ការគំរាមកំហែងរបស់លោក Trump ចំពោះអ៊ីរ៉ង់ បង្កឱ្យតម្លៃមាសមានការប្រែប្រួលខ្លាំង

តម្លៃមាសបានមានការប្រែប្រួលខ្លាំង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមថា សហរដ្ឋអាមេរិកនឹងបំផ្លាញស្ពាន ឬរោងចក្រផលិតអគ្គិសនីមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ រាល់ពេលដែលអ៊ីរ៉ង់វាយប្រហារលើនាវាមួយគ្រឿងនៅច្រកសមុទ្រ Hormuz។

ដំបូងឡើយ ការគំរាមកំហែងនេះបានជំរុញឱ្យតម្លៃមាសធ្លាក់ចុះប្រមាណ 0.29% ដោយតម្លៃបានធ្លាក់ចុះដល់ប្រហែល $4,106 មុនពេលងើបឡើងវិញយ៉ាងខ្លាំង និងកើនឡើងទៅជិត $4,166។
ការធ្លាក់ចុះដំបូងនេះ ស្របទៅនឹងប្រតិកម្មរបស់ទីផ្សារចំពោះការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ ជំនួសឱ្យការមើលឃើញការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយថា ជាកត្តាវិជ្ជមានភ្លាមៗសម្រាប់តម្លៃមាស ទីផ្សារបានផ្តោតកាន់តែខ្លាំងទៅលើផលប៉ះពាល់ដែលអាចកើតមានចំពោះតម្លៃប្រេង។ ការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz អាចធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំង ដែលនឹងបង្កើនសម្ពាធអតិផរណា និងអាចធ្វើឱ្យការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកធ្លាក់ចុះ។ ការរំពឹងទុកថា អត្រាការប្រាក់នឹងស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ ការកើនឡើងនៃអត្រាការប្រាក់លើមូលបត្របំណុលរដ្ឋាភិបាលអាមេរិក និងការកើនឡើងនៃតម្លៃប្រាក់ដុល្លារអាមេរិក ជាទូទៅនឹងដាក់សម្ពាធលើតម្លៃមាស។
ទោះជាយ៉ាងណា ការងើបឡើងវិញរបស់តម្លៃមាសជាបន្តបន្ទាប់ បង្ហាញថា ទីផ្សារអាចបានវាយតម្លៃឡើងវិញចំពោះផលប៉ះពាល់នៃការគំរាមកំហែងរបស់លោក Trump។ ខណៈដែលប្រតិកម្មដំបូងបានផ្តោតលើហានិភ័យនៃការកើនឡើងនៃភាពតានតឹង ការគំរាមកំហែងនេះក៏អាចត្រូវបានបកស្រាយថា ជាវិធានការទប់ស្កាត់ដែលមានគោលបំណងរារាំងអ៊ីរ៉ង់មិនឱ្យវាយប្រហារលើនាវាដឹកជញ្ជូនតាំងពីដំបូង។ ប្រសិនបើការគំរាមកំហែងនេះអាចកាត់បន្ថយលទ្ធភាពនៃការរំខានយូរអង្វែងដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នោះវាអាចកាត់បន្ថយហានិភ័យដែលតម្លៃប្រេងនឹងកើនឡើងខ្លាំងក្នុងរយៈពេលយូរ និងផលប៉ះពាល់អតិផរណាដែលពាក់ព័ន្ធ។
ដូច្នេះ ចលនាតម្លៃនេះបានបង្ហាញពីភាពស្មុគស្មាញនៃបរិយាកាសទីផ្សារបច្ចុប្បន្ន។ ប្រតិកម្មរបស់តម្លៃមាសមិនមែនគ្រាន់តែជា «ភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង = តម្លៃមាសកើនឡើង» នោះទេ។ ផ្ទុយទៅវិញ ទីផ្សារហាក់ដូចជាបានវាយតម្លៃជាបឋមទៅលើផលប៉ះពាល់ដែលអាចកើតមានពីការកើនឡើងនៃភាពតានតឹងទៅលើអតិផរណា និងការរំពឹងទុកអំពីអត្រាការប្រាក់ មុនពេលវាយតម្លៃឡើងវិញថា ការគំរាមកំហែងនេះអាចដើរតួជាវិធានការទប់ស្កាត់ ដើម្បីរារាំងសកម្មភាពដែលអាចបង្កឱ្យមានការកើនឡើងខ្លាំងនៃតម្លៃប្រេង។ លើសពីនេះ កម្រិត $4,000 ក៏ជាតំបន់គាំទ្រដ៏សំខាន់មួយតាមបច្ចេកទេស (support level) និងផ្លូវចិត្តទីផ្សារ ដោយរហូតមកដល់ពេលនេះ តម្លៃមាសបានបង្ហាញប្រតិកម្មខ្លាំងនៅពេលធ្លាក់ចុះមកជិតតំបន់នេះ ដែលអាចជាកត្តាមួយជួយគាំទ្រដល់ការងើបឡើងវិញរបស់តម្លៃមាស។
ជប៉ុនព្រមានពីការចាត់វិធានការដាច់ខាត ខណៈគូរូបិយប័ណ្ណ USD/JPY ជួញដូរលើសកម្រិត 163

