Gold price dove lower as de-escalation came.
ប្រធានាធិបតី Donald Trump អាចនឹងបន្ធូរបន្ថយយុទ្ធនាការការដាក់សម្ពាធទៅលើប្រទេសអុីរ៉ង់ ស្របពេលដែលអុីរ៉ង់អាចលក់ប្រេងបានធម្មតា ក្នុងគោលបំណងកាត់បន្ថយនូវលទ្ធភាពដែលតម្លៃប្រេងអាចកើនឡើង។ នេះគឺជាផែនការមួយផ្នែក ដើម្បីកាត់បន្ថយភាពតានតឹងជាមួយអុីរ៉ង់ ហើយអាចជាឱកាសក្នុងការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាពេលអនាគតជាមួយសហរដ្ឋអាមេរិក។ បើតាមរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Araghchi បាននិយាយថា “ប្រសិនបើវាបម្រើផលប្រយោជន៍របស់អុីរ៉ង់ យើងនឹងត្រលប់ទៅរកការចរចាវិញម្តងទៀត”។
យោងតាម Dina Esfandiary អ្នកដឹកនាំផ្នែកភូមិសាស្ត្រមជ្ឈិមបូព៌ានៅ Bloomberg Economics “ឥឡូវនេះ Trump អាចកំពុងពិចារណាកិច្ចពិភាក្សាថ្មីជាមួយអុីរ៉ង់ ពោលគឺអាចទាក់ទងទៅនឹងការបន្ធូរបន្ថយទណ្ឌកម្ម”។ ទោះយ៉ាងណាក៏ដោយ អ្នកខ្លះជឿថា នេះអាចជាការផ្លាស់ប្តូរគោលនយោបាយថ្មី ជាជាងការបន្ធូរបន្ថយការរឹតបន្តឹង។
ក្រៅពីនោះ មានប្រភពខ្លះបានលើកឡើងថា មានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងចិន និងអាមេរិក បើទោះជាមិនទាន់មានការលាតត្រដាងនូវព័ត៌មានច្បាស់លាស់ក៏ដោយ។ អ្នកខ្លះជឿថាវាអាចទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនពេលការផ្អាករយៈពេល 90 ថ្ងៃបានបញ្ចប់។
លើសពីនេះ ដូចដែលបានបញ្ជាក់ដោយរបាយការណ៍ព័ត៌មានរបស់ WSJ ឥឡូវនេះសហភាពអឺរ៉ុបកំពុងពិចារណាកាត់បន្ថយពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចារបស់ពួកគេមុនពេលដល់ពេលកំណត់។
យ៉ាងណាក៏ដោយ កត្តាទាំងអស់នេះជាកត្តាជំរុញឱ្យតម្លៃមាសធ្លាក់ចុះមកនៅត្រឹម 3,307 ដុល្លារក្នុងមួយអោន ខណៈទីផ្សារបានចាត់ទុកវាថាជាការបន្ធូរបន្ថយភាពតានតឹង។
|English Version|
President Donald Trump might ease his “maximum pressure” campaign against Iran while potentially opening up some path for the oil market, with an aim of avoiding an oil price surge. This is a partial plan to de-escalate tensions with Iran and bring them back to the negotiating table for a future nuclear deal with the US. As per Iran’s Foreign Minister Araghchi, “If it serves Iran’s interests, we will return to the negotiating table.”
According to Dina Esfandiary, Middle East geoeconomics lead for Bloomberg Economics, “Now Trump could be considering new talks with Iran, with the prospect of sanctions relief as a big carrot”. However, some believe that this could be a shift in policy rather than a relaxation of restrictions.
Other than that, some sources cited that there is a signed agreement between China and the US, although none of it has been disclosed yet. Some believe that it might relate to the trade agreements before the 90-day pause ended.
Furthermore, as stated by the WSJ news report, the EU is now considering lowering the tariff on US imports, which attempts to leverage their negotiation before the deadline is reached.
Nevertheless, all of these are the factors in pushing the gold price to drop to roughly $3,307 per ounce, as the market viewed it as a de-escalation and easing of tension.