ការលើកឡើងរបស់ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Kevin Warsh នៅវេទិការបស់ធនាគារកណ្តាលអឺរ៉ុបជំរុញឱ្យមាសកើនឡើង

កាលពីម្សិលមិញ ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) លោក Kevin Warsh បានចូលរួមវេទិការបស់ធនាគារកណ្តាលអឺរ៉ុប (European Central Bank – ECB Forum) ជាមួយអភិបាលធនាគារកណ្តាលអង់គ្លេស (BoE) លោក Andrew Bailey និងប្រធាន ECB លោកស្រី Christine Lagarde។ នៅក្នុងកិច្ចប្រជំុរបស់ធនាគារកណ្តាលអាមេរិក (FOMC) កាលពីខែមុន លោក Warsh បានបញ្ជាក់ថា លោកនឹងមិនផ្តល់ការណែនាំលម្អិតជាមុន (Forward Guidance) អំពីទិសដៅគោលនយោបាយរូបិយវត្ថុនាពេលអនាគតនោះទេ។ លោកបានរក្សាជំហរដដែលនេះនៅក្នុងវេទិកាកាលពីម្សិលមិញ ប៉ុន្តែមតិយោបល់របស់លោកអំពីអតិផរណា នៅតែមានឥទ្ធិពលលើការរំពឹងទុករបស់ទីផ្សារ។
លោក Warsh បានលើកឡើងថា “ហានិភ័យអតិផរណាបានថយចុះ” ដោយសារតម្លៃថាមពលបានធ្លាក់ចុះគួរសមដែរ។ ការលើកឡើងនេះស្របទៅនឹងស្ថានភាពទីផ្សារនាពេលថ្មីៗនេះ។ ចាប់តាំងពីថ្ងៃទី 17 ខែមិថុនា ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) តម្លៃប្រេងឆៅ Brent និង West Texas Intermediate (WTI) បានបន្តធ្លាក់ចុះជាទូទៅ ដែលជួយបន្ថយសម្ពាធលើអតិផរណា។

ទោះជាយ៉ាងណា អតិផរណានៅតែស្ថិតលើសគោលដៅ 2% របស់ Fed ដោយអត្រាអតិផរណា CPI ប្រចាំឆ្នាំ (Year-on-Year CPI) កាលពីខែមុនបានកើនដល់ 4.2%។ លោក Warsh ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ Fed ក្នុងការរក្សាស្ថិរភាពតម្លៃ ដោយលោកបានមានប្រសាសន៍ថា៖ ”ប្រសិនបើនរណាម្នាក់គិតថា ធនាគារកណ្តាលនេះនឹងពេញចិត្តជាមួយគោលដៅអតិផរណាលើស 2% នោះ ពួកគេនឹងខកចិត្ត”។

បន្ទាប់ពីវេទិកានេះ តម្លៃមាសបានកើនឡើង ខណៈទីផ្សារបកស្រាយថា ការលើកឡើងរបស់លោក Warsh បានកាត់បន្ថយក្តីបារម្ភថា អតិផរណានឹងបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលវែង។ ប្រសិនបើសម្ពាធអតិផរណាបន្តថយចុះ ធនាគារកណ្តាលសហរដ្ឋអាមេរិកអាចនឹងមានភាពបត់បែនកាន់តែច្រើនក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅដដែល ឬអាចចាប់ផ្តើមបញ្ចុះអត្រាការប្រាក់នៅពេលខាងមុខ ដែលជាកត្តាមួយជាទូទៅគាំទ្រដល់តម្លៃមាស។
ទិន្នន័យសេដ្ឋកិច្ចអាមេរិកចម្រុះ មានឥទ្ធិពលតិចតួចលើមាស ខណៈទីផ្សាររង់ចាំរបាយការណ៍ NFP

ទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចដែលមានភាពចម្រុះ ប៉ុន្តែមិនបានជះឥទ្ធិពលខ្លាំងដល់តម្លៃមាសនោះទេ ខណៈដែលវិនិយោគិនកំពុងផ្តោតការយកចិត្តទុកដាក់លើរបាយការណ៍ Nonfarm Payrolls (NFP) ដែលនឹងចេញផ្សាយនៅថ្ងៃនេះ។
ទិន្នន័យ ADP Nonfarm Employment Change បានបង្ហាញការបង្កើតការងារថ្មីចំនួន 98,000 ការងារ ដែលទាបជាងទាំងការព្យាករណ៍ 118,000 និងតួលេខមុន 122,000 ដែលបង្ហាញថាការជួលបុគ្គលិកក្នុងវិស័យឯកជនបានថយចុះក្នុងខែមិថុនា។ ក្នុងពេលជាមួយគ្នានេះ ទាំង S&P Global Manufacturing PMI និង ISM Manufacturing PMI ក៏បានចេញមកទាបជាងការរំពឹងទុកផងដែរ ដែលបង្ហាញថាវិស័យផលិតកម្មរបស់សហរដ្ឋអាមេរិកនៅតែប្រឈមមុខនឹងបញ្ហាប្រឈម។
ទន្ទឹមនឹងនេះ ISM Manufacturing Prices Index នៅតែស្ថិតក្នុងកម្រិតខ្ពស់ 73.0 ដែលបង្ហាញថាសម្ពាធអតិផរណានៅក្នុងវិស័យផលិតកម្មនៅតែមាន ទោះបីជាបានធ្លាក់ចុះពីកម្រិត 82.1 កាលពីខែមុនក៏ដោយ។
ទោះបីជាទិន្នន័យទាំងនេះមានភាពចម្រុះក៏ដោយ តម្លៃមាសមិនបានមានប្រតិកម្មខ្លាំងបន្ទាប់ពីការចេញផ្សាយទិន្នន័យនោះទេ ព្រោះវាមិនបានផ្លាស់ប្តូរការរំពឹងទុករបស់ទីផ្សារចំពោះគោលនយោបាយបន្ទាប់របស់ Fed យ៉ាងមានន័យ។ ទិន្នន័យ ADP Nonfarm Employment Change ដែលទាបជាងការរំពឹងទុក អាចជាសញ្ញាបឋមថា របាយការណ៍ Nonfarm Payrolls (NFP) នៅថ្ងៃនេះក៏អាចចេញមកទាបជាងការព្យាករណ៍ផងដែរ។ ទោះជាយ៉ាងណា ទំនាក់ទំនងរវាងរបាយការណ៍ទាំងពីរនេះមិនមានភាពស៊ីសង្វាក់គ្នាជានិច្ចនោះទេ ហើយទីផ្សារតែងតែផ្តល់ទម្ងន់កាន់តែខ្លាំងទៅលើទិន្នន័យ NFP ផ្លូវការ។
ជាលទ្ធផល វិនិយោគិនទំនងជានឹងបន្តរង់ចាំរបាយការណ៍ Nonfarm Payrolls (NFP) ដែលនឹងចេញផ្សាយនៅវេលាម៉ោង 7:30 PM (GMT+7)។ ក្នុងនាមជាសូចនាករទីផ្សារការងារដ៏សំខាន់មួយដែល Fed តាមដាន របាយការណ៍ NFP ត្រូវបានរំពឹងថានឹងមានឥទ្ធិពលខ្លាំងជាងលើការរំពឹងទុកអំពីអត្រាការប្រាក់ ហើយជាបន្តបន្ទាប់ នឹងកំណត់ទិសដៅតម្លៃមាសក្នុងរយៈពេលខ្លី។
| English Version |
Kevin Warsh’s ECB Forum Remarks Boost Gold

Yesterday, Fed Chairman Kevin Warsh participated in the European Central Bank (ECB) Forum alongside Bank of England (BoE) Governor Andrew Bailey and ECB President Christine Lagarde. At last month’s FOMC press conference, Warsh indicated that he would avoid providing detailed forward guidance on future monetary policy. He maintained that approach during yesterday’s forum, although his comments on inflation still influenced market sentiment.
Warsh noted that “inflation risks have come down” as energy prices have fallen substantially. His remarks are broadly consistent with recent market developments. Since June 17, when the U.S. and Iran signed a Memorandum of Understanding (MoU), both Brent crude and West Texas Intermediate (WTI) crude have generally trended lower, helping ease upward pressure on headline inflation.

Nevertheless, inflation remains above the Federal Reserve’s 2% target, with last month’s year-on-year CPI coming in at 4.2%. Warsh reiterated the Fed’s commitment to price stability, stating, “If people thought this central bank was going to be comfortable with an inflation objective above 2%, they would be disappointed.”

Following the forum, gold prices moved higher as markets interpreted Warsh’s remarks as reducing the risk of inflation remaining persistently elevated. If inflation pressures continue to moderate, the Federal Reserve may have greater flexibility to keep interest rates unchanged or eventually begin lowering them, a scenario that is generally supportive of gold prices.
Mixed U.S. Economic Data Has Limited Impact on Gold Ahead of NFP

Yesterday’s U.S. economic data painted a mixed picture of the economy but ultimately had little impact on gold prices, as markets remained focused on today’s Nonfarm Payrolls (NFP) report.
The ADP Nonfarm Employment Change came in at 98,000, below both the forecast of 118,000 and the previous reading of 122,000, suggesting that private-sector hiring slowed in June. Meanwhile, both the S&P Global Manufacturing PMI and ISM Manufacturing PMI came in slightly below expectations, indicating that the U.S. manufacturing sector continues to face headwinds.
However, the ISM Manufacturing Prices Index remained elevated at 73.0, reflecting that inflationary pressures within the manufacturing sector are still relatively strong despite easing from the previous month’s reading of 82.1.
Despite these mixed results, gold showed little reaction following the data releases, as none of the reports significantly altered market expectations for the Federal Reserve’s next policy move. While the weaker-than-expected ADP Nonfarm Employment Change may provide an early indication that today’s Nonfarm Payrolls (NFP) report could also come in weaker than expected, the correlation between the two reports is far from perfect, and markets typically place much greater weight on the official NFP data. As a result, investors are likely to remain on the sidelines ahead of today’s U.S. Nonfarm Payrolls (NFP) report at 7:30 PM (GMT+7). As one of the Federal Reserve’s most closely watched labour market indicators, the NFP report is expected to play a much larger role in shaping interest rate expectations and, consequently, the direction of gold prices.