ហានិភ័យនៃការធ្វើអន្តរាគមន៍ម្តងទៀតនៅក្នុងទីផ្សារ Forex របស់ជប៉ុន កំពុងក្លាយជាកត្តាសំខាន់មួយសម្រាប់ទីផ្សារ ខណៈគូរូបិយប័ណ្ណ USD/JPY កំពុងជួញដូរលើសកម្រិត 163។ គូរូបិយប័ណ្ណនេះបានកើនឡើងដល់កម្រិត 163.24 ដែលជាកម្រិតទាបបំផុតសម្រាប់ប្រាក់យ៉េនក្នុងរយៈពេលប្រហែល 4 ទសវត្សរ៍។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលនៅតែត្រៀមខ្លួនដើម្បីចាត់វិធានការ «ដាច់ខាត» នៅក្នុងទីផ្សារ Forex ប្រសិនបើចាំបាច់ ប៉ុន្តែលោកស្រីមិនបានបញ្ចេញមតិអំពីកម្រិតអត្រាប្តូរប្រាក់ជាក់លាក់ណាមួយឡើយ។
ការព្រមាននេះកើតឡើង បន្ទាប់ពីប្រទេសជប៉ុនបានចំណាយប្រាក់យ៉េនចំនួន 11.7 ទ្រីលាន ឬប្រមាណ $72 ពាន់លាន ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សារ Forex ចន្លោះចុងខែមេសា និងដើមខែឧសភា។ ប្រសិនបើមានការធ្វើអន្តរាគមន៍ម្តងទៀត ប្រតិកម្មភ្លាមៗទំនងជាការធ្លាក់ចុះយ៉ាងខ្លាំងនៃ USD/JPY ខណៈអាជ្ញាធរជប៉ុនលក់ប្រាក់ដុល្លារអាមេរិក និងទិញប្រាក់យ៉េន។ ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃប្រាក់យ៉េន ក៏អាចបង្កឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក ខណៈវិនិយោគិនកែសម្រួលការវិនិយោគរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃ USD/JPY។
ផលប៉ះពាល់ទៅលើប្រាក់ដុល្លារអាមេរិក និងតម្លៃមាស អាចមានភាពស្មុគស្មាញជាងនេះ។ ការកើនឡើងនៃតម្លៃប្រាក់យ៉េន ជាទូទៅមានន័យថា ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះធៀបនឹងប្រាក់យ៉េន ដែលអាចផ្តល់ការគាំទ្រមួយចំនួនដល់តម្លៃមាស។ ទោះជាយ៉ាងណា ប្រសិនបើការធ្វើអន្តរាគមន៍នេះបង្កឱ្យមានការព្រួយបារម្ភអំពីហានិភ័យកាន់តែទូលំទូលាយ វិនិយោគិនអាចបង្កើនតម្រូវការចំពោះប្រាក់ដុល្លារអាមេរិកជាទ្រព្យសុវត្ថិភាព ដែលអាចកំណត់ការកើនឡើងរបស់តម្លៃមាស។ ដូច្នេះ ផលប៉ះពាល់ទៅលើតម្លៃមាស ទំនងជាអាស្រ័យលើថាតើការធ្វើអន្តរាគមន៍នេះនឹងនាំឱ្យមានការធ្លាក់ចុះទូលំទូលាយនៃតម្លៃប្រាក់ដុល្លារអាមេរិក ឬបង្កឱ្យមានការលក់ទ្រព្យសកម្មដែលមានហានិភ័យ និងជំរុញតម្រូវការចំពោះប្រាក់ដុល្លារអាមេរិកជាទ្រព្យសសុវត្ថិភាព។
| English Version |
Trump’s Iran Threat Triggers Volatile Gold Price Action

