តម្លៃមាសបានធ្លាក់ចុះបន្ថែមទៀត ដោយសារភាពតានតឹងលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជម្លោះសង្រ្គាមបានធូរស្រាលជាងមុន។ ខាងក្រោមនេះគឺជាកត្តាសំខាន់ៗនៃបម្រែបម្រួលនេះ៖
- កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៖ ទោះបីជាធនាគារកណ្តាលអង់គ្លេសបានទម្លាក់អត្រាការប្រាក់មកត្រឹម 4.25% ក៏ដោយ ប៉ុន្តែអភិបាលខេត្ត Andrew Bailey បានស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ហើយទីបំផុតកិច្ចព្រមព្រៀងនេះក៏បានឈានមកដល់ជាមួយនឹងអាមេរិក។ ពោលគឺ នេះបានកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ លើសពីនេះ កិច្ចព្រមព្រៀងនេះគឺធ្វើឡើងក្នុងគោលបំណងនៃការកាត់បន្ថយរបាំងលើការនាំចេញកសិកម្ម គីមី ថាមពល និងការនាំចេញឧស្សាហកម្ម។ ក្រៅពីនេះ ក៏មានការកាត់បន្ថយពន្ធរថយន្តដល់ 10%; និងការលុបបំបាត់ពន្ធលោហធាតុដល់ 0%។ ទោះជាយ៉ាងណាក៏ដោយ លោក Trump ក៏បានបញ្ជាក់ផងដែរថា “ពន្ធ 10% សម្រាប់ចក្រភពអង់គ្លេសនេះ មិនមែនជាគំរូសម្រាប់ការចរចាជាមួយនឹងប្រទេសផ្សេងទៀតនោះឡើយ។” ជាក់ស្តែង ប្រទេសផ្សេងទៀតអាចនឹងត្រូវប្រឈមមុខនឹងពន្ធខ្ពស់ជាងនេះ។
- កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន៖ លោក Trump ក៏បានលើកឡើងផងដែរថា ការចរចាពាណិជ្ជកម្មនាពេលខាងមុខទំនងជានឹងប្រែទៅជាល្អប្រសើរជាងមុន ដោយលើកឡើងពីលទ្ធភាពនៃការឈានដល់ពន្ធកាន់តែទាបជាងនេះ។ យោងតាមកាសែតញូវយ៉កប៉ុស្តិ៍ “សហរដ្ឋអាមេរិកថ្លឹងថ្លែងផែនការកាត់បន្ថយពន្ធរបស់ចិនឱ្យនៅទាបបំផុតពោលគឺចាប់ពី145% ទៅ 50% នៅសប្តាហ៍ក្រោយ” ។
- លទ្ធភាពនៃបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន៖ កិច្ចព្រមព្រៀងរ៉ែរបស់អ៊ុយក្រែន និងការលុកលុយរុស្ស៊ី-អ៊ុយក្រែន ទំនងជានឹងបញ្ចប់នៅពេលណាមួយក្នុងពេលឆាប់ៗនេះ។ ជាក់ស្តែងទៅ “សហរដ្ឋអាមេរិកអំពាវនាវឱ្យមានការឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល 30 ថ្ងៃ ប្រសិនបើបទឈប់បាញ់មិនត្រូវបានគោរព សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួននឹងដាក់ពន្ធទៅកាន់ពួកគេបន្ថែមទៀត” ។
ព័ត៌មានបន្ថែមទៀត៖
- កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងជាមួយប្រទេសដទៃទៀតផងដែរ។
- សុន្ទរកថារបស់ Federal Reserve យប់នេះ!
|English Version|
Gold prices slumped further as tension on the trade agreement and war conflict eased, with major factors such as below:
- US-UK Trade Agreement: Although the Bank of England lowered the interest rate to 4.25%, Governor Andrew Bailey welcomed the trade deal and finally reached a breakthrough with President Donald Trump that could ease some of the risks to growth. This comes with a reason of reducing barriers on agricultural, chemical, energy, and industrial exports; lowering auto tariffs to 10%; and eliminating metals duties to 0%. However, Trump also stated that this “10% tariff for the UK will not serve as a template for negotiations with other countries,” which other nations will face much higher.
- US-China Trade Agreement: Trump also mentioned that the upcoming trade negotiation will likely turn out to be positive, citing the possibility of reaching lower tariffs. As per the New York Post, “US weighs plan to slash China tariffs to as low as 50% from 145% as soon as next week.”
- Potential of a ceasefire between Russia and Ukraine: Ukraine’s mineral deal and the Russia-Ukraine invasion are likely to end any time soon. In fact, “the US calls for, ideally, a 30-day unconditional ceasefire. If the ceasefire is not respected, the US and its partners will impose further sanctions.”
Looking Forward:
- Trade agreement with China on Saturday and Sunday, and also with other nations.
- The Federal Reserve’s speech tonight!