ធនាគារកណ្តាលអាមេរិក (Fed) រក្សាអត្រាការប្រាក់ ខណៈអតិផរណានៅតែខ្ពស់

ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានសម្រេចរក្សាអត្រាការប្រាក់នៅចន្លោះ 3.75%–4.00% ដោយមានសំឡេងគាំទ្រ 10 ទល់នឹង 2។ សមាជិកពីររូបបានបោះឆ្នោតជំទាស់ ដោយគាំទ្រការដំឡើងអត្រាការប្រាក់ 0.25% ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភអំពីអតិផរណាដែលនៅតែមានកម្រិតខ្ពស់។ ប្រធាន Fed លោក Kevin Warsh បានសង្កត់ធ្ងន់ថា ការរក្សាស្ថិរភាពតម្លៃនៅតែជាអាទិភាពចម្បង ខណៈស្ថានភាពការងារនៅតែមានភាពវិជ្ជមាន។
លោក Warsh ក៏បានប្រកាសពីការកែសម្រួលកាលវិភាគកិច្ចប្រជុំរបស់ Fed ដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ 2027 ផងដែរ។ ទោះបីជាធនាគារកណ្តាលនឹងបន្តរៀបចំកិច្ចប្រជុំគោលនយោបាយចំនួនប្រាំបីលើកក្នុងមួយឆ្នាំដូចបច្ចុប្បន្នក៏ដោយ កិច្ចប្រជុំមួយលើកនៅឆ្នាំ 2027 នឹងផ្តោតលើយុទ្ធសាស្ត្ររយៈពេលវែង ដោយមិនមានការបោះឆ្នោតសម្រេចលើអត្រាការប្រាក់ឡើយ។ ចំណែកឯនៅឆ្នាំ 2028 នឹងមានកិច្ចប្រជុំពីរលើកដែលផ្តោតលើការពិភាក្សាអំពីយុទ្ធសាស្ត្រ។ ជារួម Fed មិនបានផ្តល់សញ្ញាណែនាំច្បាស់លាស់ច្រើនអំពីទិសដៅគោលនយោបាយនាពេលអនាគត (Forward Guidance) នោះទេ ដែលធ្វើឱ្យទីផ្សារត្រូវវាយតម្លៃពីផលប៉ះពាល់នៃការសម្រេចចិត្តនេះ និងភាពខុសគ្នានៃទស្សនៈរបស់សមាជិក Fed។ សំឡេងជំទាស់ពីរដែលគាំទ្រការដំឡើងអត្រាការប្រាក់អាចបង្ហាញពីទំនោរទៅរកគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង (Hawkish) ដែលអាចបង្កសម្ពាធលើទីផ្សារភាគហ៊ុន និងទ្រព្យសកម្មដែលមិនផ្តល់ផលចំណេញជាការប្រាក់ (Non-Yielding Asset) ដូចជាមាស ប្រសិនបើការរំពឹងទុកអំពីអត្រាការប្រាក់ខ្ពស់នៅតែបន្តកើតមាន។
ធនាគារកណ្តាលជប៉ុន (BoJ) រក្សាអត្រាការប្រាក់ ខណៈសមាជិកម្នាក់គាំទ្រការដំឡើងអត្រាការប្រាក់
ធនាគារកណ្តាលជប៉ុន (BoJ) បានសម្រេចរក្សាអត្រាការប្រាក់នៅ 1.25% ដោយមានសំឡេងគាំទ្រ 8 ទល់នឹង 1។ សមាជិកម្នាក់បានបោះឆ្នោតជំទាស់ ដោយគាំទ្រការដំឡើងអត្រាការប្រាក់ 0.25% ដល់ 1.50%។ ទន្ទឹមនឹងនេះ BoJ ក៏បានកែសម្រួលការព្យាករណ៍កំណើន GDP ជាមធ្យមសម្រាប់ឆ្នាំសារពើពន្ធ 2026 ឡើងដល់ 0.7% ពី 0.6% ដែលបានព្យាករណ៍កាលពីខែកក្កដា ដែលបង្ហាញថា ធនាគារកណ្តាលមានទស្សនៈវិជ្ជមានបន្តិចចំពោះកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណា BoJ បានបន្ទាបការព្យាករណ៍កំណើនសម្រាប់ឆ្នាំសារពើពន្ធ 2027 ពី 0.8% មក 0.7% ខណៈរក្សាការព្យាករណ៍សម្រាប់ឆ្នាំ 2028 នៅ 0.8% ដដែល។

បន្ទាប់ពីការប្រកាសនេះ គូរូបិយប័ណ្ណ USD/JPY បានធ្លាក់ចុះ 0.3% ដែលឆ្លុះបញ្ចាំងពីការឡើងថ្លៃរបស់ប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិក។ ទោះបីជា BoJ បានរក្សាអត្រាការប្រាក់ដដែលក៏ដោយ សំឡេងជំទាស់ដែលគាំទ្រការដំឡើងអត្រាការប្រាក់អាចបង្ហាញថា សមាជិកមួយចំនួនមើលឃើញលទ្ធភាពនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។ ទីផ្សារនឹងតាមដានសន្និសីទសារព័ត៌មានរបស់ BoJ នៅថ្ងៃនេះ ដើម្បីស្វែងរកសញ្ញាណែនាំបន្ថែមអំពីពេលវេលាដែលអាចមានការដំឡើងអត្រាការប្រាក់នាពេលអនាគត និងទិសដៅគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលជប៉ុន។
| English Version |
Fed Holds Rates Amid Persistent Inflation

The Federal Reserve (Fed) decided to keep interest rates unchanged at 3.75%–4.00%, with a 10–2 vote. Two policymakers dissented in favor of a 0.25% rate hike, signaling concerns about persistent inflation. Fed Chair Kevin Warsh emphasized that price stability remains a key priority, while noting that employment conditions have remained relatively positive.
Warsh also announced adjustments to the Fed’s meeting schedule beginning in 2027. Although the central bank will continue to hold eight policy meetings annually, one meeting in 2027 will focus on longer-term strategy without an interest rate vote. Two meetings will be dedicated to strategy discussions in 2028. Overall, the Fed provided limited forward guidance, leaving markets to assess the implications of the decision and policymakers’ differing views. The two dissenting votes in favor of a rate hike suggest a potentially hawkish policy stance, which could weigh on equities and non-yielding assets such as gold if expectations for higher interest rates persist.
BoJ Holds Rates as One Policymaker Favors a Hike
The Bank of Japan (BoJ) kept its interest rate unchanged at 1.25% in an 8–1 vote, with one policymaker dissenting in favor of a 0.25-percentage-point increase to 1.50%.
The central bank also revised its median GDP growth forecast for fiscal year 2026 to 0.7%, up from 0.6% in July, suggesting a slightly more optimistic growth outlook. However, it lowered its FY2027 forecast from 0.8% to 0.7%, while leaving its FY2028 forecast unchanged at 0.8%.

Following the announcement, the USD/JPY pair fell by 0.3%, reflecting a strengthening Japanese yen against the US dollar. Although the BoJ maintained its current policy rate, the dissenting vote suggests that some policymakers see room for further tightening. Markets will look to the BoJ’s press conference later today for additional guidance on the timing of potential rate increases and the central bank’s broader monetary policy outlook.