Gold prices dipped after the potential ceasefire emerged
តម្លៃមាសបានធ្លាក់ចុះនៅក្រោមតម្លៃ $3,355 ក្នុងមួយអោន ខណៈដែលលទ្ធភាពដែលអាចមានបទឈប់បាញ់រវាងអុីស្រាអែល និងអុីរ៉ង់អាចនឹងកើតមានឡើង។ នេះគឺបានកើតមានឡើង បន្ទាប់ពីអុីរ៉ង់បានបាញ់កាំជ្រួចទៅកាន់ប្រទេសកាតា និងប្រទេសជិតខាងផ្សេងទៀត ទោះបីជាគ្មានអ្នកស្លាប់និងរបួសត្រូវបានរកឃើញក៏ដោយ។
ជាក់ស្តែង មន្ត្រីអុីរ៉ង់បីនាក់បានលើកឡើងថា ការវាយប្រហារនេះបានព្រមានអាមេរិក និងកាតាជាមុនជាច្រើនម៉ោងរួចមកហើយ ដែលមានបំណងទប់ស្កាត់ការឆ្លើយតបផ្នែកយោធាបន្ថែមទៀត ពោលគឺសំដៅលើយោធាអាមេរិក នេះបើយោងតាមអ្នកវិភាគរបស់អតីតមន្ត្រីមន្ទីរប៉ង់តាហ្គោន។ ហើយប៉ុន្មានម៉ោងក្រោយមក លោកប្រធានាធិបតី Donald Trump បានលើកឡើងលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “បទឈប់បាញ់កំពុងកើតមានឡើង” ពោលគឺរូបលោកបានពិភាក្សារួចទៅហើយជាមួយនឹងអុីស្រាអែល។ នៅឡើយតែការចរចាអុីរ៉ង់ ដែលអាចនឹងមានការជួយពីប្រទេសកាតា។ ដូច្នេះហើយ នេះបានធ្វើឱ្យតម្លៃមាសបានធ្លាក់ចុះ បន្ទាប់ពីបទឈប់បាញ់អាចនឹងកើតមានឡើង។
បើទោះជាមិនមានការបញ្ជាក់ច្បាស់លាស់ពីភាគីអុីរ៉ង់ក៏ដោយ ក៏មនុស្សមួយចំនួនបានរាយការណ៍ថា យោធាអុីស្រាអែលបានរកឃើញការបាញ់មីស៊ីលពីអុីរ៉ង់ឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួន នេះបើយោងតាមសារព័ត៌មាន Al Jazeera ។ ជាលទ្ធផលភាពមិនច្បាស់លាស់នៅតែមាន។
ប៉ុន្តែរឿងមួយដែលយើងអាចដឹងគឺថាភាពតានតឹងភូមិសាស្ត្រនយោបាយគឺជាកត្តាជំរុញទីផ្សារដ៏សំខាន់ដែលពាណិជ្ជករត្រូវមើលយ៉ាងដិតដល់នូវព័ត៌មានទាំងនេះ និងចាត់វិធានការប្រុងប្រយ័ត្នក្នុងការជួញដូរ ដូចជាការកាត់បន្ថយទំហំចូលទីផ្សារ ការកំណត់តម្លៃការខាតបង់ ឬប្រាក់ចំណេញ និងច្រើនទៀត។
ត្រូវចងចាំ៖
- ការរំលោភលើបទឈប់បាញ់ អាចនឹងនាំមកនូវភាពមិនច្បាស់លាស់ និងធ្វើឱ្យតម្លៃមាសអាចនឹងកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាច្រើនពេកអាចបង្កឱ្យមានការភ័យស្លន់ស្លោកាន់តែខ្លាំង ដែលនាំឱ្យ “ការភ័យខ្លាចខ្លាំងពេក” ដែលអាចនាំឱ្យតម្លៃមាសមានការធ្លាក់ចុះផងដែរ។
- បទឈប់បាញ់មានន័យថាកាន់តែមានភាពប្រាកដប្រជានៅក្នុងទីផ្សារ ហើយអាចកាត់បន្ថយលទ្ធភាពដែលតម្លៃមាសអាចឡើង ដែលជាអ្វីដែលបានកើតឡើងកាលពីយប់មិញ បន្ទាប់ពីករណីបទឈប់បាញ់កើតមានឡើង។
|English Version|
Gold prices dipped to below $3,355 per ounce as the potential ceasefire between Israel and Iran came into place, right after Iran fired a missile at Qatar and other nearby countries, although no casualties were reported.
In fact, three Iranian officials cited that this attack had already warned the US and Qatar hours in advance, which aimed to prevent a further military response, namely, referring to the US military, as per an analyst from a former Pentagon official. And hours come after the confirmation from President Donald Trump’s post on his social media that “ceasefire is happening,” while the US has already settled now with Israel’s agreement and leaving Iran’s negotiation with Qatar. Therefore, this has led the gold price to take a downtrend after the potential Truce.
Although there was no clear confirmation from Iran’s side, some reported that the Israeli military detected the launch of missiles from Iran toward its territory, as per Al Jazeera news. As a result, uncertainty remains.
But one thing we can know is that geopolitical tension is the main market driver, which the trader shall closely watch out for in unexpected news and take a cautious approach to trading, such as reducing the lot size, limiting stop loss or profit, and more.
Remember:
- Violating the ceasefire brings more uncertainty and makes way for the gold price. However, too much uncertainty may stoke more panic, leading to “extreme fear,” which could also potentially lead to decline.
- Ceasefire means more certainty in the market and might decrease the odds of a gold rise, which was what happened last night after the ceasefire case surged up.