អតិផរណាផ្នែកអ្នកផលិតរបស់សហរដ្ឋអាមេរិក មិនអាចផ្លាស់ប្តូរការរំពឹងទុកអំពីគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) បាន

ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញអ្នកផលិត (PPI) របស់សហរដ្ឋអាមេរិកបានចេញមកខ្ពស់ជាងការរំពឹងទុក ដោយតម្លៃទំនិញអ្នកផលិតបានកើនឡើង 1.1% ធៀបនឹងខែមុន ខណៈទីផ្សាររំពឹងទុកត្រឹម 0.7% ប៉ុណ្ណោះ។ ជាទូទៅ ទិន្នន័យអតិផរណាដែលខ្លាំងជាងការរំពឹងទុក នឹងជួយគាំទ្រដល់ប្រាក់ដុល្លារអាមេរិក និងដាក់សម្ពាធលើតម្លៃមាស ព្រោះវាកាត់បន្ថយលទ្ធភាពដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបញ្ចុះអត្រាការប្រាក់។
ទោះជាយ៉ាងណា តម្លៃមាសបានបង្ហាញប្រតិកម្មតិចតួចប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយទិន្នន័យនេះ។ កាលពីដើមសប្តាហ៍ របាយការណ៍សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) បានផ្តល់ឱ្យទីផ្សារនូវទិដ្ឋភាពកាន់តែច្បាស់អំពីទិសដៅអតិផរណា និងបានកំណត់ការរំពឹងទុករបស់វិនិយោគិនចំពោះគោលនយោបាយរបស់ Fed រួចទៅហើយ។ ទោះបីអតិផរណានៅតែខ្ពស់ជាងគោលដៅរបស់ Fed ក៏ដោយ ទីផ្សារនៅតែរំពឹងថាធនាគារកណ្តាលនឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរក្នុងរយៈពេលខ្លី ហើយអ្នកកំណត់គោលនយោបាយទំនងជាត្រូវការភស្តុតាងបន្ថែមទៀតថា អតិផរណាកំពុងធ្លាក់ចុះប្រកបដោយនិរន្តរភាព មុននឹងពិចារណាកាត់បន្ថយអត្រាការប្រាក់។
ជាលទ្ធផល របាយការណ៍ PPI ចុងក្រោយនេះ មិនត្រូវបានទីផ្សារមើលឃើញថាមានសារៈសំខាន់គ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរការរំពឹងទុកទាំងនោះឡើយ។ ទោះបីទិន្នន័យនេះបានបញ្ជាក់ថាសម្ពាធអតិផរណានៅតែមានក៏ដោយ វាមិនបានជំរុញឱ្យមានការកែសម្រួលយ៉ាងសំខាន់ចំពោះការរំពឹងទុកអត្រាការប្រាក់នាពេលអនាគតទេ។
ដូច្នេះ ការភ្ញាក់ផ្អើលពីទិន្នន័យអតិផរណានេះ មិនបានបង្កឱ្យមានការលក់មាសយ៉ាងខ្លាំងនោះទេ ដែលអនុញ្ញាតឱ្យតម្លៃមាសនៅតែបង្ហាញភាពរឹងមាំ ទោះបីទិន្នន័យចេញមកខ្ពស់ជាងការរំពឹងទុកក៏ដោយ។
លោក Trump លុបចោលផែនការវាយប្រហារលើអ៊ីរ៉ង់ ធ្វើឲបង្កើនក្តីសង្ឃឹមចំពោះដំណោះស្រាយការទូត

ការវិវឌ្ឍន៍ផ្នែកភូមិសាស្ត្រនយោបាយនៅតែស្ថិតក្នុងការចាប់អារម្មណ៍របស់ទីផ្សារ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ផែនការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានលុបចោល។ កាលពីព្រឹកមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើ Truth Social ថា កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ត្រូវបានលើកកម្ពស់ដល់ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ ហើយទទួលបានការអនុម័តរួចហើយ។ លោកក៏បានបន្ថែមថា «ពេលវេលា និងទីកន្លែង» សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ។
ទោះបីមានសារវិជ្ជមានពីសហរដ្ឋអាមេរិកក៏ដោយ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឱ្យដឹងថា ខណៈដែលផ្នែកសំខាន់ៗនៃអត្ថបទចរចាត្រូវបានបញ្ចប់រួចហើយ អ៊ីរ៉ង់នឹងមិនសម្របសម្រួលលើគោលជំហរសំខាន់ៗរបស់ខ្លួនឡើយ ហើយការសម្រេចចុងក្រោយនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។

