កត្តាទី 1៖ របាយការណ៍ ISM Manufacturing PMI

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ISM របស់សហរដ្ឋអាមេរិកបានបន្តស្ថិតនៅខាងក្រោមកម្រិតគោលដៅចំនួន 50 ដោយបង្ហាញពីភាពថមថយសកម្មភាពផលិតកម្មនៅក្នុងវិស័យនេះ។ ប្រសិនបើតាមដានទៅលើកម្រិតការងារវិញ ក៏ឃើញមានការធ្លាក់ចុះ ហើយសបញ្ជាក់ពីភាពទន់ខ្សោយនៅក្នុងទីផ្សារការងារនោះដែរ បើទោះបីជាអតិផរណាមានការកើនឡើងយឺតជាងពីមុនក៏ដោយ។
ដូច្នេះ ទីផ្សារបានកំណត់តម្លៃឡើងវិញលើការព្យាករណ៍ការកាត់បន្ថយអត្រាការប្រាក់ ដោយបានកើនឡើងរហូតទៅដល់ 90% ខ្ពស់ជាងការព្យាករណ៍មុនកាលពីម្សិលមិញ។

ទាំងអស់នេះជាសញ្ញាបង្ហាញពីទស្សនវិស័យទុទិដ្ឋិនិយមសម្រាប់ស្ថានភាពសេដ្ឋកិច្ចអាមេរិក ដែលអាចជំរុញឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ស្របពេលដែលតម្លៃមាសអាចនឹងកើនឡើង។
កត្តាទី 2៖ ភាពមិនប្រាកដប្រជានៃពន្ធ
លោកប្រធានាធិបតី Donald Trump គ្រោងនឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ដើម្បីផ្លាស់ប្តូរនូវសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍សហព័ន្ធ ដែលបានប្រកាសថាពន្ធជាច្រើនរបស់លោកខុសច្បាប់។ លោក Trump ទទូចថា ពន្ធគយទាំងនេះមានសារៈសំខាន់សម្រាប់គោលនយោបាយពាណិជ្ជកម្មរបស់គាត់ ហើយព្រមានថាការទម្លាក់ពន្ធនេះ អាចបំផ្លិចបំផ្លាញសេដ្ឋកិច្ចអាមេរិកបាន។ ពន្ធនៅតែមានរហូតដល់ពាក់កណ្តាលខែតុលា។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump ក៏បានរាយការណ៍ផងដែរថា អាចនឹងពិភាក្សាម្តងទៀតនាថ្ងៃពុធនេះ។

→ ប្រសិនបើតុលាការអាមេរិកជឿជាក់ថា Trump គួរតែសងប្រាក់វិញនូវពន្ធដែលប្រមូលបានពីមុន → នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារ។
→ ភាពមិនប្រាកដប្រជាក្នុងពន្ធនាំឱ្យតម្លៃមាសកាន់តែឡើងថ្លៃ។
កត្តាទី៣៖ ភាពតានតឹងភូមិសាស្ត្រនយោបាយ
ការអភិវឌ្ឍន៍រុស្ស៊ី-អ៊ុយក្រែន៖ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានបន្តវាយប្រហារក្នុងតំបន់ Dnipropetrovsk របស់អ៊ុយក្រែន ដែលបង្កើនភាពមិនច្បាស់លាស់បន្ថែមទៀតនៅក្នុងទីផ្សារ។
អាមេរិក-វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើ “ការវាយប្រហារដោយចលនា” ប្រឆាំងនឹងទូកដឹកគ្រឿងញៀននៅក្នុងដែនទឹកអន្តរជាតិ។ នេះជាការចាប់ផ្តើមនៃសង្រ្គាមមួយទៀត ដែលអាមេរិកបានប្រយុទ្ធប្រឆាំងនឹងវេណេហ្ស៊ុយអេឡា ដោយអះអាងថាថ្នាំញៀនខុសច្បាប់កំពុងចែកចាយនៅអាមេរិក និងប្រទេសដទៃទៀត។ ជាងនេះទៅទៀត គេរំពឹងថានឹងមាននាវាចម្បាំងអាមេរិកបន្ថែមទៀត រួមជាមួយនឹងនាវាមុជទឹកវាយប្រហារលឿនថាមពលនុយក្លេអ៊ែរមួយនឹងមានវត្តមាននៅទីនោះក្នុងពេលឆាប់ៗនេះ។ ទោះបីជាវេណេហ្ស៊ុយអេឡាមិនទាន់ឆ្លើយតបក៏ដោយ ប៉ុន្តែលោក ម៉ាឌូរ៉ូ ក៏បានគំរាមថានឹងមាន “ការប្រយុទ្ធប្រដាប់អាវុធ” ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធាណាមួយ។

