ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ បង្កើនភាពមិនច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់

មានសេចក្តីរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) របស់អ៊ីស្រាអែល បានកំណត់គោលដៅលើយានយន្តចំនួនបីគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ស្លាប់ និងមនុស្សមួយចំនួនទៀតរងរបួស។ ការវាយប្រហារទាំងនេះបានបង្កើនភាពមិនច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងបឋមដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រាប់ការបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ខណៈការចុះហត្ថលេខាជាផ្លូវការត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃសុក្រនេះ នៅប្រទេសស្វីស។
កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចប់អំពើហិង្សាទាំងអស់រវាងលីបង់ និងអ៊ីស្រាអែល។ ទោះជាយ៉ាងណា អ៊ីស្រាអែលបានបញ្ជាក់តាំងពីដើមមកថា ខ្លួនមិនស្ថិតក្រោមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់នោះទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តរក្សាកងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងលីបង់ ទោះបីជាអ៊ីរ៉ង់បានទាមទារឱ្យដកចេញក៏ដោយ ព្រមទាំងបន្តរក្សា “សេរីភាពក្នុងការធ្វើសកម្មភាព” ប្រឆាំងនឹងក្រុម Hezbollah និងលីបង់ផងដែរ។
ជាលទ្ធផល ទីផ្សារទំនងជាបានរំពឹងទុករួចហើយថា អ៊ីស្រាអែលនឹងបន្តការវាយប្រហារ ដូច្នេះហេតុការណ៍នេះមិនបានក្លាយជាកត្តាភ្ញាក់ផ្អើលសម្រាប់ទីផ្សារឡើយ។ តម្លៃមាសនៅតែស្ថិតក្នុង range ក្នុងសប្តាហ៍នេះ ខណៈវិនិយោគិនកំពុងរង់ចាំការសម្រេចចិត្តរបស់កិច្ចប្រជំុធនាគារកណ្តាលអាមេរិក
(FOMC) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ។
ទិន្នន័យអតិផរណារបស់ចក្រភពអង់គ្លេសចេញផ្សាយ មុនការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារអង់គ្លេស

ទិន្នន័យអតិផរណាសម្រាប់ខែឧសភារបស់ចក្រភពអង់គ្លេស បានចេញមកទាបជាងការរំពឹងទុក ដោយសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ប្រចាំឆ្នាំ (CPI YoY) រក្សានៅកម្រិត 2.8% ដដែល ធៀបនឹងការព្យាករណ៍ 3.0% ខណៈសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ប្រចាំខែ (CPI MoM) បានថយចុះមកនៅ 0.2% ពី 0.7% កាលពីខែមុន និងទាបជាងការព្យាករណ៍ 0.4%។ ទន្ទឹមនឹងនេះ តម្លៃបញ្ចូលរបស់អ្នកផលិត (Producer Input Prices) ក៏កើនឡើងត្រឹមតែ 0.2% ផងដែរ ដែលទាបជាងការរំពឹងទុក 0.5%។ ជារួម ទិន្នន័យនេះបង្ហាញថា សម្ពាធអតិផរណាកំពុងបន្ធូរបន្ថយ ជាជាងមានសញ្ញាកើនឡើងវិញ ទោះបីអតិផរណានៅតែខ្ពស់ជាងគោលដៅ 2% របស់ធនាគារកណ្តាលចក្រភពអង់គ្លេស (BoE) ក៏ដោយ។
សម្រាប់ការសម្រេចចិត្តគោលនយោបាយរូបិយវត្ថុរបស់ BoE ក្នុងសប្តាហ៍នេះ ទិន្នន័យទាំងនេះបានពង្រឹងការរំពឹងទុកថា អត្រាការប្រាក់នឹងត្រូវរក្សាទុកនៅកម្រិត 3.75% ដដែល។ ទីផ្សារបានដាក់តម្លៃ (price in) លើសេណារីយ៉ូនេះរួចហើយ ប៉ុន្តែទិន្នន័យអតិផរណាដែលទាបជាងការរំពឹងទុកនៅថ្ងៃនេះ បានកាត់បន្ថយលទ្ធភាពនៃការភ្ញាក់ផ្អើលបែប Hawkish ពីអ្នកកំណត់គោលនយោបាយ។ ទោះបីជាអតិផរណានៅតែខ្ពស់ជាងគោលដៅ 2% របស់ BoE ក៏ដោយ ទិន្នន័យនេះគាំទ្រដល់វិធីសាស្ត្រ “រង់ចាំ និងតាមដាន” ជាជាងបង្ហាញពីតម្រូវការក្នុងការរឹតបន្តឹងគោលនយោបាយបន្ថែមក្នុងរយៈពេលខ្លី។
តាមទស្សនៈទីផ្សាររូបិយប័ណ្ណ ការរំពឹងទុកថា BoE នឹងមិនមានជំហរតឹងរ៉ឹងខ្លាំង (Less Hawkish) អាចដាក់សម្ពាធលើប្រាក់ផោនអង់គ្លេស (GBP) ដែលជួយគាំទ្រប្រាក់ដុល្លារអាមេរិក (USD) តាមរយៈការរំពឹងទុកអំពីអត្រាការប្រាក់ដែលខុសគ្នា។ ជាទូទៅ USD ដែលមានភាពរឹងមាំជាងមុន គឺជាកត្តាអវិជ្ជមានសម្រាប់មាស ព្រោះមាសត្រូវបានកំណត់តម្លៃជាប្រាក់ដុល្លារ ដែលធ្វើឱ្យវាមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញក្រៅសហរដ្ឋអាមេរិក។
ជាលទ្ធផល របាយការណ៍អតិផរណារបស់ចក្រភពអង់គ្លេសនៅថ្ងៃនេះ មានឥទ្ធិពលអវិជ្ជមានកម្រិតស្រាលចំពោះមាស តាមរយៈឥទ្ធិពលលើ USD។ ទោះជាយ៉ាងណា ការយកចិត្តទុកដាក់សំខាន់របស់ទីផ្សារនៅតែផ្តោតលើការសម្រេចចិត្តរបស់កិច្ចប្រជំុ FOMC និងថាតើកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រនេះដែរឬទេ ដែលកត្តាទាំងនេះទំនងជានឹងមានឥទ្ធិពលខ្លាំងជាងលើទាំងប្រាក់ដុល្លារ និងតម្លៃមាស។
| English Version |
Israeli Strikes on Southern Lebanon Cast Doubts on US-Iran Agreement