ក្តីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បានដាក់សម្ពាធលើតម្លៃប្រេង ខណៈវិនិយោគិនបានវាយតម្លៃឡើងវិញអំពីហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់។ ចំណែកឯមាសវិញ បានស្ដារឡើងវិញមួយផ្នែកនៃការធ្លាក់ចុះដែលបានកើតឡើងកាលក្នុងសប្តាហ៍នេះ។
តម្លៃប្រេងដែលទាបជាងមុន អាចជួយបន្ធូរសម្ពាធអតិផរណា ដែលអាចគាំទ្រដល់ការរំពឹងទុកថា Fed នឹងមានភាពបត់បែនកាន់តែច្រើនក្នុងការបញ្ចុះអត្រាការប្រាក់នាពេលអនាគត។
សេចក្តីសន្និដ្ឋានទីផ្សារ៖ ទោះបីទិន្នន័យ PPI ចេញមកខ្ពស់ជាងការរំពឹងទុក ដែលជាធម្មតាអាចដាក់សម្ពាធលើតម្លៃមាសក៏ដោយ ការចាប់អារម្មណ៍របស់ទីផ្សារបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់ការវិវឌ្ឍន៍នៅមជ្ឈិមបូព៌ា។ ទោះបីទិន្នន័យអតិផរណាមានភាពរឹងមាំក៏ដោយ មាសនៅតែទទួលបានការគាំទ្រ ដោយសាររបាយការណ៍នេះមិនបានផ្លាស់ប្តូរការរំពឹងទុករបស់ទីផ្សារចំពោះគោលនយោបាយរបស់ Fed យ៉ាងមានន័យសំខាន់ឡើយ ខណៈក្តីសង្ឃឹមចំពោះវឌ្ឍនភាពក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួយបន្ធូរតម្លៃប្រេង និងក្តីបារម្ភអំពីអតិផរណា។
| English Version |
U.S. Producer Inflation Fails to Shift Fed Expectations

U.S. Producer Price Index (PPI) data came in higher than expected, with producer prices rising 1.1% month-on-month against forecasts of 0.7%. Under normal circumstances, stronger inflation data would support the U.S. dollar and weigh on gold prices by reducing the likelihood of Federal Reserve rate cuts.
However, gold saw only a muted reaction following the release. Earlier in the week, the Consumer Price Index (CPI) report had already provided markets with a clearer picture of the inflation outlook and largely shaped expectations for the Federal Reserve’s policy path. While inflation remains above the Fed’s target, markets continue to expect the central bank to keep interest rates unchanged in the near term, with policymakers likely requiring further evidence that inflation is moving sustainably lower before considering any rate cuts. As a result, the latest PPI report was not viewed as significant enough to materially alter those expectations. While the data reinforced concerns that inflation remains elevated, it did not trigger a meaningful repricing of future interest rate expectations.
As a result, the inflation surprise failed to trigger a significant selloff in gold, allowing prices to remain relatively resilient despite the stronger-than-expected data.
Trump Cancels Planned Iran Strikes, Raising Hopes for Diplomatic Progress

Geopolitical developments remained in focus after reports emerged that a planned U.S. military strike on Iran had been called off. Earlier this morning, U.S. President Donald Trump stated on Truth Social that discussions with Iran had been elevated to the highest levels of Iranian leadership and approved, adding that a “time and place” for a signing would be announced shortly.
Despite the optimistic tone from Washington, Iran has yet to officially confirm any agreement. Iranian Foreign Ministry spokesperson Esmaeil Baghaei stated that while significant portions of the negotiated text have been finalized, Iran would not compromise on its key positions and that a final decision has not yet been reached.

The prospect of reduced tensions in the Middle East weighed on oil prices as investors reassessed the risk of supply disruptions in the region. Gold, meanwhile, recovered some of its losses from earlier in the week. Lower oil prices could help ease inflationary pressures, potentially supporting expectations that the Federal Reserve will have greater flexibility to lower interest rates in the future.
Market Takeaway: While hotter-than-expected producer inflation would normally weigh on gold, the market’s focus quickly shifted toward developments in the Middle East. Despite stronger inflation data, gold remained supported as the report failed to significantly alter Fed expectations, while hopes for progress in U.S.-Iran negotiations helped ease oil prices and inflation concerns.