លោក Trump បញ្ជាក់ថា អ៊ីរ៉ង់ចង់ចរចា ខណៈអ្នកសម្របសម្រួលកំពុងព្យាយាមស្តារកិច្ចពិភាក្សានុយក្លេអ៊ែរ

ស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅតែស្ថិតក្នុងការចាប់អារម្មណ៍ បន្ទាប់ពីលោក Donald Trump បានថ្លែងកាលពីម្សិលមិញថា អ៊ីរ៉ង់បានទាក់ទងមកសហរដ្ឋអាមេរិក ដោយប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One អំឡុងពេលចាកចេញពីមូលដ្ឋានទ័ពអាកាស RAF Mildenhall ក្នុងចក្រភពអង់គ្លេសថា «អ៊ីរ៉ង់បានតេមកមុននេះបន្តិច» ហើយថា «ពួកគេចង់ធ្វើកិច្ចព្រមព្រៀងខ្លាំងណាស់»។ ការលើកឡើងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Trump បានប្រកាសកាលពីថ្ងៃពុធថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីបទឈប់បាញ់ជាមួយអ៊ីរ៉ង់ គឺបានបញ្ចប់បន្ទាប់ពីភាពតានតឹងផ្នែកយោធាបានបន្តកើនឡើង។
ទន្ទឹមនឹងនេះ កាលពីម្សិលមិញក៏មានសេចក្តីរាយការណ៍អំពីការវាយប្រហារជុំថ្មីមួយនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។ ទោះជាយ៉ាងណា មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានបដិសេធថា សហរដ្ឋអាមេរិកមិនមែនជាអ្នកនៅពីក្រោយការវាយប្រហារលើកចុងក្រោយនេះឡើយ។ រហូតមកដល់ពេលនេះ មិនទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវ ហើយអ៊ីរ៉ង់ក៏មិនទាន់បានចោទប្រកាន់ប្រទេសណាមួយជាផ្លូវការនោះដែរ។

ទោះបីជាសកម្មភាពយោធានៅតែបន្តក៏ដោយ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក៏កំពុងបន្តដំណើរការផងដែរ។ យោងតាម Axios ប្រទេសកាតា ប៉ាគីស្ថាន និងអ្នកសម្របសម្រួលក្នុងតំបន់ផ្សេងទៀត កំពុងព្យាយាមជួយបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងស្ដារកិច្ចចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។ ប្រភពដែលដឹងពីដំណើរការចរចាបានឱ្យដឹងថា អ្នកសម្របសម្រួលជឿជាក់ថា ភាគីទាំងពីរបានបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងជុំចរចាមុនៗ ហើយកំពុងព្យាយាមទប់ស្កាត់មិនឱ្យ MoU ដួលរលំទាំងស្រុង។

បន្ទាប់ពីការវិវត្តចុងក្រោយទាំងនេះ តម្លៃមាសបានងើបឡើងវិញមួយផ្នែកពីការធ្លាក់ចុះកាលពីដើមសប្តាហ៍ ខណៈការរំពឹងទុកថាការចរចានឹងត្រូវបានស្ដារឡើងវិញ បានជួយកាត់បន្ថយក្តីបារម្ភអំពីការរំខានរយៈពេលវែងដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។ ការរំពឹងទុកអតិផរណាទាបជាងមុន ក៏បានកាត់បន្ថយការរំពឹងថាធនាគារកណ្តាលអាមេរិក (Fed) នឹងដំឡើងអត្រាការប្រាក់ ដែលបានផ្តល់ការគាំទ្រដល់តម្លៃមាស។
ទីផ្សារការងារអាមេរិកនៅតែបង្ហាញភាពរឹងមាំ បើទោះបីជារបាយការណ៍ Nonfarm Payrolls កាលពីសប្តាហ៍មុនទន់ខ្សោយក៏ដោយ

