
តម្លៃមាសបានកើនឡើងនៅដើមសប្តាហ៍នេះប្រហែល 2.7% ពោលគឺបានមកដល់កម្រិតប្រហែល $3,391 ក្នុងមួយអោន ដោយសារតែការកើនឡើងនៃភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ព្រមទាំងជម្លោះពាណិជ្ជកម្មដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍សង្ខេបប្រចាំសប្តាហ៍របស់យើងកាលពីម្សិលមិញ។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះកាលពីព្រឹកថ្ងៃនេះ ត្រូវបានគេកត់សម្គាល់ថាអាចបណ្តាលមកពីការពន្យារពេលនៃការដាក់ពន្ធលើទំនិញរបស់ចិនរហូតទៅដល់ថ្ងៃទី 31 ខែសីហា នេះបើយោងតាមប្រភពព័ត៌មាន Bloomberg។
ទោះជាយ៉ាងណាក៏ដោយ នេះគឺជារឿងមួយចំនួនដែលអ្នកគួរតាមដានផងដែរ៖
- លោក Trump មានក្តីបារម្ភទៅលើស្ថានភាពសេដ្ឋកិច្ចអាមេរិក ដោយលើកឡើងថាអាចនឹងរងនូវផលប៉ះពាល់អវិជ្ជកម្ម ប្រសិនបើតុលាការពាណិជ្ជកម្មអាមេរិកបន្តដាក់សម្ពាធលើគោលនយោបាយពាណិជ្ជកម្មរបស់គាត់។
- លោក Trump បញ្ជាក់ជំហររបស់គាត់ឡើងវិញចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ខណៈដែលលទ្ធភាពអុីរ៉ង់អាចបដិសេធសំណើនេះគឺខ្ពស់ណាស់។ នៅក្រោមសំណើនេះ លោក Trump ចង់បំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ទាំងអស់។
- លោក Trump កំពុងព្យាយាមសម្រេចឱ្យបាននូវគោលដៅពន្ធក្នុងស្រុករបស់គាត់ ពោលគឺការកាត់បន្ថយពន្ធ បើទោះបីជាមានការកើនឡើងហានិភ័យនៃបំណុលក៏ដោយ។
- ធនាគារកណ្តាលអាមេរិក (FED)៖ ទាំងសមាជិកធនាគារកណ្តាលលោក Logan និង Gooslbee បានបង្ហាញទស្សនៈរបស់ពួកគេម្តងហើយម្តងទៀតលើហានិភ័យអតិផរណាដែលកើនឡើង និងការធ្លាក់ចុះនៃស្ថានភាពទីផ្សារការងារដែលអាចបង្ខំឱ្យពួកគេរក្សាអត្រាការប្រាក់កាន់តែយូរជាងនេះ។
- យោងតាមប្រភពព័ត៌មាន រ៉យទ័រ (Reuters) បានឱ្យដឹងថា ប្រទេសរុស្ស៊ីនឹងបញ្ចប់សង្រ្គាម ប្រសិនបើ “ពួកគេបោះបង់ទីក្រុងកៀវ ហើយទទួលយកការកំណត់ទំហំកងទ័ពរបស់ពួកគេ”។ ពោលគឺមិនឱ្យមានកងទ័ពច្រើនក្នុងប្រទេសទេ។
ការទន្ទឹងរង់ចាំ៖
- លោក Trump មានគោលបំណងរៀបចំកិច្ចពិភាក្សាជាមួយនឹងប្រធានាធិបតីចិន Xi Jinping នៅសប្តាហ៍នេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ពីភាគីចិនក៏ដោយ។
- ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាក់បន្ថែមទៀតនៅថ្ងៃពុធ។
- អ៊ុយក្រែន និងអាមេរិកក៏នឹងជួបប្រជុំគ្នានៅសប្តាហ៍នេះដែរ។
ដូច្នេះ ក្រៅពីទិន្នន័យការងារសំខាន់ៗរបស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ខ្ញុំជឿថាព័ត៌មានអំពីភូមិសាស្ត្រនយោបាយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនងជានឹងដើរតួយ៉ាងធំក្នុងការធ្វើឱ្យមានការប្រែប្រួលទីផ្សារយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ ជាពិសេសក្នុងអំឡុងពេលពិភាក្សារបស់លោក Trump និងដៃគូពាណិជ្ជកម្មផ្សេងទៀត។
|English Version|

The gold price gained earlier this week by about 2.7%, to approximately $3,391 per ounce, contributed by rising geopolitical tension and trade disputes, as mentioned in our weekly recap report yesterday. However, some decline was seen on Tuesday due to a suspension in Chinese goods tariffs until August 31st, as confirmed by the Bloomberg source.
However, here are some things you should also be aware of:
- Trump emphasized his concern over the “ruination” of the US economy if US trade courts continue to put pressure on his trade policy.
- Trump reaffirms his position on the Iran nuclear deal, while the likelihood of Iran rejecting this proposal is quite high. Under the proposal, Trump wants to dismantle all of Iran’s nuclear programs.
- Trump is urging to accomplish his “the one, big, beautiful bill,” despite having a rising debt default risk.
- The Federal Reserve (FED): Both the FED’s Logan and Gooslbee repeatedly expressed their view on an upside inflation risk and downside labor market conditions that could force them to take on a “wait and see” approach.
- Russia proposed to end the war on Monday if “Kyiv gives up big new chunks of territory and accepts limits on the size of its army”, according to Reuters sources.
Looking Forward:
- Trump continues to seek to arrange a call with Chinese President Xi Jinping this week, albeit with no confirmation from China’s side yet.
- A trade dispute between the United States and Europe is expected to be confirmed on Wednesday.
- Ukraine and the US will also meet this week.
So, besides the crucial US labor data this week, I do believe geopolitical and trade agreement news will likely play a huge role in causing significant market fluctuation this week, especially during Trump and other trade partners’ discussions.