាថយចុះ។ ដូច្នេះ មានលទ្ធភាពថា CPI អាចចេញមកទាបជាងកម្រិត 4.2% របស់ខែមុន។

ជាទូទៅ Fed អាចនឹងបន្តរក្សាអត្រាការប្រាក់នៅកម្រិតបច្ចុប្បន្ន ប៉ុន្តែសម្លេង និងជំហររបស់ Fed និងលោក Kevin Warsh នឹងក្លាយជាកត្តាសំខាន់ដែលកំណត់ទិសដៅទីផ្សារ។ ប្រសិនបើជំហរតឹងរ៉ឹង (Hawkish) បន្ថយ ឬទន់ខ្សោយ អាចជំរុញឲ្យមាសកើនឡើង។ ប៉ុន្តែបើ Fed នៅតែរក្សាជំហរតឹងរ៉ឹង មាសអាចបន្តធ្លាក់ចុះ ដោយសារទីផ្សារបន្តដាក់តម្លៃលើលទ្ធភាពដំឡើងអត្រាការប្រាក់នៅពេលក្រោយក្នុងឆ្នាំនេះ។

CME FedWatch Tool បង្ហាញថា មានប្រូបាប៊ីលីតេ 78.1% ដែល Fed នឹងរក្សាអត្រាការប្រាក់នៅកិច្ចប្រជុំនេះ ខណៈឱកាសនៃការដំឡើងអត្រាការប្រាក់កើនឡើងចាប់ពីខែកញ្ញាទៅមុខ។

កិច្ចប្រជុំនាពេលខាងមុខនេះក៏ជាកិច្ចប្រជុំ FOMC លើកដំបូងដែលដឹកនាំដោយលោក Kevin Warsh បន្ទាប់ពីការតែងតាំងជាប្រធានធនាគារកណ្តាលអាមេរិកកាលពីខែឧសភា ឆ្នាំ២០២៦។ ទោះបីការសម្រេចគោលនយោបាយរូបិយវត្ថុនៅតែផ្អែកលើទិន្នន័យសេដ្ឋកិច្ចក៏ដោយ វិនិយោគិននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើសេចក្តីថ្លែងការណ៍គោលនយោបាយ ការព្យាករណ៍សេដ្ឋកិច្ច និងសន្និសីទសារព័ត៌មាន ដើម្បីស្វែងរកសញ្ញាអំពីរបៀបដែលថ្នាក់ដឹកនាំថ្មីអាចដោះស្រាយបញ្ហាអតិផរណា អត្រាការប្រាក់ និងទិសដៅគោលនយោបាយនាពេលអនាគត។

យោងតាមការកំណត់តម្លៃទីផ្សារបច្ចុប្បន្នដែលបង្ហាញដោយឧបករណ៍ CME FedWatch Tool វិនិយោគិនជាទូទៅរំពឹងថាធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់បច្ចុប្បន្នក្នុងរយៈពេលខ្លី ដោយការសម្រេចចិត្តនាពេលអនាគតនឹងពឹងផ្អែកយ៉ាងខ្លាំងលើទិន្នន័យអតិផរណា និងទីផ្សារការងារដែលនឹងចេញផ្សាយបន្តទៀត។

តើធនាគារកណ្តាលនឹងបន្តគាំទ្រមាសដែរឬទេ? 

មួយក្នុងចំណោមប្រធានបទសំខាន់ៗដែលគួរតែតាមដានក្នុងខែកក្កដា គឺថា តើធនាគារកណ្តាលនៅតែបន្តទិញមាសក្នុងអត្រាដូចបច្ចុប្បន្នឬអត់។ ទុនបម្រុងមាសរបស់វិស័យផ្លូវការបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ 1975 ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងការគ្រប់គ្រងទុនបម្រុងសកល។

ទិន្នន័យស្ទង់មតិថ្មីពី World Gold Council បង្ហាញថា 89% នៃធនាគារកណ្តាលរំពឹងថា ទុនបម្រុងមាសសកលនឹងបន្តកើនឡើងក្នុងរយៈពេល 12 ខែខាងមុខ ខណៈជិតពាក់កណ្តាលរំពឹងថានឹងបន្ថែមទុនបម្រុងមាសរបស់ខ្លួនផ្ទាល់ផងដែរ។