Reports came out that Israeli drone strikes targeted three vehicles in southern Lebanon, killing at least four people and wounding others. These strikes cast doubts over the preliminary agreement reached between the US and Iran for a 60-day extension of the ceasefire, with the official signing set to take place this Friday in Switzerland. The agreement is supposed to put an end to all hostilities, between Lebanon and Israel. However, Israel has said that it is not bound by the US and Iran agreement from the very start. Netanyahu has said that Israel would keep its forces in southern Lebanon, despite Iran’s request for them to withdraw, along with maintaining ‘freedom of action’ against Hezbollah and Lebanon.
As a result, the market has most likely expected that Israel would continue firing; therefore, these strikes did not come as a surprise, with gold remaining range-bound this week ahead of the FOMC meeting and the planned signing between the US and Iran on Friday.
UK Inflation Data Released Ahead of Bank of England Interest Rate Decision

The UK’s May inflation data came in softer than expected, with CPI (YoY) remaining unchanged at 2.8% versus a 3.0% forecast, while CPI (MoM) slowed to 0.2% from 0.7% previously and below the 0.4% forecast. Producer input prices also rose by just 0.2%, missing expectations of 0.5%. Overall, the data suggests that inflationary pressures are easing rather than re-accelerating, despite inflation remaining above the Bank of England’s 2% target.
For the Bank of England’s policy decision this week, the figures reinforce expectations that rates will remain unchanged at 3.75%. Markets were already pricing in a pause, but today’s softer inflation print reduces the likelihood of any hawkish surprise from policymakers. While inflation remains above the BoE’s 2% target, the data support a wait-and-see approach rather than signaling a need for further tightening in the near term.
From a currency perspective, a less hawkish BoE outlook can weigh on the British pound, which in turn may provide modest support to the US dollar through relative interest-rate expectations. A stronger USD is typically a headwind for gold since the metal is priced in dollars, making it more expensive for non-US buyers. As a result, today’s UK inflation report is mildly bearish for gold via the USD channel, although the market’s primary focus remains on the upcoming FOMC decision and whether the US-Iran deal will actually be signed this Friday, which is likely to have a much larger impact on both the dollar and gold prices.