ប្រតិកម្មទីផ្សារបន្ទាប់ពីកិច្ចប្រជុំធនាគារកណ្តាលសហរដ្ឋអាមេរិក (FOMC)

ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចរក្សាអត្រាការប្រាក់គោលនៅ 3.50%-3.75% ដោយសមាជិក 9 រូប បោះឆ្នោតគាំទ្រការរក្សាអត្រាការប្រាក់ ខណៈ 3 រូប បានបោះឆ្នោតគាំទ្រការដំឡើងអត្រាការប្រាក់ 0.25%។ ទោះបីជាការបោះឆ្នោតមានការខ្វែងគំនិតគ្នា ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីអតិផរណាក៏ដោយ សេចក្តីថ្លែងការណ៍គោលនយោបាយរបស់ Fed នៅតែមិនមានការផ្លាស់ប្តូរសំខាន់ បើធៀបនឹងកិច្ចប្រជុំកាលពីខែមិថុនា។

ក្នុងសន្និសីទសារព័ត៌មាន លោក Kevin Warsh បានបញ្ជាក់ជាថ្មីថា Fed នៅតែប្តេជ្ញានាំអតិផរណាឱ្យត្រឡប់មកគោលដៅ 2% ហើយបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តអំពីគោលនយោបាយនាពេលខាងមុខ នឹងអាស្រ័យលើទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយ។ ទោះបីជាប្រូបាប៊ីលីតេនៃការដំឡើងអត្រាការប្រាក់ក្នុងកិច្ចប្រជុំខែកញ្ញា តាម CME FedWatch Tool បានកើនឡើងដល់ប្រហែល 63% ក៏ដោយ លោក Warsh មិនបានផ្តល់សញ្ញាច្បាស់លាស់ថា Fed នឹងដំឡើងអត្រាការប្រាក់នៅកិច្ចប្រជុំខែកញ្ញានោះឡើយ។
ចំណុចសំខាន់មួយដែលទីផ្សារចាប់អារម្មណ៍ គឺការលើកឡើងរបស់លោក Warsh ថា ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិក (US Treasury yields) បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីខែមិថុនា ដែលបានរួមចំណែករឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយមិនចាំបាច់ឱ្យ Fed ដំឡើងអត្រាការប្រាក់បន្ថែម។ បន្ទាប់ពីកិច្ចប្រជុំ ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេល 2 ឆ្នាំ បានធ្លាក់ចុះប្រហែល 0.10% ខណៈវិនិយោគិនបានវាយតម្លៃឡើងវិញអំពីទិសដៅគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ។
ការធ្លាក់ចុះនៃទិន្នផលមូលបត្របំណុលបានដាក់សម្ពាធលើ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) ដោយកាត់បន្ថយភាពទាក់ទាញនៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ប្រាក់ដុល្លារដែលចុះខ្សោយ និងទិន្នផលមូលបត្របំណុលរយៈពេលខ្លីដែលធ្លាក់ចុះ បានផ្តល់ការគាំទ្រដល់តម្លៃមាស ព្រោះវាបានកាត់បន្ថយថ្លៃដើមឱកាស (opportunity cost) នៃការកាន់កាប់មាស ដែលជាទ្រព្យសកម្មមិនផ្តល់ការប្រាក់ (non-yielding asset)។

ទោះជាយ៉ាងណា ប្រតិកម្មរបស់ទីផ្សារបន្ទាប់ពីកិច្ចប្រជុំ FOMC មានភាពប្រែប្រួលខ្លាំង ដោយតម្លៃមាសបានបង្ហាញចលនាឡើងចុះយ៉ាងខ្លាំងក្នុងទិសដៅទាំងពីរ។ ការកើនឡើងដំបូងនៃតម្លៃមាសបង្ហាញថា វិនិយោគិនបានបកស្រាយថា ការសម្រេចចិត្តរបស់ Fed មានភាពតឹងរ៉ឹងតិចជាងការរំពឹងទុក ជាពិសេសដោយសារធនាគារកណ្តាលបានរក្សាអត្រាការប្រាក់នៅដដែល និងមិនបានផ្តល់សញ្ញាច្បាស់លាស់អំពីការរឹតបន្តឹងគោលនយោបាយបន្ថែមនាពេលអនាគត។ ទោះជាយ៉ាងណា ការប្រែទិសបន្ទាប់មកបានបង្ហាញថា ទីផ្សារក៏កំពុងវាយតម្លៃលើការប្តេជ្ញារបស់ Fed ក្នុងការគ្រប់គ្រងអតិផរណា និងការគាំទ្ររបស់សមាជិក Fed ចំនួន ៣ រូបចំពោះការដំឡើងអត្រាការប្រាក់ផងដែរ។
ជាចុងក្រោយ តម្លៃបានស្ថិរភាពនៅជិតកម្រិតមុនកិច្ចប្រជុំ ដែលបង្ហាញថា ការសម្រេចចិត្តរបស់ FOMC មិនបានផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះទស្សនវិស័យទីផ្សារទាំងមូលឡើយ។ ទោះបីជា Fed នៅតែរក្សាជំហរតឹងរ៉ឹងលើការគ្រប់គ្រងអតិផរណាក៏ដោយ វិនិយោគិនហាក់ដូចជាផ្តោតសំខាន់ជាងមុនលើការផ្លាស់ប្តូរនៃទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិក សន្ទុះរបស់ប្រាក់ដុល្លារអាមេរិក និងទិសដៅនៃគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ ជាជាងផ្តោតតែលើសាររបស់ Fed ប៉ុណ្ណោះ។
| English Version |
Market Reaction After the FOMC Meeting

The Federal Reserve left interest rates unchanged at 3.50%-3.75%, with nine policymakers voting to hold rates and three dissenting in favour of a 25-basis-point hike. Although the split vote reflected ongoing concerns over inflation, the accompanying policy statement remained largely unchanged from June.

During his press conference, Fed Chair Kevin Warsh reaffirmed the Fed’s commitment to returning inflation to its 2% target and stressed that future decisions would remain data dependent. While the conditional probability of a September rate hike on the CME FedWatch Tool increased modestly to 63%, Warsh stopped short of signalling that another rate hike was imminent.
One of the key takeaways from the meeting was Warsh’s acknowledgement that US Treasury yields had already risen significantly since June, tightening financial conditions without additional action from the Federal Reserve. Following the meeting, the 2-year US Treasury yield fell by around 10 basis points as investors reassessed the broader outlook for monetary policy.
The decline in Treasury yields weighed on the US Dollar Index (DXY) by reducing the relative attractiveness of US fixed-income assets. A weaker US Dollar, together with lower short-term yields, provided support for gold prices, as the opportunity cost of holding the non-yielding precious metal declined.

However, market reaction following the FOMC meeting was volatile, with gold experiencing sharp two-way price movements. An initial rally suggested that investors viewed the Fed’s decision as less hawkish than expected, particularly as the central bank maintained rates without providing stronger guidance for future tightening. However, the subsequent reversal showed that markets were also weighing the Fed’s continued focus on inflation and the presence of three policymakers who supported a rate hike.
Ultimately, prices stabilised close to pre-meeting levels, suggesting that the FOMC decision did not significantly alter the broader market outlook. While the Fed maintained a relatively hawkish tone, investors appeared more focused on changes in Treasury yields, US Dollar momentum, and the future path of monetary policy rather than the Fed’s rhetoric alone.