ភាពជឿជាក់លើបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ធ្លាក់ចុះ

ក្តីសង្ឃឹមថាភាពតានតឹងនៅមជ្ឈិមបូព៌ានឹងបន្តធូរស្រាល បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារលើនាវាមួយនៅច្រកសមុទ្រ Hormuz ដែលជាហេតុធ្វើឱ្យអង្គការសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិ (United Nations International Maritime Organization – UN IMO) ផ្អាកផែនការជម្លៀសនាវិកប្រមាណ 11,000 នាក់ ដែលកំពុងជាប់គាំងនៅក្នុងតំបន់នេះ។ ហេតុការណ៍នេះបានបង្កើនការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

ក្នុងពេលជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលបានបើកការវាយប្រហារឡើងវិញនៅភាគខាងត្បូងប្រទេសលីបង់ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យកងទ័ពមិនដកខ្លួនចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងនៅលីបង់។ ការវិវត្តទាំងនេះបានធ្វើឱ្យមានការសង្ស័យលើប្រសិទ្ធភាពនៃអនុស្សរណៈយោគយល់ (MoU) ស្តីពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលទើបតែបានចុះហត្ថលេខាថ្មីៗនេះ ជាពិសេសនៅពេលដែលអ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយនឹងមានប្រសិទ្ធភាពបាន លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅប្រទេសលីបង់ផងដែរ។
ដោយសារភាពតានតឹងនៅតែបន្ត ក្តីសង្ឃឹមចំពោះការបើកដំណើរការពេញលេញឡើងវិញនៃច្រកសមុទ្រ Hormuz ក៏បានថយចុះ។ ប្រសិនបើការរំខានដល់ការដឹកជញ្ជូនប្រេងបន្តអូសបន្លាយ វាអាចធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារពិភពលោកបន្តស្ថិតក្នុងកម្រិតខ្ពស់ ដែលបង្កើនហានិភ័យឱ្យអតិផរណានៅតែមានសម្ពាធ។ ទោះបីជាភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយអាចបន្តជំរុញតម្រូវការមាសក្នុងនាមជាទ្រព្យសុវត្ថិភាព (safe-haven asset) ក៏ដោយ ប៉ុន្តែអតិផរណាដែលនៅតែខ្ពស់អាចជំរុញឱ្យធនាគារកណ្ដាលអាមេរិក (Fed) ពន្យារពេលបញ្ចុះអត្រាការប្រាក់ ឬរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេលយូរជាងការរំពឹងទុក ដែលនឹងក្លាយជាកត្តាដាក់សម្ពាធលើតម្លៃមាសក្នុងរយៈពេលមធ្យម។
ហេតុអ្វីបានជាមាសកើនឡើង បើទិន្នន័យសេដ្ឋកិច្ចអាមេរិកមានភាពរឹងមាំ?

ទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា Core PCE ស្របតាមការរំពឹងទុករបស់ទីផ្សារ ខណៈដែល GDP លើសការរំពឹងទុក ហើយចំនួនអ្នកដាក់ពាក្យសុំអត្ថប្រយោជន៍អត់ការងារធ្វើជាលើកដំបូង (Initial Jobless Claims) ក៏ទាបជាងការរំពឹងទុកផងដែរ។ ជាទូទៅ ទិន្នន័យទាំងនេះបង្ហាញថាសេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ និងគួរតែជួយគាំទ្រដល់ប្រាក់ដុល្លារអាមេរិក ដែលជាធម្មតានឹងដាក់សម្ពាធឱ្យតម្លៃមាសធ្លាក់ចុះ។ ទោះជាយ៉ាងណា តម្លៃមាសបានងើបឡើងវិញភ្លាមៗបន្ទាប់ពីទិន្នន័យត្រូវបានចេញផ្សាយ។ ហេតុអ្វីបានជាវាកើតឡើងដូច្នេះ?

