អតិផរណាសហរដ្ឋអាមេរិកបន្តធ្លាក់ចុះ ដែលគាំទ្រការរំពឹងទុកអំពីការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់ នៅពេលអនាគត

ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ចុងក្រោយរបស់សហរដ្ឋអាមេរិកបានបង្ហាញថា អតិផរណាបានបន្តធ្លាក់ចុះនៅក្នុងខែមិថុនា ដោយ CPI ប្រចាំខែបានធ្លាក់ចុះ 0.4% ដែលទាបជាងការរំពឹងទុករបស់ទីផ្សារដែលមានត្រឹម -0.1% ខណៈ CPI ប្រចាំឆ្នាំបានថយចុះមកនៅ 3.5% ទាបជាងការរំពឹងទុក 3.8% និងធ្លាក់ចុះពី 4.2% កាលពីលើកមុន។ ទន្ទឹមនឹងនេះ Core CPI ដែលមិនរាប់បញ្ចូលកត្តាដែលមានការប្រែប្រួលខ្លាំងដូចជា តម្លៃអាហារ និងថាមពល នៅតែមានស្ថិរភាពនៅ 0.0% ដែលទាបជាងការព្យាករណ៍ 0.2% ផងដែរ។

បន្ទាប់ពីការប្រកាសទិន្នន័យនេះ តម្លៃមាសបានកើនឡើង 1.63% ដោយសារទិន្នន័យអតិផរណាដែលទាបជាងការរំពឹងទុកបានបង្កើនសម្ពាធលើប្រាក់ដុល្លារអាមេរិក និងទិន្នផលប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (Treasury Yields) ដែលជួយបង្កើនតម្រូវការលើមាស ដែលជាទ្រព្យមិនផ្តល់ការប្រាក់ (non-yielding asset)។

ទិន្នន័យអតិផរណាដែលទាបជាងការរំពឹងទុកនេះ គាំទ្រដល់ការលើកឡើងរបស់ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Kevin Warsh នៅក្នុងវេទិកា ECB Forum កាលពីដើមខែនេះ ដែលលោកបានបញ្ជាក់ថា ហានិភ័យអតិផរណាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។ ទោះបីជាអតិផរណានៅតែស្ថិតលើសពីគោលដៅរយៈពេលវែង 2% របស់ Fed ក៏ដោយ ក៏ទិន្នន័យចុងក្រោយនេះបង្ហាញថា សម្ពាធលើតម្លៃទំនិញកំពុងបន្តធ្លាក់ចុះ ដែលអាចផ្តល់ឱ្យអ្នកកំណត់គោលនយោបាយមានទំនុកចិត្តកាន់តែខ្លាំងថា អតិផរណាកំពុងដំណើរការទៅក្នុងទិសដៅត្រឹមត្រូវ។

ទោះជាយ៉ាងណា ទោះបីអតិផរណាបន្តធ្លាក់ចុះក៏ដោយ ក៏ការរំពឹងទុករបស់ទីផ្សារចំពោះការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀតនៅតែមិនមានការផ្លាស់ប្តូរច្រើន។ យោងតាម CME FedWatch Tool វិនិយោគិនបច្ចុប្បន្នផ្តល់ឱកាស 58.2% ដែល Fed នឹងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខែកញ្ញា រួមមានឱកាស 49.9% សម្រាប់ការដំឡើង 0.25% និង 8.3% សម្រាប់ការដំឡើង 0.50%។ នេះបង្ហាញថា ទោះបីអតិផរណាកំពុងធ្លាក់ចុះក៏ដោយ ទីផ្សារនៅតែជឿថា អ្នកកំណត់គោលនយោបាយរូបិយវត្ថុអាចនឹងត្រូវរក្សាគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹង ប្រសិនបើអតិផរណានៅតែខ្ពស់ជាងគោលដៅ 2% របស់ Fed ឬទិន្នន័យសេដ្ឋកិច្ចនាពេលខាងមុខបង្ហាញពីសម្ពាធតម្លៃដែលអាចកើតឡើងម្តងទៀត។
ប្រធានធនាគារកណ្តាលអាមេរិក លោក Kevin Warsh បញ្ជាក់ជាថ្មីអំពីគោលនយោបាយពឹងផ្អែកលើទិន្នន័យ នៅថ្ងៃទី1 នៃការផ្តល់សក្ខីកម្មចំពោះសភា