នៅពេលដូចគ្នា អ្នកឆ្លើយតបជាច្រើនក៏រំពឹងថា នឹងមានការកាត់បន្ថយទុនបម្រុងប្រាក់ដុល្លារអាមេរិកបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលបង្ហាញពីនិន្នាការបង្វែរ (Diversification) ទុនបម្រុងបន្ត។

ការផ្លាស់ប្តូរនេះត្រូវបានជំរុញដោយកត្តាសំខាន់ 2 ប្រការ។ ទីមួយ មាសនៅតែជាទ្រព្យសុវត្ថិភាព (Safe-haven asset) សម្រាប់រយៈពេលវែង ក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ ទីពីរ ការប្រើប្រាស់វិធានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានបង្កើនការចាប់អារម្មណ៍លើមាស ព្រោះវាជាទ្រព្យសដែលអាចរក្សាទុកក្នុងប្រទេស និងពិបាកក្នុងការដាក់ទណ្ឌកម្មពីខាងក្រៅ។

គិតត្រឹមដើមឆ្នាំ 2026 ប្រទេសប៉ូឡូញបាននាំមុខក្នុងការទិញមាសជាមួយ 64 តោន បន្ទាប់មកគឺអ៊ូសបេគីស្ថាន (33 តោន), ចិន (25 តោន) និងកាហ្សាក់ស្ថាន (20 តោន)។ ទោះបីជាអត្រាការប្រាក់ខ្ពស់នៅសហរដ្ឋអាមេរិកអាចបន្តដាក់សម្ពាធលើតម្លៃមាសក្នុងរយៈពេលខ្លីក៏ដោយ ការទិញមាសជាបន្តរបស់ធនាគារកណ្តាលនៅតែជាកត្តាគាំទ្ររចនាសម្ព័ន្ធដ៏សំខាន់ ដែលវិនិយោគិនគួរតែបន្តតាមដានក្នុងខែកក្កដា។

ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងច្រកសមុទ្រ Hormuz

ការវិវត្តន៍ផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា នឹងនៅតែជាប្រធានបទសំខាន់មួយសម្រាប់ទីផ្សារក្នុងខែកក្កដា។ ទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីបន្តបទឈប់បាញ់រយៈពេល 60 ថ្ងៃបន្ថែមក៏ដោយ ការចរចានៅតែស្ថិតក្នុងស្ថានភាពមិនទាន់បានដោះស្រាយពេញលេញ។

ភាគីទាំងពីរនៅតែមានការខ្វែងគំនិតលើបញ្ហាសំខាន់ៗមួយចំនួន ជាពិសេសការបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង និងអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទោះបីជាការថយចុះភាពតានតឹងបានជួយឲ្យតម្លៃប្រេងធ្លាក់ចុះក្នុងខែមិថុនាក៏ដោយ ច្រកសមុទ្រ Hormuz នៅតែមិនទាន់បានបើកឡើងវិញពេញលេញទេ។ ក្នុងនាមជាផ្លូវដឹកជញ្ជូនថាមពលសំខាន់បំផុតមួយរបស់ពិភពលោក ការរាំងស្ទះណាមួយរយៈពេលវែង អាចបន្តបង្កហានិភ័យកើនឡើងទៅលើតម្លៃថាមពល និងអតិផរណាសកល។

សម្រាប់វិនិយោគិន ការវិវត្តន៍បន្ថែមទៀតក្នុងការចរចានឹងត្រូវបានតាមដានយ៉ាងជិតស្និទ្ធ ព្រោះការរាំងស្ទះផ្គត់ផ្គង់ឡើងវិញអាចធ្វើឲ្យអតិផរណាកើនឡើងវិញ និងពង្រឹងការរំពឹងថា ធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងរក្សាអត្រាការប្រាក់ខ្ពស់រយៈពេលវែង។ នៅក្នុងបរិយាកាសទីផ្សារបច្ចុប្បន្ន ការវិវត្តន៍ផ្នែកភូមិសាស្ត្រនយោបាយទាំងនេះនឹងជះឥទ្ធិពលដល់តម្លៃមាសតាមរយៈការផ្លាស់ប្តូរការរំពឹងទុកអត្រាការប្រាក់ជាចម្បង ជាជាងតម្រូវការទ្រព្យសុវត្ថិភាពបែបប្រពៃណី។