បើយើងផ្តោតលើទិន្នន័យ Headline PCE ជំនួសឱ្យ Core PCE នោះយើងនឹងឃើញថា PCE ប្រចាំខែកើនឡើងត្រឹម 0.4% ប៉ុណ្ណោះ ទាបជាងការព្យាករណ៍ 0.5%។ នេះមានន័យថា អតិផរណានៅតែបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតជាងការរំពឹងទុក។ ទិន្នន័យអតិផរណាដែលទាបជាងការរំពឹងនេះ បានគាំទ្រការរំពឹងទុករបស់ទីផ្សារថា ធនាគារកណ្ដាលអាមេរិក (Fed) អាចមានលទ្ធភាពបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុក្នុងប៉ុន្មានខែខាងមុខ។

ការផ្លាស់ប្តូរការរំពឹងទុកនេះក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុផងដែរ។ បន្ទាប់ពីទិន្នន័យត្រូវបានចេញផ្សាយ ទាំងសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) និងអត្រាផលចំណេញមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេល 2 ឆ្នាំ និង 10 ឆ្នាំ សុទ្ធតែបានធ្លាក់ចុះ។ ដោយសារតម្លៃមាសជាទូទៅទទួលបានការគាំទ្រពីអត្រាផលចំណេញមូលបត្របំណុលដែលធ្លាក់ចុះ និងប្រាក់ដុល្លារដែលខ្សោយ មាសបានងើបឡើងវិញ ទោះបីជាទិន្នន័យ GDP មានភាពរឹងមាំជាងការរំពឹងទុកក៏ដោយ។
ជារួម ទីផ្សារបានវាយតម្លៃថា ទិន្នន័យសេដ្ឋកិច្ចទាំងមូលគាំទ្រដល់លទ្ធភាពដែល Fed អាចបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលអនាគត ដោយសារទិន្នន័យអតិផរណាដែលទាបជាងការរំពឹង មានឥទ្ធិពលខ្លាំងជាងទិន្នន័យ GDP ដែលល្អជាងការរំពឹងទុក។ ជាសេចក្តីសង្ខេប អត្រាផលចំណេញមូលបត្របំណុល និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ដែលបានផ្តល់ការគាំទ្រដល់តម្លៃមាស។
| English Version |
US and Iran Ceasefire Credibility Faces New Challenges

Hopes that tensions in the Middle East would continue to ease were challenged on Thursday after reports emerged that Iran had struck a vessel in the Strait of Hormuz, prompting the International Maritime Organization (IMO) to pause plans to evacuate approximately 11,000 stranded seafarers from the waterway. The incident raises fresh concerns over the security of one of the world’s most important oil shipping routes.

At the same time, Israel reportedly carried out strikes in southern Lebanon, while Israeli Prime Minister Benjamin Netanyahu instructed the military not to withdraw from occupied areas in Lebanon. These developments have cast doubt on the effectiveness of the recently signed ceasefire Memorandum of Understanding (MoU) between the US and Iran, particularly as Iran has maintained that any lasting agreement would also require Israel to halt its military operations in Lebanon.
With tensions persisting, expectations for a full reopening of the Strait of Hormuz have weakened. Any prolonged disruption to oil shipments could keep global oil prices elevated, increasing the risk that inflation remains persistent. While geopolitical uncertainty may continue to support gold through safe-haven demand, persistently high inflation could encourage the Federal Reserve to delay interest rate cuts or maintain higher interest rates for longer, which would act as a headwind for gold prices over the medium term.
Understanding Gold’s Reaction to Yesterday’s US Data

Yesterday’s US economic data showed that Core PCE came in line with forecasted figures, while GDP exceeded expectations, and Initial Jobless Claims came in lower than forecast. This generally suggests continued strength in the US economy and a stronger US dollar, which means gold should go down, but gold actually went up after the time of the data release. Why is that?

If we focus on the headline PCE figures instead of Core PCE, we see that MoM PCE actually rose by only 0.4%, less than the 0.5% forecast. This means that inflation overall is rising, but it might be at a slower rate than expected. A lower-than-expected PCE print supported expectations that the Federal Reserve may have more room to ease monetary policy in the coming months.

This shift in expectations was reflected across financial markets. Following the data release, both the US Dollar Index (DXY) and US 2-year Treasury yields declined. The US 10-year Treasury yield also fell. As gold tends to benefit from lower Treasury yields and a weaker US Dollar, bullion reversed higher despite the stronger GDP figure.
Overall, the market interpreted the data package as supportive of future monetary easing, with the softer inflation reading outweighing the stronger-than-expected GDP growth. This pushed Treasury yields and the US dollar lower, providing support for gold prices.