Gold Soars as Geopolitical Conflicts Escalate
ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចបានជំរុញឱ្យតម្លៃមាសឡើងខ្ពស់ដល់ 3,441 ដុល្លារក្នុងមួយអោន ហើយនេះគឺជាអ្វីដែលអ្នកគួរដឹងអំពីវា។

បើយោងតាមប្រភពព័ត៌មានមួយបានរាយការណ៍ថា អុីស្រាអែលបានបើកការវាយប្រហារទុកជាមុនប្រឆាំងនឹងប្រទេសអុីរ៉ង់ ដោយបានប្រកាសថាអាចនឹងមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅព្រឹកថ្ងៃអាទិត្យ។ មន្ត្រីជាន់ខ្ពស់អុីស្រាអែលម្នាក់បានលើកឡើងថា ភាពតានតឹងអាចនឹងបន្តមាន លុះត្រាតែអុីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលកិច្ចប្រជុំនឹងអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ។ ការកើនឡើងនៃភាពតានតឹងបានជំរុញឱ្យតម្លៃមាសកើនឡើងចាប់តាំងពីថ្ងៃពុធ ហើយប្រសិនបើស្ថានភាពនៅតែយ៉ាប់យឺុនជាងនេះ នោះវាអាចនឹងបន្តកើនឡើងបន្ថែមទៀត។ ដូច្នេះសូមប្រយ័ត្នសម្រាប់ចុងសប្តាហ៍នេះ។ នេះជាកត្តាទី១។
យោងតាម FXstreet លោក Trump គ្រោងនឹងជួបប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅម៉ោង 15 GMT នៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អុីស្រាអែលលើអុីរ៉ង់ដែលអាចមានឥទ្ធិពលលើសន្ទស្សន៍អារម្មណ៍ទីផ្សារបន្ថែមទៀត។
កត្តាទី 2 គឺថាទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានបង្ហាញពីសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) និងសន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលមានកម្រិតទាបជាងការព្យាករណ៍ ពោលគឺអាចបណ្តាលមកពីតម្លៃសេវាកម្មទាប ដូចជាតម្លៃសំបុត្រយន្តហោះជាដើម។ នេះបាននាំឱ្យទីផ្សាររំពឹងថាធនាគារកណ្តាលអាមេរិកនឹងមានការកាត់បន្ថយអត្រាការប្រាក់មុនការរំពឹងទុក។ នោះហើយជាមូលហេតុដែលយើងក៏កំពុងឃើញឧបករណ៍ CME Fedwatch បានកែតម្រូវការព្យាករណ៍របស់ពួកគេទៅលើការកាត់បន្ថយអត្រាការប្រាក់ ពោលគឺកើនឡើងច្រើនជាងមុន។
សរុបមក កត្តាទាំងពីរនេះកំពុងធ្វើឱ្យតម្លៃមាសឡើងទៅលើ។ ដូច្នេះ ដរាបណាភាពតានតឹង និងភាពមិនច្បាស់លាស់នៅតែមាននៅក្នុងទីផ្សារ ឱកាសខ្ពស់ដែលមាសនឹងនៅតែកើនឡើង។ កត្តាផ្សេងទៀតដែលពិចារណារួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន រុស្ស៊ី-អ៊ុយក្រែន ការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកជាដើម។
|English Version|
A rise in geopolitical tension and economic uncertainty has once again pushed the gold price high to $3,441 per ounce, and here is what you should know about it.

A reliable source reported that Israel has launched a preemptive strike against Iran, declaring a state of emergency and warning of potential missile and drone attacks as early as Sunday. A senior Israeli official signaled further escalation unless Iran agrees to a deal during the sixth round of nuclear talks scheduled this weekend. This heightened tension has driven gold prices upward since Wednesday, with potential for further increases if the situation deteriorates. So watch out for this weekend. This is factor 1.
According to FXstreet, Trump is set to have a meeting of the National Security Council at 15 GMT on Friday to discuss the Israeli attack on Iran, which could influence market sentiment further.
Factor 2 is that recent U.S. economic data revealed softer-than-expected Consumer Price Index (CPI) and Producer Price Index (PPI) readings, primarily due to lower service costs, such as airfares. This has led markets to anticipate an earlier-than-expected interest rate cut by the Federal Reserve. Which is why we are also seeing an updated figure in the CME Fedwatch Tool, which has added more expectation on having a rate cut bet.
To sum up, these two factors are forcing their way in, putting an upward pressure on gold prices. So as long as the escalation and uncertainty remain in the market, high chance that gold will still make its way up. Other factors considered include the US-China trade deal, Russia-Ukraine, the Federal Reserve’s rate decision, etc.