ទស្សនវិស័យតម្លៃមាសសម្រាប់ខែកក្កដា៖ កត្តាសេដ្ឋកិច្ចសំខាន់ៗ

កត្តាគាំទ្រតម្លៃមាស៖ មាសបានបង្ហាញសញ្ញាថាកំពុងរកបានកម្រិតគាំទ្រក្នុងរយៈពេលខ្លី ខណៈទីផ្សារចាប់ផ្តើមវាយតម្លៃឡើងវិញលើទស្សនវិស័យគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។ ទិន្នន័យសេដ្ឋកិច្ចថ្មីៗបង្ហាញថា ទីផ្សារការងារអាមេរិកអាចកំពុងថយចុះបន្តិច ដោយ Nonfarm Payrolls ចេញមកទាបជាងការរំពឹងទុកយ៉ាងច្រើន។ ក្នុងពេលដូចគ្នា ប្រធានធនាគារកណ្តាល លោក Kevin Warsh បានលើកឡើងនៅ ECB Forum ថា អតិផរណាកំពុងបង្ហាញសញ្ញាថយចុះ ទោះបីជានៅតែខ្ពស់ជាងគោលដៅ 2% របស់ Fed ក៏ដោយ។ កត្តាទាំងនេះរួមគ្នាបានធ្វើឲ្យវិនិយោគិនជឿថា Fed អាចនឹងក្លាយជាមានជំហរតឹងរ៉ឹងតិចជាងមុន (Less hawkish) ទោះបីជានៅមិនទាន់ឈានទៅរកគោលនយោបាយបន្ធូរបន្ថយ (Dovish) ក្នុងរយៈពេលខ្លីក៏ដោយ។ ការផ្លាស់ប្តូរការរំពឹងទុកនេះបានជួយឲ្យមាសមានស្ថេរភាពនៅជុំវិញកម្រិត $4,100 បន្ទាប់ពីការធ្លាក់ចុះជាប់គ្នា 4 ខែ។ បន្ថែមពីលើនេះ ការទិញមាសបន្តរបស់ធនាគារកណ្តាលនៅតែជាកត្តាគាំទ្ររចនាសម្ព័ន្ធសំខាន់ ដែលឆ្លុះបញ្ចាំងពីនិន្នាការបង្វែរទុនបម្រុង និងតួនាទីរបស់មាសជាទ្រព្យរក្សាតម្លៃរយៈពេលវែង។

កត្តាគាំទ្រតម្លៃមាស៖ ទោះបីជាមានសញ្ញាថា Fed អាចក្លាយជាមានជំហរតឹងរ៉ឹងតិចជាងមុនក៏ដោយ អត្រាការប្រាក់នៅតែត្រូវបានរំពឹងថានឹងនៅកម្រិតខ្ពស់ ដោយសារអតិផរណានៅតែខ្ពស់ជាងគោលដៅ 2%។ នេះបន្តគាំទ្រប្រាក់ដុល្លារអាមេរិក និងបង្កើនថ្លៃឱកាសនៃការកាន់កាប់ទ្រព្យដែលមិនផ្តល់ផលចំណេញជាអត្រាការប្រាក់ ដូចជាមាស។ ទន្ទឹមនឹងនេះ ការវិវត្តន៍ភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែជាហានិភ័យសំខាន់ដែលត្រូវតាមដាន។ ទោះបីជាការចរចាបានមានវឌ្ឍនភាពក៏ដោយ ច្រកសមុទ្រ Hormuz នៅតែមិនទាន់បើកឡើងវិញពេញលេញ។ ការរាំងស្ទះផ្គត់ផ្គង់ណាមួយអាចបង្កសម្ពាធឲ្យតម្លៃថាមពលកើនឡើងវិញ បង្កការព្រួយបារម្ភអំពីអតិផរណា និងពង្រឹងការរំពឹងថា Fed នឹងរក្សាអត្រាការប្រាក់ខ្ពស់រយៈពេលវែង។ នៅក្នុងបរិយាកាសទីផ្សារបច្ចុប្បន្ន កត្តាអតិផរណា និងការរំពឹងទុកអត្រាការប្រាក់នឹងមានឥទ្ធិពលលើតម្លៃមាសខ្លាំងជាងភាពតានតឹងភូមិសាស្ត្រនយោបាយតាមបែបប្រពៃណី។ ដូច្នេះ ទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកសម្រាប់ខែកក្កដា កិច្ចប្រជុំ FOMC និងការវិវត្តន៍នៅមជ្ឈិមបូព៌ា នឹងជាកត្តាសំខាន់ដែលកំណត់ទិសដៅតម្លៃមាសក្នុងខែនេះ។

