ទិន្នន័យសេដ្ឋកិច្ចនាពេលថ្មីៗដែលរួមមានផលិតផលក្នុងស្រុកសរុប ព្រមទាំងសន្ទស្សន៍តម្លៃ PCE ប្រចាំត្រីមាសសុទ្ធតែបានបង្ហាញពីភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃសម្ពាធអតិផរណា។
អត្រាកំណើនផលិតផលក្នុងស្រុកសរុប(GDP) បានធ្លាក់ចុះក្រោម 0.0% ដែលបានសបញ្ជាក់ពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចរួចទៅហើយ ប្រសិនបើទិន្នន័យនេះនៅតែបន្តនិន្នាការនេះសម្រាប់ត្រីមាសបន្ទាប់។ ហើយរួមជាមួយនឹងអតិផរណាខ្ពស់ និងភាពទន់ខ្សោយនៅក្នុងទិន្នន័យការងារ ទាំងអស់នេះកំពុងចង្អុលទៅរកសេណារីយ៉ូស្ថិរតាអតិផរណា (Stagflation) ពោលនេះត្រូវបានលើកឡើងដោយសមាជិកធនាគារកណ្តាលលោក Goolsbee ទោះបីជាបច្ចុប្បន្នវាមិនទាន់កើតមានឡើងក៏ដោយ។
ជាក់ស្តែង លោកក៏បានផ្តល់នូវសេណារីយ៉ូដ៏សាមញ្ញមួយសម្រាប់អ្នករាល់គ្នាដែរ
- “ប្រសិនបើពន្ធគយត្រូវបានជៀសវាង នោះអត្រាអាចនឹងធ្លាក់ចុះ” ដែលបង្ហាញថាភាពតានតឹងពាណិជ្ជកម្មអាចនឹងធូរស្រាលជាងមុន។
- ហើយប្រសិនបើ Trump បន្តកាន់កាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មម្តងទៀត ឬឈ្នះនឹងតុលាការពាណិជ្ជកម្មអាមេរិក នោះអតិផរណានឹងត្រលប់មកវិញ ហើយនោះក៏មានន័យថា គោលជំហរបែប Hawkish ក៏អាចនឹងកើតមានផងដែរ។
ទោះយ៉ាងណាក៏ដោយ គួរពិចារណាមតិនេះ (ការយល់ឃើញ)
ប្រសិនបើភាពតានតឹងផ្នែកពន្ធគយត្រូវបានបញ្ចប់ មានន័យថាទស្សនវិស័យសេដ្ឋកិច្ចអាចស្រោចស្រង់ឡើងវិញបាន ហើយវិនិយោគិនក៏អាចនឹងមានភាពជឿជាក់កាន់តែច្រើន ដែលអាចបង្កើតបាននូវសេណារីយ៉ូ Hawkish សម្រាប់ពួកគេបាន។ ជាក់ស្តែង បើពិចារណាទៅលើទិន្នន័យអតិផរណាដែលមិនរាប់អាហារ និងថាមពល ឬអតិផរណាជំរកគឺមានកម្រិតខ្ពស់ខ្លាំង ដែលការបន្ថយអត្រាការប្រាក់អាចនឹងមិនសមស្របនៅក្នុងសេណារីយ៉ូនេះទេ។
សូម្បីតែឥឡូវនេះ Goldman ក៏បានលើកឡើងផងដែរថាអាចនឹងមិនមានការកាត់បន្ថយអត្រាការប្រាក់សម្រាប់ឆ្នាំនេះទេ ទោះបីជា CME Fedwatch Tool នៅតែស្ថិតក្នុងការព្យាករណ៍កាត់អត្រាពីរក៏ដោយ។
លោកប្រធានាធិបតី Donald Trump
តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបានផ្តល់ពេលវេលាបណ្តោះអាសន្នមកកាន់លោក Trump ដើម្បីស្វែងរកជម្រើសផ្សេងទៀត។ យោងតាមប្រភពគណនារបស់ Bloomberg គេបានជឿថា “ការកាត់បន្ថយអត្រាពន្ធរបស់សហរដ្ឋអាមេរិកអាចនឹងកើតមានឡើងពោលគឺបន្ទាប់ពី 27% មកកាន់ 6% កាលពីខែមុន” គឺជាសេណារីយ៉ូដែលទំនងណាស់ក្នុងគោលបំណងដើម្បីកាត់បន្ថយហានិភ័យនៃការជាប់គាំង។
|English Version|
Recent data are leaning toward softer economic growth and higher inflationary pressures on consumption, which is proven by last night’s economic data—Gross Domestic Product and PCE Price Index quarterly.
Soft GDP growth rate dropped below the trend growth, which already risks having a recession if further data confirms it for another quarter. And along with higher inflation and weakness in labor data, all of these are pointing toward the “Stagflation” that was brought about by the Federal Reserve’s Goolsbee, albeit currently it isn’t.
In fact, He also gave out a very simple scenario for everyone.
- “If tariffs are avoided by a deal, then the rate can come down,” which also suggests that the trade tension is no longer serving in the current economic condition.
- And if Trump continues to take over the trade deal again or wins against the US trade court, then inflation is coming back, and that also means a hawkish stance would be very likely.
However, do consider this fact (Opinionated)
- If tariff tensions are over, meaning that the economic outlook can be revived and confidence is likely to be likely, which could create a hawkish stance as well since the inflation data is very persistent at this point. Core inflation or shelter inflation is so stubborn that lowering the interest rate would not be very suitable in this scenario.
Even now, Goldman’s Kaplan also mentioned not being cut at all this year, although the CME Fedwatch Tool still stands at two rate cuts.
President Donald Trump
The US Court of Appeals granted a temporary reinstatement of Trump’s tariffs, which is also believed to mean the White House still has breathing time to seek alternative options. According to a Bloomberg calculation source, it is believed that “reducing the effective US tariff rate to below 6% from almost 27% last month” is a very likely scenario in order to reduce the risk of stagflation.