ប្រធាន Fed លោក Kevin Warsh បានផ្តល់សក្ខីកម្មនៅថ្ងៃទី1 នៃរបាយការណ៍គោលនយោបាយរូបិយវត្ថុពាក់កណ្តាលឆ្នាំ (semiannual monteary policy report) ចំពោះគណៈកម្មាធិការសេវាហិរញ្ញវត្ថុនៃសភាតំណាងរាស្រ្ត (House Financial Services Committee) ដោយបញ្ជាក់ជាថ្មីថា Fed នៅតែប្តេជ្ញាគ្រប់គ្រងអតិផរណា និងធ្វើការសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយ។ លោក Warsh ក៏បានសង្កត់ធ្ងន់ផងដែរថា Fed នឹងបន្តរក្សាឯករាជ្យភាពពីឥទ្ធិពលនយោបាយ ដោយបញ្ជាក់ថា Fed នឹង “អនុវត្តតាមច្បាប់ និងអនុវត្តតាមទិន្នន័យ” នៅពេលសម្រេចចិត្តអំពីអត្រាការប្រាក់។
សម្រាប់ទីផ្សារហិរញ្ញវត្ថុ សក្ខីកម្មនេះមិនបានផ្តល់សញ្ញាគោលនយោបាយថ្មីៗច្រើននោះទេ។ លោក Warsh មិនបានបង្ហាញការណែនាំថ្មីអំពីពេលវេលានៃការផ្លាស់ប្តូរអត្រាការប្រាក់នាពេលខាងមុខឡើយ ប៉ុន្តែបានបញ្ជាក់ឡើងវិញថា ការសម្រេចចិត្តរបស់ Fed នឹងបន្តពឹងផ្អែកលើទិន្នន័យសេដ្ឋកិច្ច។ ដូច្នេះ វិនិយោគិនទំនងជានឹងបន្តផ្តោតលើទិន្នន័យសេដ្ឋកិច្ចអាមេរិកនាពេលខាងមុខ ជាពិសេសទិន្នន័យអតិផរណា និងទីផ្សារការងារ ដែលនឹងបន្តកំណត់ការរំពឹងទុកចំពោះជំហានបន្ទាប់របស់ Fed។
លោក Warsh ក៏បានបង្ហាញថា Fed កំពុងពិនិត្យឡើងវិញនូវក្របខណ្ឌគោលនយោបាយរូបិយវត្ថុរបស់ខ្លួន រួមទាំងយុទ្ធសាស្ត្រគ្រប់គ្រងតារាងតុល្យការ (Balance Sheet) ប៉ុន្តែបានបញ្ជាក់ថា ការផ្លាស់ប្តូរណាមួយនាពេលអនាគតនឹងត្រូវជូនដំណឹងជាមុន ដើម្បីជៀសវាងការបង្កឱ្យមានការរំខានដល់ទីផ្សារហិរញ្ញវត្ថុ។
ជារួម សក្ខីកម្មនៅថ្ងៃទី1 របស់លោក Warsh មិនបានផ្តល់ព័ត៌មានថ្មីដែលមានឥទ្ធិពលខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុនោះទេ ដោយសារមតិយោបល់របស់លោកភាគច្រើនគ្រាន់តែបញ្ជាក់ឡើងវិញនូវជំហរគោលនយោបាយ និងវិធីសាស្ត្រសម្រេចចិត្តដោយផ្អែកលើទិន្នន័យរបស់ Fed។ ដោយមិនមានការណែនាំថ្មីអំពីទិសដៅអត្រាការប្រាក់ ឬអតិផរណា ប្រតិកម្មរបស់ទីផ្សារក៏នៅមានកម្រិតតិចតួចផងដែរ។ ឥឡូវនេះ វិនិយោគិននឹងផ្តោតការយកចិត្តទុកដាក់លើថ្ងៃទី2 នៃការផ្តល់សក្ខីកម្មរបស់គាត់ ចំពោះគណៈកម្មាធិការធនាគារនៃព្រឹទ្ធសភា (Senate Banking Committee) ដោយសង្ឃឹមថា មតិយោបល់ថ្មីៗអំពីសេដ្ឋកិច្ច អតិផរណា ឬទិសដៅគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ អាចនឹងមានឥទ្ធិពលកាន់តែខ្លាំងលើការរំពឹងទុករបស់ទីផ្សារ។
| English Version |
U.S. Inflation Continues to Ease, Supporting Expectations for Future Fed Easing