ការវិភាគបច្ចេកទេស

ទិដ្ឋភាពទូទៅនៃទីផ្សារមាស — ខែកក្កដា ឆ្នាំ 2026

បច្ចុប្បន្ន មាសកំពុងជួញដូរនៅតម្លៃ 4,163.00 ដុល្លារ ស្ថិតនៅក្នុងលំហូរឡើង ។ គំនូសតាងបង្ហាញពីសម្ពាធនៃការទិញយ៉ាងខ្លាំង ដែលយើងអាចមើលឃើញថាផ្សារនៅផ្នែកខាងលើនៃ Point Of Control សប្តាហ៍មុននៅតម្លៃ​ 4,063។

តំបន់បច្ចេកទេសសំខាន់ៗ

  • តម្លៃបច្ចុប្បន្ន៖ 4,163.00 ដុល្លារ — កំពុងជួញដូរនៅលើចំតំបន់ POI កាលពីសប្តាហ៍មុន ដែលវាបង្ហាញប្រាប់យើងថាទីផ្សារស្ថិតនៅក្នុងលំហូរឡើង ។

យុទ្ធសាស្ត្រជួញដូរ

  • Bullish Bias: និន្នាការបច្ចុប្បន្ននៅតែបន្តកើនឡើង។ ការចូលទៅក្នុងតំបន់ low-volume បង្ហាញពីកង្វះចំណាប់អារម្មណ៍របស់អ្នកទិញក្នុងប្រវត្តិសាស្ត្រ ដែលបង្កើនលទ្ធភាពនៃការបន្តធ្លាក់ចុះបន្ថែមទៀត ។ អ្នកជួញដូរគួរកឱកាសទិញ (long) ជាជាងរកឱកាសលក់សម្រាប់សប្តាហ៍នេះ

| English Version |

This report provides an analysis of the primary factors influencing gold prices, offering insights for investors. 

Disclaimer: All information presented is for educational purposes only and should not be interpreted as financial advice or a recommendation for trading or investment decisions.

Fundamental Analysis

Recap of June: June 2026 marked a significant turning point for global financial markets as monetary policy leadership in the United States shifted while geopolitical tensions in the Middle East continued to influence investor sentiment. Markets spent much of the month balancing the implications of a more hawkish Federal Reserve against persistent inflation risks stemming from ongoing supply disruptions and regional conflict.

A major development during the month was the appointment of Kevin Warsh as the new Chair of the Federal Reserve, succeeding Jerome Powell. At his first FOMC meeting, Warsh signaled a notable shift in the Fed’s communication strategy, stating that policymakers would provide less forward guidance and instead place greater emphasis on incoming economic data. Consistent with this approach, he also chose not to participate in the Committee’s dot plot projections.

Despite Warsh’s more restrained communication, the June FOMC meeting was widely interpreted as hawkish. Although policymakers left interest rates unchanged, the updated dot plot showed that nine of the eighteen FOMC participants expected at least one interest rate hike in 2026. Warsh also acknowledged that inflation remained above the Federal Reserve’s 2% target while the US labor market continued to demonstrate resilience, reinforcing the view that restrictive monetary policy could remain in place for longer. 

As a result, markets repriced interest rate expectations, reducing the likelihood of near-term policy easing.

Geopolitical developments also remained an important driver of market sentiment. Although the United States and Iran signed a memorandum of understanding to extend the existing ceasefire for another 60 days, tensions in the region persisted as exchanges of fire continued. Meanwhile, the Strait of Hormuz remained closed, sustaining concerns over global energy supply despite oil prices easing during the month. This combination of ongoing geopolitical uncertainty and potential supply-side inflation pressures continued to weigh on market expectations.

Against this backdrop of a hawkish Federal Reserve and lingering inflation concerns, gold experienced another challenging month. The precious metal closed June down 11.35%, marking its fourth consecutive monthly decline since March as higher real interest rate expectations and a stronger US dollar reduced demand for non-yielding assets.

