កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងចិន៖ ការពិភាក្សារវាងប្រធានាធិបតី Donald Trump និងមេដឹកនាំរបស់ប្រទេសចិនកាលពីយប់មិញហាក់ដូចជាមិនមានអ្វីដែលប្លែកខ្លាំងដូចការរំពឹងទុករបស់យើងនោះទេ ហើយនេះបានធ្វើឱ្យមានការកាត់បន្ថយភាពមិនច្បាស់លាស់ ពោលគឺបានទាញឱ្យតម្លៃមាសធ្លាក់ចុះ។ ទោះបីជាពួកគេមិនបានបង្ហាញពីព័ត៌មានលម្អិតច្បាស់លាស់នៅក្នុងការពិភាក្សារបស់ពួកគេក៏ដោយ ក៏លោក Trump បានបង្ហាញសញ្ញាវិជ្ជមានមួយចំនួន ហើយបានលើកឡើងថា “ប្រទេសចិនមិនងាយស្រួលទេ” (អាចសំដៅទៅលើភាពពិបាកក្នុងការចរចាជាមួយ)។ លោក Trump ក៏បានលើកឡើងពីកិច្ចប្រជុំបន្ទាប់នៅថ្ងៃអង្គារវេលាម៉ោង 10 ព្រឹកម៉ោងនៅទីក្រុងឡុងដ៍ (ប្រហែលម៉ោង 4 រសៀល ម៉ោងនៅកម្ពុជា)។
Tesla៖ ទំនាក់ទំនងរវាងលោក Trump និងលោក Elon Musk កាន់តែប្រសើរឡើង ខណៈដែល លោក Trump បានលើកឡើងថាគាត់អាចនឹងមានកិច្ចពិភាក្សាជាមួយនឹងលោក Elon Musk ស្របពេលដែលគាត់បន្តថា “ខ្ញុំនឹងមិនលុបបំបាត់ Tesla និង Starlink នៅសេតវិមានទេ”។ ជាក់ស្តែង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់ 308.71 ក្នុងមួយហ៊ុន ដោយសារអ្នកវិនិយោគមានទំនុកចិត្តកាន់តែច្រើននៅក្នុងទំនាក់ទំនងរបស់ពួកគេ។
កិច្ចពិភាក្សានុយក្លេអ៊ែរ៖ សហរដ្ឋអាមេរិកនឹងមានការចរចានុយក្លេអ៊ែរជុំទីប្រាំមួយជាមួយអុីរ៉ង់ ពោលគឺអាចនឹងកើតមានឡើងនៅថ្ងៃសុក្រនៅទីក្រុង Oslo ឬនៅថ្ងៃអាទិត្យនៅទីក្រុង Muscat នេះបើយោងតាមប្រភពព័ត៌មាន ForexLive News ។ ទោះបីជាការពិភាក្សាមិនដំណើរការយ៉ាងរលូនដូចដែលយើងព្យាករណ៍ក៏ដោយ ក៏គេមើលឃើញថាមានឱកាសសម្រាប់ការចរចាបន្ថែមទៀតនោះដែរ។
សេដ្ឋកិច្ចអាមេរិក៖ Citi បានបន្ទាបការព្យាករណ៍របស់ខ្លួនសម្រាប់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកពីខែកក្កដាដល់ខែកញ្ញា ហើយបន្ទាបពីការកាត់បន្ថយចំនួន 3 ដងមកត្រឹម 4 ដងវិញ ទោះបីជា CME Fedwatch Tool បានព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់ចំនួនពីរនៅឆ្នាំនេះក៏ដោយ។ លើសពីនេះ ធនាគារ Deutsche ក៏ព្រមានថាលទ្ធភាពដែលធនាគារកណ្តាលអាមេរិករក្សាអត្រាការប្រាក់អាចនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ជាងមុន ជាពិសេសនៅពេលដែលមូលបត្របំណុលកំពុងតែកើនឡើង ដែលអាចជំរុញឱ្យលទ្ធភាពដែលកូនបំណុល នឹងខកខានក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេកាន់តែច្រើន។ សម្រាប់ពេលនេះ Deutsche រំពឹងថា ហានិភ័យនេះអាចឡើងដល់ 5.5% នៅពាក់កណ្តាលឆ្នាំក្រោយ។
ធនាគារកណ្តាលជប៉ុន៖ ធនាគារកណ្តាលជប៉ុនលោក Ueda កំពុងស្វែងរកទំនុកចិត្តបន្ថែមទៀតពីទិន្នន័យថ្មីៗ ហើយសន្យាថានឹងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ប្រសិនបើអត្រាអតិផរណាមានកម្រិតប្រហាក់ប្រហែលនឹងអត្រាគោលដៅប្រចាំឆ្នាំ 2%។ ទោះបីជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក Ueda បានធ្វើឱ្យ JPY ចុះខ្សោយ និងបានពង្រឹងប្រាក់ដុល្លារ ដែលបណ្តាលឱ្យ USDJPY កើនឡើងខ្ពស់ដល់ប្រហែល 145 នៅដើមថ្ងៃអង្គារ។
|English Version|
US-China Talk: There was no breakthrough as anticipated between President Donald Trump and China’s leaders last night, which led to a downtrend in the gold price as uncertainty eased. Despite having no clear details in their discussion, Trump also hinted at a positive signal on their talk and cited that “China is not easy”. Trump also mentioned a future discussion on Tuesday at 10 AM in London time (approximately around 4 PM in Cambodia time).
Tesla: The Relationship between Trump and Elon Musk got better, as Trump is open to talking with him and cited that, “I am not going to get rid of Tesla and Starlink at the White House.” Tesla’s stock price surged to 308.71 per share as investors gained more confidence in their relationship.
Nuclear Talk: The United States will have another sixth round of nuclear talks with Iran–either on Friday in Oslo or on Sunday in Muscat, as per ForexLive News. Even if the talk did not go exactly smoothly as it seems, it’s seen that there is a chance for further negotiation.
The US Economy: Citi downgraded its forecasts for the FED FUND rate from July to September, with three rate cuts instead of four, although the CME Fedwatch Tool projected two rate cuts this year. And yet, Deutsche Bank also warns that the potential of holding rates longer would come and bite the US economy, especially with a rising sovereign bond term premium push for a rising risk default environment. For now, Deutsche anticipates that the defaults could hit as high as 5.5% around mid-next year.
The Bank of Japan: The Bank of Japan’s Ueda seeks more confirmation from the recent data and promises to tighten the monetary policy if the inflation rate hovers around the annual target rate of 2%. Despite this, Ueda’s comment weakened the JPY and strengthened the USD, causing the USDJPY to surge higher to approximately 145 on early Tuesday.