
នៅវេលាម៉ោងប្រមាណ 9:00 AM (GMT+7) ថ្ងៃនេះ មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយអ៊ីរ៉ង់ និងអូម៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ យោងតាមប្រភពក្នុងតំបន់ និងមន្ត្រីអាមេរិកម្នាក់ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងកំណត់គោលដៅប្រកាសកិច្ចព្រមព្រៀងនេះនៅថ្ងៃពុធ។
កិច្ចព្រមព្រៀងដែលកំពុងត្រូវបានរាយការណ៍នេះ មានគោលបំណងស្ដារបទឈប់បាញ់ដែលបានដួលរលំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើងវិញ និងបើកផ្លូវសម្រាប់ការចរចាឡើងវិញលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្រោមផែនការនេះ ច្រកសមុទ្រ Strait of Hormuz នឹងត្រូវបើកឡើងវិញរយៈពេល 60 ថ្ងៃ។ ក្នុងអំឡុងពេលនេះ នាវាដែលធ្វើដំណើរចូលនឹងប្រើប្រាស់ផ្លូវដឹកជញ្ជូនដែលស្ថិតនៅក្នុងដែនទឹករបស់អ៊ីរ៉ង់ ខណៈនាវាដែលធ្វើដំណើរចេញនឹងប្រើប្រាស់ផ្លូវភាគខាងត្បូងដែលស្ថិតនៅក្នុងដែនទឹករបស់អូម៉ង់។ មិនមានការគិតថ្លៃសេវា ឬថ្លៃឆ្លងកាត់ណាមួយក្នុងអំឡុងពេល 60 ថ្ងៃនេះទេ។
សេចក្តីរាយការណ៍ក៏បានបញ្ជាក់ផងដែរថា ភាគីពាក់ព័ន្ធនឹងបោសសម្អាតមីនសមុទ្រចេញពីផ្លូវដឹកជញ្ជូនកណ្តាលក្នុងរយៈពេល 30 ថ្ងៃ។ បន្ទាប់ពីការបោសសម្អាតត្រូវបានបញ្ចប់ ផ្លូវកណ្តាលនេះនឹងត្រូវប្រើប្រាស់សម្រាប់ទាំងនាវាចូល និងនាវាចេញ ក្រោមកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ដែលនឹងត្រូវចរចាបន្ថែមរវាងអូម៉ង់ និងអ៊ីរ៉ង់។

ការវិវឌ្ឍចុងក្រោយនេះ ស្របទៅនឹងសេចក្តីរាយការណ៍ដែលបានចេញផ្សាយកាលពីយប់មិញ ដែលបានបង្ហាញថា អ៊ីរ៉ង់កំពុងពិចារណាអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបចូលរួមបោសសម្អាតមីននៅក្នុងច្រកសមុទ្រ Hormuz បើទោះបីជាកន្លងមក អ៊ីរ៉ង់ធ្លាប់ប្រឆាំងនឹងការចូលរួមបែបនេះក៏ដោយ។
បន្ទាប់ពីសេចក្តីរាយការណ៍ត្រូវបានចេញផ្សាយនៅម៉ោង 9:00 AM (GMT+7) តម្លៃប្រេងឆៅអាមេរិក (U.S. Crude Oil) បានធ្លាក់ចុះ 1.30% ខណៈប្រេង Brent បានធ្លាក់ចុះ 1.27% គិតត្រឹមម៉ោង 11:23 AM (GMT+7) ដោយសារការរំពឹងទុកថាការផ្គត់ផ្គង់ប្រេងនឹងមានភាពប្រសើរឡើង។ ក្នុងពេលជាមួយគ្នានេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) បានធ្លាក់ចុះ 0.12% ខណៈតម្លៃមាសបានកើនឡើង 0.94% ដោយទទួលបានការគាំទ្រពីការចុះខ្សោយនៃប្រាក់ដុល្លារអាមេរិក និងការបន្ធូរបន្ថយក្តីបារម្ភអំពីអតិផរណា ខណៈការធ្លាក់ចុះនៃតម្លៃប្រេងបានកាត់បន្ថយសម្ពាធលើថ្លៃថាមពល។
| English Version |

Earlier this morning, at around 9:00 AM (GMT+7), reports emerged that the U.S. is close to reaching an interim agreement with Iran and Oman to reopen the Strait of Hormuz. According to regional sources and a U.S. official, Washington is targeting a Wednesday announcement.
The proposed agreement aims to restore the collapsed ceasefire between the U.S. and Iran and pave the way for renewed negotiations over a nuclear deal. Under the reported plan, the Strait of Hormuz would reopen for an initial 60-day period. During this time, inbound vessels would transit through a shipping lane in Iranian waters, while outbound vessels would use a southern lane through Omani waters. No tolls or transit fees would be charged during the 60-day period.
The agreement also reportedly includes a commitment to clear naval mines from the median shipping lane within 30 days. Once completed, the median lane would be used for both inbound and outbound traffic under a permanent arrangement to be negotiated between Oman and Iran.

The latest developments are consistent with reports released last night indicating that Iran is considering allowing European nations to assist with clearing mines in the Strait of Hormuz, despite previously opposing such involvement.
Following the reports released at 9:00 AM (GMT+7), U.S. crude oil fell 1.30% while Brent crude declined 1.27% as of 11:23 AM (GMT+7), reflecting expectations of improving supply conditions. Over the same period, the U.S. Dollar Index (DXY) was down 0.12%, while gold rose 0.94%, supported by the weaker U.S. dollar and easing inflation concerns as lower oil prices reduce upward pressure on energy costs.