ភាពតានតឹងភូមិសាស្ត្រនយោបាយ
ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងអុីស្រាអែល យេម៉ែន និងតំបន់ហ្គាហ្សានៅតែបន្តផ្ទុះឡើង ពោលគឺមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងភាពស្រែកឃ្លានកាន់តែច្រើននៅក្នុងប្រទេសពួកគេ ដែលបានជំរុញឱ្យវិនិយោគិនមានទំនោរទៅលើទ្រព្យដែលមានសុវត្ថិភាពបន្ថែមទៀត។
ការលក់រតនាគារសហរដ្ឋអាមេរិក និងការកាត់បន្ថយពន្ធ
គោលដៅធំមួយទៀតរបស់ប្រធានាធិបតីលោក Donald Trump គឺការកាត់បន្ថយពន្ធសម្រាប់ពលរដ្ឋអាមេរិក ទោះបីជាមិនសូវមានការគាំទ្រពីទីផ្សារក៏ដោយ។ នេះគឺត្រូវបានគេឃើញមានសញ្ញាមួយចំនួនដែលបង្ហាញថា ទីផ្សារនៅតែមានភាពភ័យខ្លាចទៅលើការកើនឡើងនៃបញ្ហាបំណុល។ ជាក់ស្តែង នេះបានធ្វើឱ្យពួកគេលក់សញ្ញាប័ណ្ណរយៈពេលវែងរបស់រតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។
រួមជាមួយនឹងការទម្លាក់ចំណាត់ថ្នាក់របស់ Moody’s កាលពីថ្ងៃសុក្រមុន និងបញ្ហាបំណុលដែលកំពុងមាន នេះអាចជំរុញឱ្យទិន្នផលមានតម្លៃថ្លៃជាងមុន ដោយសារតែវិនិយោគិនស្វែងរកទិន្នផលខ្ពស់ប្រឆាំងនឹងហានិភ័យដែលពាក់ព័ន្ធ។ នេះក៏បន្តនាំមកនូវអស្ថិរភាពកាន់តែច្រើននៅក្នុងទីផ្សារមូលបត្របំណុលសហរដ្ឋអាមេរិក និងបង្ខំឱ្យពួកគេជ្រើសរើសទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងនេះ ដូចជាលោហៈពណ៌លឿង(មាស)។
- ទិន្នផលខ្ពស់របស់សហរដ្ឋអាមេរិក → ថ្លៃដើមកម្ចីខ្ពស់ → ពិបាកក្នុងការសងបំណុលវិញ។
- ការកាត់បន្ថយពន្ធ → មានន័យថា ចំណូលពន្ធទាប → បង្កើនថ្លៃការសងបំណុល។
មតិផ្ទាល់ខ្លួន៖
លុះត្រាតែលោក Trump រក្សាស្ថិរភាពកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងធានាទីផ្សារឡើងវិញថាគាត់នឹងអាចកាត់បន្ថយហានិភ័យបំណុល នោះមានលទ្ធភាពកាន់តែច្រើនដែលទីផ្សារនឹងបន្តរកតម្រូវការមាសក្នុងរយៈពេលវែង។ ជាពិសេសនៅពេលដែលអុីស្រាអែលបន្តវាយប្រហារប្រទេសផ្សេងទៀត ដោយបន្ថែមភាពមិនច្បាស់លាស់ក្នុងទីផ្សារ។
លើសពីនេះ សូមប្រយ័ត្នចំពោះការកើនឡើងទិន្នផលសញ្ញាប័ណ្ណជប៉ុននាពេលថ្មីៗនេះ រួមជាមួយនឹងបំណុលធៀបជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន 234.9% (ប្រភព IMF) ដែលអាចបង្ខំឱ្យធនាគារកណ្តាលអាមេរិកធ្វើអន្តរាគមន៍បាន។ ទោះបីជាក្រុមហ៊ុនជប៉ុនចំនួន 2 ភាគ 3 គាំទ្រការរក្សាអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុននៅពេលនេះក៏ដោយ (យោងទៅតាមការស្ទង់មតិសាជីវកម្មជប៉ុន) ប៉ុន្តែប្រសិនបើទីផ្សារបង្ខំធនាគារកណ្តាលដំឡើងអត្រាការប្រាក់មែននោះ វានឹងនាំហានិភ័យនៃវិបត្តិបំណុលកាន់តែខ្ពស់ជាងនេះ។
|English Version|
Geopolitical Tension
A growing geopolitical tension between Israel, Yemen, and Gaza continued to spark, raising more death toll and starvation within, while pushing investors to seek safe-haven assets further.
US Treasury selloff and Tax cut
President Donald Trump’s other agenda in his presidential term is to reduce the tax bills for US citizens, but not many agree with this. As this continues, there are signs of growing concerns over the debt load, which has led to a US Treasuries’ long-term bond selloff on Wednesday.
Along with Moody’s downgrade last Friday and debt piles, this could trigger yields to become more expensive as investors seek higher yields against the risk associated, bringing more instability within the US bond market and forcing them to choose a safer haven asset such as the yellow metal.
- Higher US yield → Higher borrowing costs → difficult to pay the debt back.
- Tax bill reduction → means lower tax income/revenue → increases the debt payment cost.
Opinionated:
Unless Trump stabilizes the trade agreement and reassures the market that he will possibly reduce the debt risk, then there is a greater likelihood that the market will continue to favor the gold demand in the long term. Especially when Israel continues to strike other countries, adding more uncertainty in the market.
In fact, do watch out for the recent spike in Japan bond yield along with 234.9% debt to GDP (IMF source), which could possibly force the Federal Reserve to intervene. Although two-thirds of Japanese companies support holding the Bank of Japan rate decision for now, according to the Japan Corporate Survey, but if the market forces the other way around, then the risk of a debt crisis would be higher.