
ប្រទេសជប៉ុនមានប័ណ្ណរតនាគារអាមេរិករហូតទៅដល់ 1 ទ្រីលានដុល្លារ ដែលអាចជាអាវុធមួយសម្រាប់យកទៅចរចារពាណិជ្ជកម្មនាពេលអនាគត។
ជប៉ុនអាចធ្វើឱ្យការចរចារពាណិជ្ជកម្មរបស់ពួកគេកាន់តែល្អប្រសើរបានតាមរយៈការលក់ប័ណ្ណរតនាគារអាមេរិកទៅកាន់ទីផ្សារ។ នេះអាចនឹងធ្វើឱ្យចំនួនមូលបត្របំណុលកាន់តែច្រើន ពោលគឺជំរុញឱ្យតម្លៃមូលបត្របំណុលធ្លាក់ចុះ និងជាលទ្ធផលទិន្នផលសញ្ញាប័ណ្ណកាន់តែខ្ពស់។ ទោះបីជានេះអាចធ្វើឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃក៏ដោយ នេះក៏បង្កើនការចំណាយលើការខ្ចីប្រាក់កាន់តែច្រើន និងធ្វើឱ្យប៉ះពាល់ដល់ថវិកាជាតិនោះដែរ។ ពោលគឺជាការប្រឆាំងទៅលើអ្វីដែលលោក Trump កំពុងព្យាយាមបន្ទាប ជាពិសេសទៅលើការកាត់បន្ថយអត្រាការប្រាក់នៅអាមេរិក ដើម្បីឱ្យបំណុលជាតិធ្លាក់ចុះ។
យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា “ការលក់រតនាគាររបស់សហរដ្ឋអាមេរិក គឺជាកត្តាដែលនាំឱ្យ Trump ប្រកាសផ្អាកការដាក់ពន្ធត្រឡប់ទៅវិញក្នុងរយៈពេល 90 ថ្ងៃ ហើយលោក Bessent អាចនឹងដើរតួយ៉ាងសំខាន់ក្នុងរឿងមួយនេះ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងសេតវិមាន។
ដូច្នេះស្រមៃមើលថា ប្រសិនបើអតិផរណាកើនឡើងខណៈពេលដែលអត្រាការប្រាក់កើនឡើងខ្ពស់សម្រាប់ប្រជាជននោះ តើពួកគេទាំងនៅអាមេរិក និងពិភពលោកនឹងអាចរស់នៅបានស្រួលដែរ ឬទេ?
|English Version|

Japan’s $1 trillion in US Treasury holdings could be a powerful tool in trade negotiations.
To simply put, Japan can leverage its trading negotiation by selling off the US bond treasuries to the market. This creates more bond supply in the market, pushing the bond costs to drop and resulting in a higher bond yield. Although this could strengthen the USD, this also increases the borrowing cost and strains federal budgets, which Trump has been pulling all strings to lower, and what we have been facing with huge budget deficits from the past year.
As per Reuters, “The U.S. Treasury sell-off was among the factors that led Trump to announce a 90-day pause on his ‘reciprocal’ tariff plan, with Bessent likely playing a key role, according to sources close to the White House.”
So imagine if the inflation spikes while the interest rate is increasingly high for the consumer; one question is, will the consumer—not only US but global, survive?