Outside the United States, the Japanese yen remained one of the weakest major currencies, falling to levels not seen in approximately four decades. Although the Bank of Japan raised its policy interest rate from 0.75% to 1.00% during June, the move had little lasting impact as USD/JPY continued trading near the 160 level. Japanese authorities also intervened in the foreign exchange market by selling US dollar-denominated assets to purchase yen, but these measures provided only temporary support. The primary challenge remained the substantial interest rate differential between Japan and the United States, with the Federal Reserve maintaining policy rates at 3.50%–3.75%. This persistent yield gap continued to support US dollar strength, creating additional headwinds for dollar-denominated assets such as gold.

Upcoming Federal Interest Rate Decision

What factors should be considered before the upcoming U.S. interest rate decision later this month?

Labor Market: Last week’s Nonfarm Payrolls came in at 57k, significantly lower than the 114k forecast. This signals that the labor market might be cooling and growing at a pace that is slower than expected.

Generally, a weaker labor market tends to encourage the Fed to cut interest rates to stimulate economic activity and job creation.

Inflation: Inflation currently sits at 4.2%, as shown by the CPI data released last month. However, it remains to be seen whether CPI will increase or decrease this month before the FOMC meeting at the end of this month. It’s worth noting that Kevin Warsh did comment that inflation is cooling at the ECB Forum earlier this month. So it might be possible that CPI might come in lower than last month’s 4.2% figure.

The Fed will likely keep interest rates at the current level, but the tone of the Fed and Kevin Warsh will likely set the major catalyst for the market. If hawkish tones reduce or cool down, it is possible for gold to rally. If the Fed remains hawkish, then gold might decline further as the markets price in potential rate hikes later in the year.

The CME FedWatch tool forecasts a 78.1% chance of a rate hold at the FOMC meeting for this month, with chances of rate hikes becoming increasingly likely starting from September onwards.

Will Central Banks Continue Supporting Gold?

One of the key themes to monitor in July is whether central banks continue accumulating gold at their current pace. Official sector gold holdings have reached their highest level since 1975, reflecting a structural shift in global reserve management. Recent survey data from the World Gold Council shows that 89% of central banks expect global gold reserves to increase over the next 12 months, while nearly half expect to add to their own holdings. 

At the same time, many respondents anticipate a gradual reduction in US dollar reserves over the coming years, highlighting an ongoing diversification trend.

This shift is being driven by two primary factors. First, gold continues to serve as a long-term safe-haven asset during periods of geopolitical and economic uncertainty. Second, the increased use of financial sanctions by the US and EU in recent years has reinforced gold’s appeal as a reserve asset that can be stored domestically and is less vulnerable to external restrictions. So far in 2026, Poland has led official sector purchases with 64 tonnes of gold, followed by Uzbekistan (33 tonnes), China (25 tonnes), and Kazakhstan (20 tonnes). Although elevated US interest rates may continue to weigh on gold prices in the near term, sustained central bank demand remains an important source of structural support that investors should continue to monitor throughout July.

US-Iran Negotiations and the Strait of Hormuz

Geopolitical developments in the Middle East will remain an important theme for markets throughout July. While the United States and Iran have signed a memorandum of understanding (MoU) to extend the current ceasefire for another 60 days, negotiations remain far from resolved. The two sides continue to disagree on several key issues, most notably the full reopening of the Strait of Hormuz and the future of Iran’s nuclear program.

Although the easing of tensions contributed to lower oil prices during June, the Strait of Hormuz has yet to fully reopen. As one of the world’s most strategically important energy shipping routes, any prolonged disruption could continue to pose upside risks to global energy prices and inflation. For traders, further developments in the negotiations will be closely watched, as any renewed supply disruptions could reignite inflationary pressures, reinforcing expectations that the Federal Reserve will keep interest rates higher for longer. Since higher interest rates generally weigh on non-yielding assets, shifts in inflation expectations will likely remain a key driver of gold prices throughout July.

