ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញអ្នកផលិត (PPI) បន្ថែមភស្តុតាងថា សម្ពាធអតិផរណាកំពុងថយចុះ

ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញអ្នកផលិត (PPI) របស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីយប់មិញ បានបន្ថែមភស្តុតាងថា សម្ពាធអតិផរណាកំពុងថយចុះ បន្ទាប់ពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក៏បានចេញមកទាបជាងការរំពឹងទុករបស់ទីផ្សារកាលពីដើមសប្តាហ៍នេះផងដែរ។ PPI ប្រចាំខែបានធ្លាក់ចុះ 0.3% ទាបជាងការរំពឹងទុករបស់ទីផ្សារដែលស្ថិតនៅ 0.0% ខណៈដែល Core PPI ប្រចាំខែ បានកើនឡើង 0.2% ទាបជាងការព្យាករណ៍របស់ទីផ្សារដែលមាន 0.3%។

បន្ទាប់ពីការចេញផ្សាយទិន្នន័យនេះ តម្លៃមាសបានកើនឡើង 0.88% ដោយសារទិន្នន័យអតិផរណាដែលទន់ជាងការរំពឹងទុក បានពង្រឹងការរំពឹងរបស់ទីផ្សារថា ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលជាមិនចាំបាច់បន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀតឡើយ។ អតិផរណាដែលធ្លាក់ចុះក៏បានកាត់បន្ថយលទ្ធភាពនៃការដំឡើងអត្រាការប្រាក់បន្ថែម ដែលអាចបន្ធូរសម្ពាធលើអត្រាផលទុនមូលបត្ររដ្ឋាភិបាលអាមេរិក (U.S. Treasury Yields) និងធ្វើឱ្យទ្រព្យដែលមិនផ្តល់ទិន្នផលជាអត្រាការប្រាក់ (non-yielding assets) ដូចជាមាស កាន់តែមានភាពទាក់ទាញ។

ការផ្លាស់ប្តូរនៃការរំពឹងទុកនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង CME FedWatch Tool ផងដែរ។ បន្ទាប់ពីការចេញផ្សាយទិន្នន័យ CPI ទីផ្សារបានវាយតម្លៃថា មានប្រូបាប៊ីលីតេ 58.2% ដែល Fed នឹងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំ FOMC ខែកញ្ញា។ ប៉ុន្តែបន្ទាប់ពីការចេញផ្សាយទិន្នន័យ PPI ប្រូបាប៊ីលីតេនេះបានធ្លាក់ចុះមកនៅ 51.6% ដែលបង្ហាញថា វិនិយោគិនយល់ថា លទ្ធភាពនៃការរឹតបន្តឹងគោលនយោបាយបន្ថែមបានថយចុះ។ ទោះជាយ៉ាងណាក៏ដោយ អតិផរណានៅតែជាបញ្ហាអាទិភាពសម្រាប់ Fed មុនកិច្ចប្រជុំខែកញ្ញា ជាពិសេសនៅពេលដែលទីផ្សារការងាររបស់សហរដ្ឋអាមេរិកនៅតែបង្ហាញពីភាពរឹងមាំ។
ហានិភ័យភូមិសាស្ត្រនយោបាយអាចធ្វើឱ្យទស្សនវិស័យអតិផរណាកាន់តែស្មុគស្មាញ

ទោះបីជាទិន្នន័យ CPI និង PPI ក្នុងសប្តាហ៍នេះ បង្ហាញថាសម្ពាធអតិផរណាកំពុងថយចុះក៏ដោយ ការបន្តផ្លាស់ប្តូរការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជំរុញឱ្យតម្លៃប្រេងកើនឡើង ដែលបង្កើនហានិភ័យចំពោះអតិផរណានាពេលខាងមុខ។ ដោយសារទិន្នន័យ CPI និង PPI ទាំងពីរដែលទើបតែចេញ ឆ្លុះបញ្ចាំងពីអតិផរណាក្នុងខែមិថុនា វាមិនទាន់បញ្ចូលផលប៉ះពាល់ពីការកើនឡើងនៃតម្លៃប្រេងនាពេលថ្មីៗនេះនៅឡើយទេ។

