តម្លៃមាសបានបន្តកើនឡើងលើស 100 USD ក្នុងមួយអោនតាំងពីថ្ងៃចន្ទ ដោយសារតែមានការកើនឡើងនៃភាពមិនប្រាកដប្រជា និងភាពតានតឹងនៅក្នុងទីផ្សារ។ នេះគឺជាកត្តាមួយចំនួន៖
- រដ្ឋាភិបាលអាមេរិកនៅតែបន្តបិទ៖ បើការបិទនេះកាន់តែយូរ វានឹងកាន់តែធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចអាក្រក់ទៅៗ ជាពិសេសនៅពេលជិតដល់ថ្ងៃបើកប្រាក់ខែដល់បុគ្គលិកនៅទីនោះ។ ជាដំបូង វានឹងប៉ះពាល់ទៅលើការចំណាយទូទៅរបស់អ្នកប្រើប្រាស់ បន្ទាប់មកជះឥទ្ធិពលមកកាន់អាជីវកម្ម និងកំណើនសេដ្ឋកិច្ច។ ទិន្នន័យអតិផរណាត្រូវបានពន្យារពេលរួចសម្រាប់សប្តាហ៍នេះ លើកលែងតែរបាយការណ៍ការងារ ដែលមនុស្សជាច្រើននៅតែរំពឹងថានឹងមានការពន្យារពេលម្តងទៀត ប្រសិនបើរដ្ឋាភិបាលនៅតែបន្តផ្អាកដំណើរការ។

- ការពិភាក្សាពាណិជ្ជកម្មជាមួយប្រទេសចិន៖ ទោះបីជាភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានកាត់បន្ថយបន្តិចក៏ដោយ ក៏ទីផ្សារនៅតែមានភាពភ័យខ្លាចទៅលើបញ្ហាពន្ធនេះដែរ ដោយសារតែមិនទាន់មានអ្វីច្បាស់លាស់នៅឡើយ។
- ភាពតានតឹងភូមិសាស្ត្រនយោបាយ៖ ទោះបីជាមានបទឈប់បាញ់នាពេលថ្មីៗនេះរវាងអុីស្រាអែល និងហ្គាហ្សាក៏ដោយ ក៏មនុស្សជាច្រើននៅតែតាមដានទៅលើភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយផ្សេងទៀត រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ និងច្រើនទៀត។
ភាពតានតឹងកាន់តែច្រើន → តម្លៃមាសនៅតែអាចមានភាគរយច្រើនកើនឡើង។
ប៉ុន្តែសូមប្រយ័ត្នចំពោះបទឈប់បាញ់។ សម្រាប់ពេលនេះ លោក Trump បានប្តេជ្ញាបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែនម្តងទៀត។
→ ព័ត៌មានបទឈប់បាញ់ម្សិលមិញ
ប្រធានាធិបតី Donald Trump បានសន្យាថានឹងព្យាយាមរក្សាសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ាបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ Gaza ជាមួយមេដឹកនាំនៃប្រទេសកាតា អេហ្ស៊ីប និងTürkiye។
- ស្ថាប័នធំៗបានធ្វើការព្យាករណ៍លើតម្លៃមាសម្តងទៀត → បានជំរុញឱ្យវិនិយោគិនធ្វើការទិញមាសបន្ថែមទៀត។
ស្ថាប័នធំៗកំពុងព្យាករណ៍តម្លៃមាសម្តងទៀត ដោយសារភាពមិនប្រាកដប្រជានៃសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និងហានិភ័យផ្សេងៗជាដើម។ ជាក់ស្តែង ធនាគារអាមេរិក (Bank of America) ព្យាករណ៍ថាតម្លៃមាសអាចនឹងឈានទៅរក $5,000/oz នៅឆ្នាំ 2026 ហើយ J.P. Morgan កំណត់គោលដៅ $4,500 ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលធំៗនៅប្រទេសចិន ទួរគី និងប៉ូឡូញ បានបង្កើនការទិញមាសលើសពី 400 តោននៅឆ្នាំនេះ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។
|English Version|
The gold price extended gains to +100USD per ounce in one day, given the recent high uncertainty and market stress from several factors:
- Prolonged US shutdown: the longer it takes, the worse it could get, especially when the salary day is around the corner. First, the consumer will start to feel the pinch, then the business and the economic growth. The inflation data has already been delayed this week, except for the employment report, which many still expect to see another delay coming.

- Trade talk with China: the tone has softened, yet the panic still not fully settled in as nothing is certain yet.
- Geopolitical Tension: Despite having a recent ceasefire between Israel and Gaza, many are still looking forward to other geopolitical tensions, including the Russia-Ukraine conflict, Iran’s nuclear deal, and more.
More tension → gold prices still likely to continue.
But do watch out for the ceasefire. For now, Trump vowed to end the Russia-Ukraine conflict again.
→ A bit of spice from the ceasefire yesterday
President Donald Trump has pledged enduring peace in the Middle East following the signing of a Gaza ceasefire agreement with the leaders of Qatar, Egypt, and Türkiye.
- Whale’s reforecast on gold prices → boosting sentiment on gold purchase.
Major institutions are raising gold price forecasts due to fiscal uncertainty, dovish monetary policies, and other risks. In fact, the Bank of America predicts $5,000/oz by 2026, and J.P. Morgan targets $4,500 within a year. Meanwhile, central banks, led by China, Turkey, and Poland, have increased gold purchases, exceeding 400 tons this year, according to the World Gold Council.