ការរំពឹងទុកខ្ពស់សម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក
បន្ទាប់ពីភាពទន់ខ្សោយនៃទីផ្សារការងារបានបង្ខំឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ចំនួន 3 ដងក្នុងឆ្នាំនេះ ក្រុមហ៊ុន JPMorgan ក៏បានព្រមានអំពីលទ្ធភាពដែលអាចមានការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកនោះដែរ។ ជាក់ស្តែង ភាគរយប្រហែល 80% មានការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់ចំនួន 25bps និងនៅសេសសល់គឺមានការរំពឹងទុកទៅលើការកាត់ 50bps នៅថ្ងៃទី 18 ខែកញ្ញាឆ្នាំនេះ។


អស្ថិរភាពសកល
យោងតាមប្រភពព័ត៌មាន CNBC តុលាការសហព័ន្ធទាំងពីរបានវិនិច្ឆ័យពន្ធបន្ទាន់របស់ប្រធានាធិបតី Trump ខុសច្បាប់ដែលឥឡូវនេះលោក Trump កំពុងស្វែងរកភស្តុតាងបន្ថែមទៀតដើម្បីទប់ទល់នឹងបញ្ហានេះ។ ប្រសិនបើមិនបានជោគជ័យទេ សហរដ្ឋអាមេរិកអាចនឹងត្រូវសងប្រាក់វិញដល់អ្នកនាំចូលពី 750 ពាន់លានដុល្លារទៅ 1 ទ្រីលានដុល្លារ បើតាមលេខាធិការរតនាគារ Scott Bessent ទោះបីជាគាត់បាននិយាយថាគាត់ពិតជាមានទំនុកចិត្តច្រើនលើករណីនេះក៏ដោយ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី Sri Mulyani Indrawati (ដែលមានវិនិយោគិនសកលជាច្រើនមានការរំពឹងទុកខ្ពស់លើលោកស្រីក្នុងការនាំមកនូវស្ថិរភាពបន្ថែមទៀតដល់សេដ្ឋកិច្ចឥណ្ឌូនេស៊ី) ឥឡូវនេះត្រូវបានដកចេញហើយ។ នេះនាំឱ្យមានភាពមិនប្រាកដប្រជា និងភ័យស្លន់ស្លោនៅក្នុងទីផ្សារកាន់តែច្រើន ដែលបណ្តាលឱ្យមានវិនិយោគិនចាកចេញពីទីផ្សារ។

ទីពីរ នាយករដ្ឋមន្ត្រីបារាំងលោក Bayrou បានលាលែងពីដំណែងដោយសារតែការចាញ់ទៅលើសំឡេងឆ្នោត ដោយមានសមាជិកសភាចំនួន 194 នាក់បានបោះឆ្នោតគាំទ្រ និង 364 បានបោះឆ្នោតប្រឆាំង។ ទន្ទឹមនឹងការព្រួយបារម្ភអំពីបំណុល កត្តាទាំងអស់នេះនាំទៅរកអស្ថិរភាព និងធ្វើឱ្យទ្រព្យសកម្មដែលមានសុវត្ថិភាពកាន់តែទាក់ទាញ។

ភាពតានតឹងភូមិសាស្ត្រនយោបាយ៖
ទោះបីជាមានការថ្កោលទោសពីអង្គការសហប្រជាជាតិក៏ដោយ កងកម្លាំងអុីស្រាអែលនៅតែបន្តសម្លាប់ប្រជាជនប៉ាឡេស្ទីនបន្ថែមទៀត និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ហ្គាហ្សា។ អុីស្រាអែលបានចេញការព្រមានជម្លៀសថ្មីកាលពីថ្ងៃចន្ទ ដោយគំរាមបំផ្ទុះគ្រាប់បែក ខណៈប្រទេសផ្សេងទៀតដូចជាអេស្ប៉ាញបានដាក់ទណ្ឌកម្មអាវុធដើម្បីដាក់សម្ពាធអុីស្រាអែលឱ្យបញ្ចប់ជម្លោះ។

|English Version|
Higher expectations for a rate cut
After a weak labor data last week that has forced the Federal Reserve to cut the rate by three times this year, JPMorgan’s trading desk also warned about “sell the news’s events as the investors pull back from the US equity market. Following through on a widely expected interest rate cut on 18 September, with odds more than 80% in 25 bps, while some are leaving on the 50bps rate cut.


Global Instability
As per CNBC, the two federal courts ruled President Trump’s emergency tariffs illegal, which Trump is now seeking a Supreme Court reversal. If unsuccessful, the U.S. may need to refund importers $750 billion to $1 trillion, per Treasury Secretary Scott Bessent, albeit he said he’s quite confident in this case.

Meanwhile, Indonesian Minister of Finance, Sri Mulyani Indrawati, who has a global investor has high expectations in bringing more stability to the Indonesian economy, has now been removed. This led to uncertainty and panic in the market, resulting in a market sell-off.

Secondly, French Prime Minister Bayrou resigned due to a loss in a confidence vote, with 194 lawmakers voting in support and 364 voting against. Along with the debt concerns, all of these are leading to more instability and making the safe-haven asset more attractive.

Mounting Geopolitical tension:
Despite UN condemnation, Israeli forces killed more Palestinians and destroyed infrastructure in Gaza. Israel issued new evacuation warnings on Monday, threatening bombings, while other countries, such as Spain, imposed an arms embargo to pressure Israel to end the conflict.
