ភាពខ្សោយនៃទីផ្សារការងារជំរុញឱ្យមានការកែប្រែការរំពឹងទុករបស់ទីផ្សារលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)

ទិន្នន័យទីផ្សារការងារសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីយប់មិញ បង្ហាញសញ្ញាថាទីផ្សារការងារកំពុងមានការថយចុះ។ អត្រាអត់ការងារ (unemployment rate) ប្រាក់ឈ្នួលមធ្យមក្នុងមួយម៉ោង (average hourly earnings) និងចំនួនអ្នកដាក់ពាក្យសុំអត្ថប្រយោជន៍អត់ការងារដំបូង (initial jobless claims) សុទ្ធតែចេញមកស្របតាមការរំពឹងទុកទូទៅ។ ទោះជាយ៉ាងណា ចំណុចដែលភ្ញាក់ផ្អើលបំផុតគឺទិន្នន័យ Nonfarm Payrolls (NFP) ដែលចេញត្រឹម 57k ប្រៀបធៀបនឹងការរំពឹងទុក 114k ទាបជាងការព្យាករណ៍យ៉ាងខ្លាំង។ ការកើនឡើងការងារដែលខ្សោយជាងការរំពឹងទុកនេះ បានធ្វើឱ្យទីផ្សារកាត់បន្ថយការរំពឹងទុកចំពោះការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ Fed ក្នុងឆ្នាំនេះ ដោយសារវាបង្ហាញពីសន្ទុះសេដ្ឋកិច្ចកំពុងថយចុះក្នុងទីផ្សារការងារ។

នៅដើមសប្តាហ៍នេះ ទិន្នន័យ ADP Nonfarm Employment Change ដែលវាស់វែងការបង្កើតការងារនៅវិស័យឯកជន ក៏ចេញទាបជាងការរំពឹងទុកផងដែរ ដោយស្ថិតនៅ 98k ប្រៀបធៀបនឹង 118k ដែលគេរំពឹងទុក បន្ថែមការគាំទ្រទស្សនៈថាកំណើនការងារកំពុងថយចុះជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ប្រធានធនាគារកណ្តាលអាមេរិក លោក Kevin Warsh បានលើកឡើងនៅក្នុងវេទិការបស់ធនាគារកណ្តាលអឺរ៉ុប (ECB Forum) កាលពីថ្ងៃពុធ ថា ហានិភ័យអតិផរណាបានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានការគាំទ្រពីការធ្លាក់ចុះតម្លៃប្រេង បន្ទាប់ពីការវិវត្តពាក់ព័ន្ធនឹងការចុះហត្ថលេខាអនុស្សរណៈយោគយល់ (MoU) រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា លោកក៏បានបញ្ជាក់ថា អតិផរណានៅតែខ្ពស់ជាងគោលដៅ 2% របស់ Fed ហើយធនាគារកណ្តាលនៅតែប្តេជ្ញាធ្វើឱ្យវាត្រឡប់មកកម្រិតគោលដៅវិញដោយស្ថិរភាព។

បន្ទាប់ពីការចេញផ្សាយទិន្នន័យ និងការអត្ថាធិប្បាយផ្នែកគោលនយោបាយ ទីផ្សារបានកំណត់តម្លៃថាមានប្រហែល 53.2% នៃឱកាសការដំឡើងអត្រាការប្រាក់នៅខែកញ្ញា ដែលធ្លាក់ចុះពី 66% មុនការចេញទិន្នន័យ យោងតាម CME FedWatch Tool។

តម្លៃមាសបានកើនឡើងប្រហែល 2.92% បន្ទាប់ពីការចេញផ្សាយ NFP ដោយសារទិន្នន័យការងារដែលខ្សោយ និងការថយចុះការរំពឹងទុកលើការដំឡើងអត្រាការប្រាក់ បានជំរុញតម្រូវការទ្រព្យសម្បត្តិដែលមិនផ្តល់អត្រាការប្រាក់ ដូចជាមាសជាដើម។
| English Version |
Labor Market Weakness Triggers Fed Rate Expectation Repricing

U.S. labor market data released last night pointed to signs of cooling employment conditions. The unemployment rate, average hourly earnings, and initial jobless claims all came in broadly in line with expectations. However, the main surprise was in Nonfarm Payrolls (NFP), which printed at 57k versus a forecast of 114k, significantly below expectations. This weaker-than-expected jobs growth led markets to scale back expectations of further Fed tightening this year, as it signals softer momentum in the labor market.

Earlier in the week, the ADP Nonfarm Employment Change, which tracks private-sector job creation, also came in softer at 98k versus 118k expected, reinforcing the view that employment growth is gradually cooling.
It is also worth mentioning that Federal Reserve Chair Kevin Warsh noted at the ECB Forum that inflation risks have eased in recent weeks, supported by declining oil prices following developments around the Iran–U.S. MoU signing. However, he also emphasized that inflation remains above the Fed’s 2% target, with the central bank still committed to bringing it back sustainably to target.

Following the data releases and policy commentary, markets now price in a 53.2% probability of a rate hike in September, down from 66% prior to the data, according to the CME FedWatch Tool.

Gold rose approximately 2.92% following the NFP release, as weaker labor data and lower rate hike expectations supported demand for non-yielding assets.