ប្រតិកម្មទីផ្សារដែលអាចមាន
—> នេះគឺជាភាពតានតឹងមួយទៀតលើជម្លោះសង្រ្គាម ដែលអាចជំរុញឱ្យតម្លៃមាសឡើងថ្លៃ។
កត្តាទាំងអស់នេះដូចជាការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ភាពមិនប្រាកដប្រជាក្នុងច្បាប់ពន្ធ ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្ពស់កំពុងរួមចំណែកដល់ការកើនឡើងតម្លៃមាសកាលពីម្សិលមិញ ហើយនឹងអាចនាំឱ្យមានការកើនឡើងបន្ថែមទៀតប្រសិនបើភាពតានតឹងនៅតែមាន។ ប៉ុន្តែសូមចាំថា ប្រសិនបើភាពតានតឹងខ្លាំងពេក តម្លៃមាសក៏អាចនឹងធ្លាក់ចុះ ដូចអ្វីដែលយើងបានជួបប្រទះកាលពីលើកមុនដែរ — ពោលគឺដោយសារតែការភ័យខ្លាចខ្លាំងពេករបស់វិនិយោគិន។
|English Version|
Factor 1: ISM Manufacturing PMI

The US ISM purchasing managers’ Index continued to stay below the benchmark of 50, suggesting contracting activities coming from the manufacturing sector. Looking into the employment level also slipped, showing further weakness in labor market conditions despite the slower increase in pricing level.
Therefore, the market re-priced on a higher rate cut projection, which has surged to over 90%, higher than the previous forecast yesterday.

All of these are signaling a less optimistic outlook for the US economy, which is weakening the USD and supporting gold prices.
Factor 2: Tariff Uncertainty
President Donald Trump plans to appeal to the Supreme Court to quickly reverse a federal appeals court ruling that declared many of his tariffs illegal. Trump insists these tariffs are vital for his trade policy and warns that overturning them could devastate the U.S. economy. The tariffs remain in place until mid-October, pending the appeal. However, Trump also reported that this relief appeal will come as soon as Wednesday.

→ If the US court believes that Trump should refund the previously collected tariff → major blow US treasury and market.
→ Uncertainty in Tariffs leads to appreciation the safe-haven assets such as GOLD.
Factor 3: Geopolitical Tension
Russia-Ukraine development: Russian drones continued to attack in Ukraine’s Dnipropetrovsk region, which is further accelerating uncertainty in the market.
US-Venezuela: President Donald Trump announced that U.S. forces had conducted a “kinetic strike” against a drug-carrying boat in international waters. This marked the start of another war, which the US has fought against Venezuela, claiming that the illegal drug has been pushed over the US and other nations. Furthermore, there are expected to be more US warships, along with one nuclear-powered fast attack submarine, to be there soon. Although Venezuela has not responded yet, Mr. Maduro also threatened an “armed fight” in response to any military action.

Potential market reaction
—>this is another tension on war conflict, which could potentially push the gold price higher.
All of these factors, such as dovish FED expectations on rate cut, uncertainty in tariffs legal act, and higher geopolitical tensions are contributed to rising gold prices yesterday and will potentially lead to more increases if tensions still exist. But do remember, if tension is too much, gold slip is also likely, just like what we experienced last time—aka over fear pulls the investor out of the market.