Gold experienced sharp volatility after U.S. President Donald Trump threatened to destroy one Iranian bridge or power plant every time Iran attacks a ship in the Strait of Hormuz.

The threat initially pushed gold down by approximately 0.29%, with prices falling to around $4,106 before sharply reversing and rallying toward $4,166.
The initial decline was consistent with the market’s established reaction to rising U.S.–Iran tensions in recent months. Rather than treating geopolitical escalation as immediately bullish for gold, markets have increasingly focused on the potential impact on oil prices. A disruption to shipping through the Strait of Hormuz could cause oil prices to rise significantly, increasing inflationary pressures and potentially reducing expectations for Federal Reserve interest-rate cuts. Higher-for-longer interest-rate expectations, rising Treasury yields and a stronger U.S. dollar would generally weigh on gold.
However, gold’s subsequent reversal suggests that markets may have reassessed the implications of Trump’s threat. While the initial reaction focused on the risk of further escalation, the threat could also be interpreted as a deterrent intended to prevent Iran from attacking shipping in the first place. If the threat reduces the probability of a prolonged disruption to the Strait of Hormuz, it could ultimately reduce the expected risk of a sustained oil-price shock and its associated inflationary impact.
The price action therefore highlights the complexity of the current market environment. Gold’s reaction was not simply a case of “higher geopolitical tensions equals higher gold prices.” Instead, the market appeared to initially price the potential inflationary and interest-rate consequences of escalation before later reassessing whether the threat could deter the event most likely to generate a major oil shock. Additionally, the $4,000 level is also an important technical and psychological support zone. So far, gold has shown strong reactions whenever it has approached this area, which may have been another factor supporting the subsequent rebound.
Japan Warns of Decisive Action as USD/JPY Trades Above 163

The risk of another Japanese foreign-exchange intervention is becoming an increasingly important factor for markets as USD/JPY trades above 163. The pair recently reached 163.24, its weakest level for the yen in around four decades. Japanese Finance Minister Satsuki Katayama reiterated that the government remains ready to take “decisive action” in the foreign-exchange market if necessary, although she declined to comment on specific exchange-rate levels.
The warnings come after Japan spent a record ¥11.7 trillion, equivalent to approximately $72 billion, intervening in the currency market between late April and early May. If another intervention occurs, the immediate reaction would likely be a sharp decline in USD/JPY as Japanese authorities sell U.S. dollars and buy yen. A sudden strengthening of the yen could also create volatility across global markets as traders adjust their positions in response to the sharp movement in USD/JPY.
The impact on the U.S. dollar and gold could be more complicated. A stronger yen would generally mean a weaker dollar against the yen, which could provide some support for gold. However, if the intervention triggers broader risk aversion, investors could increase demand for the U.S. dollar as a safe-haven asset, potentially limiting gold’s gains. Therefore, the impact on gold will likely depend on whether the intervention leads to a broader decline in the U.S. dollar or instead triggers a wider risk-off move that strengthens demand for the dollar.