Gold Outlook for July: Key Fundamental Drivers

Factors Supporting Gold Prices: Gold has shown signs of finding support as markets begin to reassess the outlook for US monetary policy. Recent economic data suggests the US labor market may be gradually cooling, with Nonfarm Payrolls coming in well below expectations. At the same time, Federal Reserve Chair Kevin Warsh noted at the ECB Forum that inflation is showing signs of cooling, even though it remains above the Fed’s 2% target. Together, these developments have led investors to believe that the Federal Reserve may be becoming less hawkish, although policymakers are still unlikely to adopt a dovish stance in the near term. This shift in expectations helped gold stabilize around the $4,100 level after four consecutive monthly declines. In addition, continued central bank purchases remain an important source of structural support, reflecting ongoing reserve diversification and gold’s role as a long-term store of value.

Factors Weighing on Gold Prices: Despite signs that the Federal Reserve’s stance may be softening, interest rates are still expected to remain elevated as inflation remains above target. This continues to support the US dollar and increases the opportunity cost of holding non-yielding assets such as gold. Meanwhile, geopolitical developments surrounding the United States and Iran remain an important risk to monitor. Although negotiations have progressed, the Strait of Hormuz has yet to fully reopen. Any renewed supply disruptions could place upward pressure on energy prices, reigniting inflationary concerns and reinforcing expectations that the Federal Reserve will keep interest rates higher for longer. In the current market environment, these inflation-driven interest rate expectations are likely to have a greater influence on gold prices than geopolitical tensions themselves. As a result, July’s inflation data releases, the FOMC meeting, and developments in the Middle East will be the key events shaping gold’s direction throughout the month.

Technical Analysis

Gold Market Overview — July 2026

Currently, gold is trading at $4,163.00, remaining in an uptrend. The chart indicates strong buying pressure, as we can see the market is positioned above last week’s Point of Control at $4,063.

Key Technical Zones

  • Current Price: $4,163.00 — Trading directly at last week’s POI (Point of Interest), which indicates to us that the market is in an upward flow.

Trading Strategy

  • Bullish Bias: The current trend continues to rise. Entering the low-volume zone indicates a historical lack of buyer interest, which increases the probability of further decline. Traders should look for buying (long) opportunities rather than seeking selling opportunities for this week.
Please enable JavaScript in your browser to complete this form.
Name
How useful was this article?

Suggested Blogs

Loading...

Markets

Forex

Metals

Energies

Platforms

EZQT Platform

Web Trader

Mobile Trader

Partnerships

Marketing Partnership

About us

About ST Market

Contact Us

Regulation

FAQs

Cambodia: +855 (0) 23977 688

info@stmarket.com.kh

STMarket Company Limited AMASS Tower
Street 63, Phum 6, Chamkar Mon, Boeng Keng Kang Mouy, Phnom Penh, 12302, Cambodia

STMarket Company Limited (“STMarket”) is regulated as a Derivatives Broker by the Securities and Exchange Commission of Cambodia, Registered address: AMASS Tower, Floor 23, Street 63, Corner 282, Phum 6, Boeng Keng Kang Muoy, Chamkar Mon, Phnom Penh capital, 12302, Cambodia, Registration Number 00049975.

www.stmarket.com is owned and operated by STMarket. Clients must be 18 years of age and over to use the services provided by STMarket.

Risk Warning
Contracts for Difference (‘CFDs’) are complex financial products and not suitable for all investors. CFDs, are leveraged products that mature when you choose to close an existing open position. By investing in CFDs, you assume a high level of risk. Please ensure you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future results. The site contains links to websites controlled or offered by third parties. STMarket has not reviewed and hereby disclaims responsibility for any information or materials posted at any of the sites linked to this site. By creating a link to a third-party website, STMarket does not endorse or recommend any products or services offered on that website. The information contained on this site is intended for information purposes only. Therefore, it should not be regarded as an offer or solicitation to any person in any jurisdiction in which such an offer or solicitation is not authorised or to any person to whom it would be unlawful to make such an offer or solicitation, nor regarded as a recommendation to buy, sell or otherwise deal with any particular currency or precious metal trade. If you are not sure about your local currency and spot metals trading regulations, then you should leave this site immediately.

This information is not intended for residents of U.S, Canada, Syria, Sudan, North Korea, Iran, Iraq, and Afghanistan, or use by any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.

© 2026 ST Market Company Ltd | All rights reserved.

ST Market Cookies Policy

ST Market Risk Warning

Anti-Money Laundering Policy

Website Privacy Policy

Website Terms and Conditions