- ធនាគារកណ្តាលអាមេរិកសម្រេចចិត្តរក្សាអត្រាការប្រាក់នៅក្នុងកម្រិតដដែល 4.5% រហូតដល់ខែកក្កដា ដោយសារការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទស្សនវិស័យសេដ្ឋកិច្ច។ នេះបានបង្ហាញពីការប្រុងប្រយ័ត្នរបស់ពួកគេទៅលើស្ថានភាពបច្ចុប្បន្ន ហើយក៏អាចនឹងផ្តល់នូវពេលវេលាបន្ថែមទៀតសម្រាប់បម្រែបម្រួលសេដ្ឋកិច្ចនាពេលបន្ទាប់។
- ទីផ្សារនៅតែបន្តព្យាករណ៍ថា អត្រាការប្រាក់អាចនឹងកាត់ចំនួនបីនៅឆ្នាំនេះ ដោយចាប់ផ្តើមពីខែកក្កដា នេះបើយោងទៅតាម CME FEDWatch Tool ។
- ហានិភ័យពីរដែលអាចកើតមាន៖ អត្រាគ្មានការងារធ្វើខ្ពស់ និងអត្រាអតិផរណាខ្ពស់ពីផលប៉ះពាល់ពន្ធគយ → ប្រសិនបើទាំងពីរសុទ្ធតែកើនឡើងមែននោះ វានឹងអាចបង្កើតឱ្យមានសេណារីយ៉ូស្ថិរតាអតិផរណា។
- នៅចំណុចនេះ FED មានជម្រើសពីរ៖ រក្សាអត្រាការប្រាក់ដើម្បីទប់ទល់នឹងកំណើនអតិផរណា ឬកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
- យោងតាមលោក Simon White អ្នកយុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ចនៅ Markets Live បាននិយាយថា “ធនាគារកណ្តាលអាចនឹងត្រូវបង្ខំឱ្យកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ ប្រសិនបើពន្ធនាំឱ្យមានវិបត្តិសេដ្ឋកិច្ច។”
- លោក Powell ក៏បានលើកឡើងផងដែរថា “ពួកយើងអាចនឹងសម្រេចគោលដៅ ក្នុងរយៈពេលវែងជាងនេះ ប្រសិនបើពន្ធនៅតែបន្ត” ដោយសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសផ្សេងទៀត។
- ទោះបីជាលោកប្រធានាធិបតី Trump បានជំរុញជាសាធារណៈឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក៏ដោយ ប្រធានធនាគារកណ្តាលអាមេរិកលោក Powell បាននិយាយថា “ការអំពាវនាវទាំងនេះមិនមានឥទ្ធិពលលើដំណើរការធ្វើការសម្រេចចិត្តរបស់ពួកគេឡើយ”។ នេះមានន័យថា ពួកគេនឹងធ្វើការសម្រេចចិត្តតាមរយៈទិន្នន័យសេដ្ឋកិច្ច ទស្សនវិស័យ និងហានិភ័យដែលអាចកើតមាន។
ប្រតិកម្មទីផ្សារ៖
ព័ត៌មានសំខាន់ៗផ្សេងទៀត៖
- លោក Trump ក៏បានប្រកាសនៅព្រឹកនេះដែរថា នឹងមានការប្រកាសដំណើរការពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាង ព្រមទាំងពន្ធក្នុងស្រុកនៅថ្ងៃស្អែកនៅម៉ោង ១០ ព្រឹកនៅទីនោះ (ដែលប្រហែលជាម៉ោង ៩-១១ យប់នៅកម្ពុជា)។
- ទោះបីជាលោក Trump បានលើកឡើងពីលទ្ធភាពដែលលោកអាចនឹងបន្ទាបទៅលើពន្ធជាមួយប្រទេសចិនក៏ដោយ នេះមិនមានន័យថាគាត់មានឆន្ទៈក្នុងការដកពន្ធ 145% មកវិញទាំងស្រុង មុនពេលដែលមិនទាន់មានអ្វីមួយជាក់លាក់នោះឡើយ។ សូម្បីតែ Miran របស់ CEA នៅអាមេរិកក៏បាននិយាយថា “Trump បាននិយាយថាអាចមានការរំខានពីពាណិជ្ជកម្ម” ។
- ក្រៅពីនេះ លោក Trump ក៏បានបង្ហើបថាអាចនឹងមានបទឈប់បាញ់នៅមជ្ឈិមបូព៌ា (អាចសំដៅទៅលើតំបន់ហ្គាហ្សា) ដែលអាចឬមិនអាចកើតឡើងក្នុងរយៈពេល 24 ម៉ោង។
| English Version |
- Given an increased uncertainty in the economic outlook, the Federal Reserve has decided to hold the interest rate steady at 4.5% until July. This signaled a continued “wait and see” approach that will offer more time for things to play out, particularly in the tariff.
- The market continues to price in three rate cuts this year, starting in July, according to the CME FEDWatch Tool.
- Potential two-sided risk: higher unemployment rate and higher inflation rate from the tariff impact → if both come, then it would likely lead to a stagflation scenario.
- At this point, the FED has two choices: either hold to combat inflation or cut to stimulate economic growth.
- As per Simon White, Markets Live macro strategist, “The Fed may be forced to cut rates this year if tariffs cause a recession.”
- Powell also cited that “We won’t make progress on goals this year if tariffs stay,” stressing the trade agreement with other nations.
- Even if President Trump has been publicly urging the Fed to lower interest rates, Fed Chair Powell stated that these calls have no influence on the Fed’s decision-making process, which is solely based on economic data, the outlook, and the balance of risks.
Market Reaction:
Other Important News:
- Trump also announced earlier this morning that there will be a big trade and tax bill announcement tomorrow at 10 AM there (which might be around 9-11 PM in Cambodia)
- Even though Trump mentioned the potential for lower trade negotiations with China, this does not mean that he’s willing to pull back the 145% tariff completely before something settles yet. Even US CEA’s Miran also stated that, “Trump has said there may be disruptions from trade.”
- Trump is also hinting at the possible Middle East (could possibly refer to Gaza) ceasefire, which might or might not happen in 24 hours.