The latest U.S. Consumer Price Index (CPI) data showed that inflation continued to cool in June, with headline CPI falling 0.4% MoM, below the market expectation of -0.1%, while annual CPI slowed to 3.5% YoY, lower than the expected 3.8% and down from 4.2% previously. Meanwhile, Core CPI, which excludes the more volatile food and energy components, remained unchanged at 0.0% MoM, also below the forecast of 0.2%.

Following the release, gold prices gained 1.63% as the softer-than-expected inflation data weighed on the U.S. dollar and Treasury yields, boosting demand for the non-yielding asset.

The weaker-than-expected inflation figures support comments made earlier this month by Federal Reserve Chair Kevin Warsh at the ECB Forum, where he noted that inflation risks had eased in recent weeks. Although inflation remains above the Fed’s long-term 2% target, the latest data suggests that price pressures continue to moderate, providing policymakers with greater confidence that inflation is moving in the right direction.

However, despite the continued moderation in inflation, market expectations for further policy tightening remained largely unchanged. According to the CME FedWatch Tool, investors currently assign a 58.2% probability that the Federal Reserve will raise interest rates at its September meeting, including a 49.9% probability of a 25 basis point hike and an 8.3% probability of a 50 basis point hike. This suggests that while inflation is easing, markets still believe policymakers may need to maintain a restrictive monetary policy stance if inflation remains above the Fed’s 2% target or if upcoming economic data points to renewed price pressures.
Fed Chair Warsh Reaffirms Data-Driven Approach in First Day of Congressional Testimony

Federal Reserve Chair Kevin Warsh delivered the first day of his semiannual testimony before the House Financial Services Committee, reiterating that the Federal Reserve remains committed to bringing inflation under control while making policy decisions based on incoming economic data. Warsh also stressed that the Fed will operate independently of political influence, stating that the central bank will “follow the law and follow the data” when setting interest rates.
For financial markets, the testimony offered few new policy signals. Warsh did not provide fresh guidance on the timing of future interest rate changes, instead reinforcing the Fed’s existing data-dependent approach. As a result, investors are likely to remain focused on upcoming U.S. economic data, particularly inflation and labor market reports, which will continue to shape expectations for the Fed’s next policy move.
Warsh also revealed that the Federal Reserve is reviewing its monetary policy framework, including its balance sheet strategy, but emphasized that any future changes would be communicated well in advance to avoid disrupting financial markets.
Overall, the first day of Warsh’s testimony offered little new information for financial markets, as his remarks largely reiterated the Federal Reserve’s existing policy stance and commitment to a data-dependent approach. With no fresh guidance on the outlook for interest rates or inflation, market reactions remained muted. Investors will now turn their attention to the second day of Warsh’s testimony before the Senate Banking Committee, where any new comments on the economy, inflation, or the future path of monetary policy could have a greater impact on market expectations.