ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ហាក់ដូចជាកំពុងផ្អាកអំឡុងពិធីបុណ្យសពអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei

ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហាក់ដូចជាកំពុងផ្អាក ខណៈប្រទេសអ៊ីរ៉ង់កំពុងរៀបចំពិធីបុណ្យសពអតីតមេដឹកនាំកំពូល លោក Ali Khamenei ដែលគ្រោងនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី 9 ខែកក្កដា។ ពិធីបុណ្យសពនេះបានក្លាយជានិមិត្តរូបនៃឯកភាពជាតិ ខណៈមន្ត្រីអ៊ីរ៉ង់បានបង្ហាញថា ទីក្រុងតេហេរ៉ង់មិនទាន់ប្រញាប់ប្រញាល់ក្នុងការបន្តការចរចាឡើងវិញនោះទេ ហើយមានបំណងពង្រឹងជំហរយុទ្ធសាស្ត្ររបស់ខ្លួន មុននឹងត្រឡប់ទៅកាន់តុចរចា។
សម្រាប់ទីផ្សារ ចំណុចសំខាន់គឺបទឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីខែមុន នៅតែបន្តជួយជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ ដែលរួមចំណែកបន្ធូរសម្ពាធអតិផរណា។ ការធ្លាក់ចុះនៃតម្លៃថាមពលបានកាត់បន្ថយការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់បន្ថែមរបស់ធនាគារកណ្តាលអាមេរិក (Fed) ដោយផ្តល់ការគាំទ្រដល់តម្លៃមាស តាមរយៈការធូរស្រាលនៃសម្ពាធអតិផរណា និងការផ្លាស់ប្តូរការរំពឹងទុកអំពីអត្រាការប្រាក់ ជាជាងការកើនឡើងនៃតម្រូវការទ្រព្យសុវត្ថិភាព (safe-haven asset)។ វិនិយោគិនគួរបន្តតាមដាន ថាតើការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីពិធីបុណ្យសពបញ្ចប់ដែរឬទេ។
តើទិន្នន័យ PMI កាលពីម្សិលមិញ បង្ហាញអ្វីខ្លះអំពីវិស័យសេវាកម្មរបស់សហរដ្ឋអាមេរិក?

ទិន្នន័យ PMI ចុងក្រោយរបស់សហរដ្ឋអាមេរិក បានបង្ហាញរូបភាពចម្រុះ ប៉ុន្តែជារួម វិស័យសេវាកម្មនៅតែមានស្ថិរភាព។ សន្ទស្សន៍ S&P Global Services PMI បានធ្លាក់ចុះបន្តិចមកនៅ 51.2 ពី 51.3 ខណៈ ISM Services PMI ស្ថិតនៅ 54.0 ទាបជាងការរំពឹងទុកបន្តិច ប៉ុន្តែនៅតែបង្ហាញថាវិស័យសេវាកម្មកំពុងបន្តពង្រីកខ្លួន។ ទន្ទឹមនឹងនេះ ISM Services Prices Index បានធ្លាក់ចុះមកនៅ 67.7 ពី 71.3 ដែលបង្ហាញថាសម្ពាធលើថ្លៃដើមរបស់អាជីវកម្មកំពុងថយចុះបន្តិចម្តងៗ ទោះបីជានៅតែស្ថិតក្នុងកម្រិតខ្ពស់ក៏ដោយ។
ជារួម ទិន្នន័យនេះបង្ហាញថា វិស័យសេវាកម្មរបស់សហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំ ខណៈសម្ពាធអតិផរណាកំពុងបន្តធូរស្រាល ដែលគាំទ្រដល់ការរំពឹងទុកថា Fed ទំនងជានឹងបន្តរក្សាជំហរអត់ធ្មត់ក្នុងការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់។
| English Version |
U.S.-Iran Negotiations Appear on Hold During Khamenei Funeral

Negotiations between the United States and Iran appear to be on pause as Iran holds funeral ceremonies for former Supreme Leader Ali Khamenei, which are scheduled to run until July 9. The funeral has become a symbolic display of national unity, with Iranian officials signaling that Tehran remains in no rush to resume negotiations and intends to strengthen its strategic position before returning to the negotiating table.
For markets, the key takeaway is that the ceasefire signed last month continues to support a decline in oil prices, helping ease inflation pressures. Lower energy costs have reduced expectations of further Federal Reserve rate hikes, providing support for gold through improving inflation dynamics and shifting interest rate expectations rather than renewed safe-haven demand. Investors will be watching closely for any signs that U.S.-Iran negotiations resume once the funeral concludes.
What Yesterday’s PMI Data Tells Us about the US Services Sector

The latest U.S. PMI data painted a mixed but broadly stable picture of the services sector. The S&P Global Services PMI edged down to 51.2 from 51.3, while the ISM Services PMI came in at 54.0, slightly below expectations but still indicating continued expansion in service-sector activity. Meanwhile, the ISM Services Prices Index eased to 67.7 from 71.3, suggesting that input cost pressures are gradually moderating despite remaining elevated. Overall, the data indicate that the U.S. services sector remains resilient while inflation pressures continue to cool, supporting expectations that the Federal Reserve is likely to maintain a patient approach to interest rate policy.