កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បង្កើនក្តីសង្ឃឹម បើទោះបីជាភាពតានតឹងក្នុងតំបន់នៅតែកើនឡើង

ការវិវឌ្ឍចុងក្រោយនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានប្រកាសកាលពីចុងសប្តាហ៍ថា ខ្លួនបានវាយប្រហារលើនាវានៅសមុទ្រ Caspian Sea ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនសម្ភារៈយោធាពីអ៊ីរ៉ង់ រួមទាំងនាវាមីស៊ីលរបស់រុស្ស៊ីមួយគ្រឿងផងដែរ នេះបើយោងតាមសេវាសន្តិសុខរបស់អ៊ុយក្រែន។ ទោះបីជាភាពតានតឹងបានកើនឡើងក៏ដោយ ការចាប់អារម្មណ៍របស់ទីផ្សារបានវិលត្រឡប់មកកាន់មជ្ឈិមបូព៌ាវិញ បន្ទាប់ពី លោក Donald Trump បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងបន្ត “កិច្ចចរចាដែលមានភាពវិជ្ជមាន” ជាមួយអ៊ីរ៉ង់ និងបានបង្ហាញក្តីសង្ឃឹមថា អាចឈានដល់កិច្ចព្រមព្រៀងការទូតមួយ ខណៈដែលលោកក៏បានព្រមានផងដែរថា ការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមឡើងវិញ ប្រសិនបើកិច្ចចរចាមិនទទួលបានលទ្ធផល។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ក៏បានបញ្ជាក់ថា ខ្លួននៅតែបើកចំហចំពោះការដោះស្រាយតាមផ្លូវការទូត តាមរយៈអ្នកសម្របសម្រួល បើទោះបីជាភាគីទាំងពីរនៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញសកម្មភាពយោធានៅក្នុងតំបន់ក៏ដោយ។
ទោះបីជាមានសញ្ញាវិជ្ជមានពីការចរចាក៏ដោយ ភាពតានតឹងនៅក្នុងតំបន់នៅតែមានកម្រិតខ្ពស់។ អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ខ្លួនបានស្ទាក់បាញ់ដ្រូនដែលមានគោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង ខណៈក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានអះអាងជាថ្មីថា ខ្លួននៅតែគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ដែលបង្ហាញថា ហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែមិនទាន់ត្រូវបានដោះស្រាយ។
តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីលោក Trump បានប្រកាសផ្អាកការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងបានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចចរចាដែលកំពុងបន្ត ដោយតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះជាង 9% ខណៈទីផ្សារវាយតម្លៃថា ហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ប្រេងបានថយចុះ។ ខណៈពេលដែលតម្លៃមាសបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ មិនមានកត្តាមូលដ្ឋានច្បាស់លាស់ណាមួយដែលជំរុញការធ្លាក់ចុះនេះឡើយ ដែលបង្ហាញថា ចលនានេះទំនងជាបណ្តាលមកពីការប្រែប្រួលធម្មតារបស់ទីផ្សារ ជាជាងការប្រែប្រួលសំខាន់នៃទស្សនៈភូមិសាស្ត្រនយោបាយ។ ទីផ្សារនឹងបន្តតាមដានការវិវឌ្ឍនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលការឈានទៅរកកិច្ចព្រមព្រៀងយូរអង្វែង អាចជួយឱ្យតម្លៃប្រេង និងក្តីបារម្ភអំពីអតិផរណាថយចុះបន្ថែមទៀត ខណៈការបរាជ័យនៃកិច្ចចរចា អាចធ្វើឱ្យភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងវិញយ៉ាងឆាប់រហ័ស។
| English Version |
US-Iran Negotiations Offer Hope Despite Fresh Regional Escalation

The latest developments in the US-Iran conflict came after Ukraine announced over the weekend that it had struck ships in the Caspian Sea involved in transporting military cargo from Iran, including a Russian missile boat, according to Ukraine’s security service. Despite this fresh escalation, attention quickly shifted back to the Middle East as President Donald Trump said the US is holding “good talks” with Iran and expressed optimism that a diplomatic agreement could be reached, while warning that US military strikes would resume if negotiations fail. Iran also stated it remains open to diplomacy through mediators, although both sides continue to exchange accusations over military activity in the region.
Despite the more optimistic rhetoric, tensions remain elevated. Saudi Arabia reported intercepting drones targeting petroleum facilities, while Iran-backed Houthi forces claimed responsibility for attacks on Saudi energy infrastructure. Iran also reaffirmed its control over the Strait of Hormuz, a critical shipping route for global oil supplies, highlighting that geopolitical risks in the Middle East remain far from resolved.
Oil prices fell sharply after Trump announced the suspension of US air strikes and expressed optimism over ongoing negotiations, with Brent crude dropping more than 9% as markets priced in a lower risk of supply disruptions. While gold edged lower on Tuesday, there was no clear fundamental catalyst behind the move, suggesting the decline was more likely driven by normal market fluctuations rather than a significant shift in geopolitical sentiment. Markets will continue to monitor developments in the US-Iran negotiations, as any progress towards a lasting agreement could further reduce oil prices and inflation concerns, while a breakdown in talks could quickly reignite geopolitical tensions.