ការបន្ធូរបន្ថយរបស់ធនាគារកណ្តាលនៅចក្រភពអង់គ្លេស (BOE)
ធនាគារកណ្តាលនៅចក្រភពអង់គ្លេសបានកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែសំឡេងគាំទ្រលើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនេះបានធ្លាក់ចុះពីការរំពឹងទុកចំនួន 8 សំឡេងមកត្រឹម 5 សំឡេង ខណៈនៅសល់ផ្សេងទៀតគឺគាំទ្រអត្រាមិនផ្លាស់ប្តូរ។ នេះបានបង្ហាញពីទស្សនវិស័យបែប Hawkish ដែលបានជំរុញឱ្យតម្លៃគូ GBPUSD ឡើងកាន់តែខ្ពស់បន្ទាប់ពីទិន្នន័យត្រូវបានចេញផ្សាយ។
ទោះជាយ៉ាងណាក៏ដោយ មានការរំពឹងទុកមួយដែលថា BOE អាចនឹងបន្ថយល្បឿននៃការកាត់បន្ថយលំហូរនៃតារាងតុល្យការ ដោយសារតែល្បឿនបច្ចុប្បន្នអាចនឹងជះឥទ្ធិពលអាក្រក់មកកាន់ពួកគេ ពោលគឺការបង្កើនក្តីបារម្ភអំពីបំណុល។ នេះអាចត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរមួយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ *** នេះគ្រាន់តែជាការរំពឹងទុកតែប៉ុណ្ណោះ***


លោកប្រធានាធិបតី Trump
ទន្ទឹមនឹងនេះ លោក Trump ក៏បានជ្រើសរើស Miran ជាអភិបាលធនាគារកណ្តាលអាមេរិក(FED)ជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2026។ នេះក៏អាចបង្កើននូវការរំពឹងទុកមួយថា ការបន្ធូរបន្ថយអត្រាការប្រាក់អាចនឹងមានច្រើន ដោយសារតែ Miran គឺឈរនៅខាងលោក Trump ដែរ។
សម្រាប់ប្រធានធនាគារកណ្តាលអាមេរិក(FED)វិញ ក្រុមរបស់លោក Trump ឥឡូវនេះពេញចិត្តក្នុងការជ្រើសរើសអភិបាលធនាគារកណ្តាលអាមេរិក(FED) Christopher Waller ដោយសារតែឆន្ទៈរបស់គាត់គឺមានទំនោរទៅលើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុច្រើនជាង។ ចំណែកជម្រើសពីរផ្សេងទៀតគឺ នៅតែអាចយក Kevin Warsh ឬ Kevin Hassett ។
ដូច្នេះ ប្រសិនបើរឿងនេះពិតជាកើតឡើងមែន នោះការកាត់បន្ថយអត្រាការប្រាក់អាចនឹងមានច្រើន។
ក្រៅពីនោះ លោក Trump ក៏បានអំពាវនាវឱ្យនាយកប្រតិបត្តិរបស់ Intel លាលែងពីតំណែងមុនពេលទីផ្សារបើកដោយបញ្ជាក់ថា “នាយកប្រតិបត្តិរបស់ INTEL មានជម្លោះខ្លាំង ហើយត្រូវតែលាលែងពីតំណែងជាបន្ទាន់”។ ជាមួយនោះ ភាគហ៊ុន Intel បានធ្លាក់ចុះប្រមាណ 3% ដោយសារការគំរាមកំហែងបានធ្លាក់ទៅលើ CEO របស់ពួកគេ។ ទោះបីជានេះអាចចាត់ទុកថាជាការគំរាមកំហែងតែម្តងក៏ដោយ ប្រសិនបើរឿងនេះនៅតែបន្ត ហើយ CEO មិនចាត់វិធានការទាន់ពេលវេលាទេនោះ ភាគហ៊ុនទំនងជានឹងធ្លាក់ចុះបន្ថែមទៀត។
លទ្ធភាពដែលអាចមានការពន្យារពន្ធ
យោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Lutnick បាននិយាយថា “សហរដ្ឋអាមេរិកទំនងជានឹងបន្តពន្យារពេលពន្ធរបស់ប្រទេសចិនសម្រាប់រយៈពេល 90 ថ្ងៃទៀត” ។ បើដូច្នេះមែន មាសនឹងធ្លាក់ចុះម្តងទៀត។ យ៉ាងណាមិញ សូមចំណាំថា នេះអាចគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
|English Version|
The Bank of England (BOE) Easing
The BOE cut the rate, and yet the vote for easing reduced from a projected 8 votes to 5, while the remaining are supportive of the rate unchanged. This called for a hawkish tone, which has sparked the GBPUSD higher after the data was released.
However, there is rising speculation that the BOE might reduce the balance sheet runoff, as the current pace is already cracking the bond market and raising some debt concerns. This could be seen as a move to ease quantitative tightening. ***ONLY Speculation***


TRUMP
Meanwhile, Trump also temporarily chose Miran as the Federal Reserve (FED) Governor until January 31st, 2026, at least before the old term ended. This could also pave more way for further easing from the Federal Reserve since Miran also stands by Trump’s side, albeit a political conflict of interest will be very likely.
As for the FED chair, Trump’s team now favors choosing Federal Reserve Governor Christopher Waller as a potential option for his deep knowledge of the Federal Reserve system and his willingness to ease. The other two options—Trump recently downgraded the FED choice to three—are still opting for Kevin Warsh and Kevin Hassett.
So if everyone is still on board with this current trend, then the monetary easing bets would be very likely.
Aside from that, Trump also called out Intel’s CEO to resign before the market opens by stating that “The CEO of INTEL is highly CONFLICTED and must resign immediately.” With that, Intel stock dropped by approximately 3%, given the threat imposed on their CEO. Although this could be considered a one-time threat, if this goes on and the CEO does not take action in time, then the stock is likely to fall further.
Possible Extension:
According to US Commerce Secretary Lutnick, “The US is likely to extend the China deadline for another 90 days.” If so, then gold will be another downfall. However, do note that this could be just a rumor.