ទោះជាយ៉ាងណា ប្រធានធនាគារកណ្តាលអាមេរិក លោក Kevin Warsh បានលើកឡើងថា ការកើនឡើងនៃតម្លៃប្រេង និងថាមពល ដែលបណ្តាលមកពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ មិនមែនជាអតិផរណាទូលំទូលាយដែលគោលនយោបាយរូបិយវត្ថុអាចដោះស្រាយបានដោយឯងនោះទេ។ ផ្ទុយទៅវិញ Fed កំពុងផ្តោតលើថា តើការកើនឡើងតម្លៃបណ្តោះអាសន្នទាំងនេះ នឹងរាលដាលទៅជាអតិផរណាដែលមានលក្ខណៈទូលំទូលាយ និងបន្តយូរអង្វែងនៅទូទាំងសេដ្ឋកិច្ចដែរឬទេ។
ជាលទ្ធផល ទោះបីជាទិន្នន័យអតិផរណាដែលទន់ជាងការរំពឹងទុក បានកាត់បន្ថយការរំពឹងរបស់ទីផ្សារចំពោះការដំឡើងអត្រាការប្រាក់បន្ថែមក៏ដោយ ក៏អ្នកកំណត់គោលនយោបាយនៅតែត្រូវប្រុងប្រយ័ត្ន។ Fed នឹងបន្តតាមដានថា តើការកើនឡើងនៃថ្លៃថាមពលគ្រាន់តែជាបាតុភូតបណ្តោះអាសន្ន ឬនឹងចាប់ផ្តើមជះឥទ្ធិពលដល់អតិផរណានាពេលខាងមុខ មុននឹងធ្វើការសម្រេចចិត្តអំពីគោលនយោបាយរូបិយវត្ថុបន្ថែម។
| English Version |
PPI Data Adds to Evidence of Easing Inflation

Last night’s U.S. Producer Price Index (PPI) added to signs that inflationary pressures are moderating after the Consumer Price Index (CPI) also came in below expectations earlier this week. Headline PPI fell by 0.3% MoM, below market expectations of 0.0%, while Core PPI rose 0.2% MoM, also below the consensus forecast of 0.3%.

Gold prices gained 0.88% following the release as the softer inflation data strengthened market expectations that the Federal Reserve may not need to tighten monetary policy further. Lower inflation reduces the likelihood of additional interest rate hikes, which can ease upward pressure on Treasury yields and increase the appeal of non-yielding assets such as gold.

This shift in sentiment was also reflected in the CME FedWatch Tool. Following the CPI release, markets priced in a 58.2% probability of a rate hike at the September FOMC meeting. After the PPI data, that probability declined to 51.6%, indicating that investors now see a lower likelihood that additional policy tightening will be necessary. Even so, inflation is expected to remain a key focus for the Federal Reserve ahead of the September meeting, particularly as the U.S. labor market continues to show resilience.
Geopolitical Risks Could Complicate the Inflation Outlook

While this week’s CPI and PPI reports point to easing inflationary pressures, renewed exchanges of fire between the United States and Iran have driven oil prices higher, creating upside risks for future inflation. Since both reports reflect June’s price data, they do not yet capture the recent increase in energy prices.

However, Federal Reserve Chair Kevin Warsh noted that higher gasoline and energy prices resulting from geopolitical events do not necessarily represent the type of broad-based inflation that monetary policy can address. Instead, the Fed is focused on whether temporary price shocks eventually translate into more persistent inflation across the wider economy.
As a result, while softer inflation data has reduced market expectations for additional rate hikes, policymakers are likely to remain cautious. The Fed will continue monitoring whether rising energy costs prove temporary or begin feeding into future inflation before making further policy decisions.