ទិន្នន័យសេដ្ឋកិច្ចចុងក្រោយរបស់សហរដ្ឋអាមេរិកបានបង្ហាញសញ្ញាចម្រុះអំពីស្ថានភាពទីផ្សារការងារ។ ចំនួនអ្នកដាក់ពាក្យសុំប្រាក់ឧបត្ថម្ភអត់ការងារធ្វើដំបូង (Initial Jobless Claims) បានធ្លាក់ចុះមកត្រឹម 215,000 នាក់ ទាបជាងការរំពឹងទុករបស់ទីផ្សារដែលមានចំនួន 218,000 នាក់ និងទាបជាងតួលេខ 217,000 នាក់ កាលពីសប្តាហ៍មុន ដែលបង្ហាញថា ការបញ្ឈប់បុគ្គលិកនៅតែមានកម្រិតទាប ហើយទីផ្សារការងារនៅតែបន្តបង្ហាញភាពរឹងមាំ។
ទិន្នន័យ Initial Jobless Claims ដែលប្រសើរជាងការរំពឹងទុកនេះ បានចេញផ្សាយបន្ទាប់ពីរបាយការណ៍ Nonfarm Payrolls (NFP) កាលពីសប្តាហ៍មុន ដែលបង្ហាញថា កំណើនការជួលបុគ្គលិកបានថមថយខ្លាំងជាងការរំពឹងទុក។ ជារួម ទិន្នន័យទាំងពីរនេះបង្ហាញថា ទោះបីជាល្បឿននៃការបង្កើតការងារថ្មីកំពុងថយចុះក៏ដោយ និយោជកនៅមិនទាន់ចាប់ផ្តើមកាត់បន្ថយបុគ្គលិកក្នុងទ្រង់ទ្រាយធំនៅឡើយទេ។
ជារួម ទិន្នន័យសេដ្ឋកិច្ចចុងក្រោយនេះ ទំនងជាមិនអាចផ្លាស់ប្តូរទស្សនវិស័យគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក (Fed) យ៉ាងមានន័យសំខាន់នោះទេ។ ភាពរឹងមាំរបស់ទីផ្សារការងារ គាំទ្រដល់ជំហរប្រុងប្រយ័ត្នរបស់ Fed ខណៈអ្នកកំណត់គោលនយោបាយទំនងជានឹងរង់ចាំភស្តុតាងបន្ថែមដែលបង្ហាញពីការចុះខ្សោយនៃទីផ្សារការងារ និងការធ្លាក់ចុះនៃអតិផរណា មុនពេលពិចារណាបញ្ចុះអត្រាការប្រាក់។
| English Version |
Trump Signals Willingness to Negotiate as Mediators Push to Revive U.S.-Iran Nuclear Talks

Geopolitical developments remained in focus after President Donald Trump said yesterday that Iran had recently reached out to the United States. Speaking to reporters aboard Air Force One as he departed the U.K.’s RAF Mildenhall Air Base, Trump stated that “Iran called a little while ago” and that “they want to make a deal so badly.” His remarks came a day after he declared on Wednesday that the ceasefire MoU with Iran was effectively over following continued military escalation.
Meanwhile, reports emerged yesterday of another round of strikes inside Iran. However, a U.S. official denied that the United States was responsible for the latest attacks. No party has claimed responsibility so far, and Iran has not publicly blamed any specific country.

Despite the renewed military activity, diplomatic efforts are continuing behind the scenes. According to Axios, Qatar, Pakistan, and other regional mediators are working with both sides to de-escalate tensions and revive negotiations on a new nuclear agreement. Sources familiar with the talks said mediators believe meaningful progress had been made during previous rounds of negotiations and are aiming to prevent the existing MoU from collapsing completely.

Following these developments, gold recovered part of its earlier losses as expectations for renewed negotiations helped reduce concerns over prolonged disruptions to global oil supplies. Lower inflation expectations reduced expectations for further Federal Reserve interest rate hikes, providing support for gold prices.
U.S. Labor Market Remains Resilient Despite Last Week’s Weak Nonfarm Payrolls Figure

The latest U.S. economic data presented a mixed picture of the labor market. Initial Jobless Claims fell to 215,000, below the market expectation of 218,000 and down from the previous week’s 217,000, indicating that layoffs remain limited and the labor market continues to show resilience.
The stronger-than-expected jobless claims data comes after last week’s Nonfarm Payrolls (NFP) report, which showed hiring slowed significantly more than expected. Together, the two reports suggest that while the pace of job creation may be moderating, employers are not yet cutting workers on a large scale.
Overall, the latest data is unlikely to materially change the Federal Reserve’s policy outlook. The resilient labor market supports the Fed’s cautious approach to monetary policy, as policymakers are expected to seek further evidence of broader labor market weakness and easing inflation before considering interest rate cuts.