អតិផរណារបស់ចក្រភពអង់គ្លេសថយចុះខ្លាំងជាងការរំពឹងទុក

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេសបានថយចុះមកនៅត្រឹម 2.6% ពី 2.8% កាលពីខែមុន និងទាបជាងការព្យាករណ៍ 2.7%។ ទិន្នន័យអតិផរណាដែលទាបជាងការរំពឹង ទុកនេះ បង្ហាញថា សម្ពាធលើតម្លៃនៅចក្រភពអង់គ្លេសអាចកំពុងថយចុះលឿនជាងការរំពឹងទុក ដែលអាចពង្រឹងការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតពីធនាគារកណ្តាលអង់គ្លេស។
ទិន្នន័យនេះក៏បានបន្ថែមទៅលើនិន្នាការទូលំទូលាយនៃទិន្នន័យអតិផរណាដែលទាបជាងការរំពឹងទុកពីប្រទេសសេដ្ឋកិច្ចធំៗ។ ដោយសារទិន្នន័យ CPI របស់សហរដ្ឋអាមេរិកសម្រាប់ខែមិថុនាក៏បានចេញមកទាបជាងការរំពឹងទុកកាលពីដើមខែនេះ ទីផ្សារអាចចាប់ផ្តើមមើលឃើញថា សម្ពាធអតិផរណាកំពុងថយចុះនៅទូទាំងប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលអាចផ្តល់ឱកាសកាន់តែច្រើនដល់ធនាគារកណ្តាលក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុដែលមានភាពទូលាយជាងមុន។
និន្នាការនេះអាចផ្តល់ការគាំទ្រដោយប្រយោលដល់មាស តាមរយៈការពង្រឹងការរំពឹងទុកអំពីអត្រាការប្រាក់ទាប និងកាត់បន្ថយថ្លៃឱកាសនៃការកាន់កាប់ទ្រព្យដែលមិនផ្តល់ផលចំណេញជាការប្រាក់ (non-yielding asset) ដូចជាមាស។ ទោះជាយ៉ាងណា ទិន្នន័យអតិផរណារបស់ចក្រភពអង់គ្លេសទំនងជាមិនមែនជាកត្តាជំរុញដ៏សំខាន់ដោយឡែកសម្រាប់តម្លៃមាសនោះទេ។ ទិសដៅរបស់មាសនឹងនៅតែរងឥទ្ធិពលពីការរំពឹងទុកអំពីអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ប្រាក់ដុល្លារអាមេរិក និងទិន្នផលប័ណ្ណរដ្ឋាភិបាលអាមេរិក។ ដូច្នេះ ទិន្នន័យ CPI របស់ចក្រភពអង់គ្លេសអាចមានសារៈសំខាន់ក្នុងនាមជាផ្នែកមួយនៃនិន្នាការអតិផរណាសកលកំពុងថយចុះ តែវាមិនមែនជាកត្តាជំរុញដោយផ្ទាល់សម្រាប់តម្លៃមាស។
ការសម្រេចចិត្តអំពីអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុបនាពេលខាងមុខ

ធនាគារកណ្តាលអឺរ៉ុប (ECB) គ្រោងនឹងប្រកាសការសម្រេចចិត្តចុងក្រោយរបស់ខ្លួនអំពីអត្រាការប្រាក់នៅថ្ងៃស្អែក វេលាម៉ោង 19:15 (GMT+7) ដោយសន្និសីទសារព័ត៌មាននឹងធ្វើឡើង 30 នាទីបន្ទាប់។ ខណៈការសម្រេចចិត្តអំពីអត្រាការប្រាក់នឹងត្រូវបានតាមដានយ៉ាងដិតដល់ ការណែនាំរបស់ ECB អំពីអតិផរណា កំណើនសេដ្ឋកិច្ច និងទិសដៅនៃគោលនយោបាយរូបិយវត្ថុនាពេលអនាគត អាចមានឥទ្ធិពលខ្លាំងជាងលើទីផ្សារហិរញ្ញវត្ថុ។
ទិន្នន័យអតិផរណាចុងក្រោយរបស់តំបន់អឺរ៉ូ (Eurozone) ដែលបានចេញផ្សាយកាលពីដើមខែនេះ បានបង្ហាញថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) បានថយចុះមកនៅត្រឹម 2.8% ធៀបនឹងឆ្នាំមុន ពីតួលេខមុន 3.2% ទោះបីជាតួលេខចុងក្រោយនេះស្របតាមការរំពឹងទុករបស់ទីផ្សារក៏ដោយ។ ការថយចុះនេះបង្ហាញថា សម្ពាធលើតម្លៃនៅទូទាំងតំបន់អឺរ៉ូអាចកំពុងថយចុះ ដែលអាចផ្តល់ឱ្យ ECB នូវភាពបត់បែនកាន់តែច្រើនក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹងតិចជាងមុន ប្រសិនបើស្ថានភាពសេដ្ឋកិច្ចកាន់តែចុះខ្សោយ។
ជំហរគោលនយោបាយរូបិយវត្ថុដែលមានភាពធូររលុងរបស់ ECB អាចដាក់សម្ពាធធ្លាក់ចុះលើប្រាក់អឺរ៉ូ និងគាំទ្រប្រាក់ដុល្លារអាមេរិក ខណៈទីផ្សាររំពឹងថា ភាពខុសគ្នារវាងគោលនយោបាយរូបិយវត្ថុរបស់អឺរ៉ុប និងសហរដ្ឋអាមេរិកនឹងកាន់តែធំ។ ប្រាក់ដុល្លារដែលមានភាពរឹងមាំអាចបង្កើតសម្ពាធលើមាស ដោយសារមាសនឹងមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។ ទោះជាយ៉ាងណា ផលប៉ះពាល់លើមាសទំនងជាមានលក្ខណៈប្រយោល ដោយទិសដៅទូលំទូលាយរបស់មាសនឹងនៅតែរងឥទ្ធិពលខ្លាំងជាងពីការរំពឹងទុកអំពីគោលនយោបាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ទិន្នផលប័ណ្ណរដ្ឋាភិបាលអាមេរិក និងភាពរឹងមាំជារួមរបស់ប្រាក់ដុល្លារអាមេរិក។
| English Version |
UK Inflation Slows More Than Expected

UK CPI inflation eased to 2.6% year-on-year in June, down from 2.8% previously and below the 2.7% forecast. The softer-than-expected inflation print suggests that price pressures in the UK may be moderating faster than anticipated, potentially strengthening expectations for further interest-rate cuts from the Bank of England.
The data also adds to a broader pattern of softer-than-expected inflation readings from major economies. With U.S. CPI also coming in cooler earlier this month, markets may increasingly view inflationary pressures as easing across developed economies, potentially creating greater room for central banks to adopt a more accommodative monetary policy stance.
This could provide indirect support for gold by reinforcing expectations of lower interest rates and reducing the opportunity cost of holding the non-yielding asset. However, the UK inflation data is unlikely to be a major standalone driver of gold prices. The metal’s direction will continue to be influenced more heavily by expectations for U.S. interest rates, the U.S. dollar, and Treasury yields. As a result, the UK CPI release may be more significant as part of the broader global disinflation narrative than as a direct catalyst for gold.
Upcoming European Central Bank Interest Rate Decision

The European Central Bank (ECB) is scheduled to announce its latest interest-rate decision tomorrow at 19:15 (GMT+7), with a press conference set to follow 30 minutes later. While the interest-rate decision itself will be closely watched, the ECB’s forward guidance on inflation, economic growth, and the future path of monetary policy could have a greater impact on financial markets.
The latest Eurozone inflation data released earlier this month showed that CPI eased to 2.8% year-on-year, down significantly from the previous reading of 3.2%, although it was in line with market expectations. The decline suggests that price pressures across the euro area may be moderating, potentially giving the ECB greater flexibility to adopt a less restrictive monetary policy stance if economic conditions weaken further.
A dovish ECB stance could place downward pressure on the euro and support the U.S. dollar, as markets price in a greater divergence between European and U.S. monetary policy. A stronger dollar can create headwinds for gold, as the metal becomes more expensive for holders of other currencies. However, the impact on gold is likely to be indirect, with the metal’s broader direction remaining more heavily influenced by expectations for Federal Reserve policy, U.S. Treasury yields, and the overall strength of the U.S. dollar.