កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រធានាធិបតី Trump និងប្រទេសអូស្ត្រាលី
លោកប្រធានាធិបតី Donald Trump បានពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលផ្តោតលើពន្ធពាណិជ្ជកម្ម នាវាមុជទឹក និងឧបករណ៍យោធាជាដើម។ នេះក៏រួមបញ្ចូលនូវសារធាតុរ៉ែសំខាន់ៗ និងរ៉ែកម្រ (សារៈសំខាន់សម្រាប់បច្ចេកវិទ្យា និងការពារជាតិ) ព្រមទាំង AUKUS ដែលត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រដើម្បីនាំប្រទេសចិនមកចរចាលើបញ្ហាពន្ធម្តងទៀត។ ទោះបីជាយ៉ាងណា លោកក៏បន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេសនោះដែរ។
យុទ្ធសាស្ត្រពាណិជ្ជកម្ម Trump-ចិន
ទោះបីជាលោក Trump ពិចារណាលើការដំឡើងពន្ធ 155% លើប្រទេសចិនចាប់ពីថ្ងៃទី 1 ខែវិច្ឆិកាក្នុងករណីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានធានាក៏ដោយ លោកក៏បង្ហាញសុទិដ្ឋិនិយមអំពីការចរចាកិច្ចព្រមព្រៀងដោយយុត្តិធម៌ជាមួយប្រធានាធិបតីចិន Xi Jinping នោះដែរ។
→ រំពឹងនឹងទៅទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំ2026។
ការផ្អាកដំណើរការរដ្ឋាភិបាលអាមេរិក
ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោក Hassett បានព្យាករណ៍ថា ការផ្អាកដំណើរការរដ្ឋាភិបាលអាចនឹងត្រូវបានបញ្ចប់នៅសប្តាហ៍នេះ។ បើមិនដូច្នេះទេ នេះអាចនឹងជំរុញឱ្យសេតវិមានចាត់វិធានការកាន់តែខ្លាំងជាងនេះ។ ជាក់ស្តែង ទីផ្សារនៅតែតាមដានទៅលើការចេញផ្សាយនូវទិន្នន័យរបស់ BLS នៅសប្តាហ៍នេះ ដោយក្នុងនោះរួមមានការចេញផ្សាយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅថ្ងៃសុក្រមុនពេលការសម្រេចចិត្តអត្រាការប្រាក់។
ការអភិវឌ្ឍជម្លោះអ៊ុយក្រែន – រុស្ស៊ី
ច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីនឹងត្រូវពន្យារពេលរហូតដល់កិច្ចពិភាក្សារបស់លោក Trump ជាមួយលោកពូទីន ដែលបង្ហាញថាភាគីទាំងពីរមានឆន្ទៈក្នុងការចរចាឡើងវិញជុំវិញជម្លោះនេះ។ ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy ក៏បានបង្ហាញឆន្ទៈចូលរួមកិច្ចប្រជុំកំពូលនោះដែរ។ ទោះបីជាលោកប្រធានាធិបតី Trump មានការសង្ស័យសមត្ថភាពរបស់អ៊ុយក្រែនក្នុងការឈ្នះជម្លោះនេះក៏ដោយ ក៏លោកទទួលស្គាល់ពីភាពខ្លាំងរបស់ពួកគេនោះដែរ។
→ ជម្លោះនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។
កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់នៅមជ្ឈិមបូព៌ា
ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏អុីស្រាអែលបានបន្តទម្លាក់គ្រាប់បែកកាលពីថ្ងៃអាទិត្យ ដែលបានបង្ខំឱ្យលោក Trump បញ្ជូនបេសកជនអាមេរិក រួមទាំងលោក Steve Witkoff លោក Jared Kushner និងជាច្រើនទៀតទៅជួបជាមួយនាយករដ្ឋមន្ត្រីអុីស្រាអែល Netanyahu ដើម្បីជំរុញបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
→ ដំណាក់កាលបន្ទាប់៖ ការរំសាយអាវុធក្រុមហាម៉ាស ការដកទ័ព និងការបង្កើតគំរូអភិបាលកិច្ចដែលគាំទ្រដោយអន្តរជាតិ។
បញ្ហាក្រុមហ៊ុន AWS និងហានិភ័យ Cloud Service
ការដាច់នៃសេវាកម្ម Amazon Web ដ៏សំខាន់បានរំខានដល់សេវាកម្មសកលដូចជា Snapchat, Netflix, Venmo,ប្រព័ន្ធធនាគារ និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ។ អ្នកវិភាគព្រមានអំពីហានិភ័យមួយនេះ ដោយបង្ហាញពីតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលចម្រុះ ដើម្បីទប់ស្កាត់ការរំខានដែលរីករាលដាលនេះ។
|English Version|
Trump-Australia Trade Agreement
President Donald Trump strengthened the bilateral ties with the Australian Prime Minister, which focus on trade, submarines, and military equipment. This also includes the critical minerals and rare earths, vital for technology and defense, as well as AUKUS, which is viewed as a strategy to bring China to the table. Regardless, he is still moving forward, enhancing military cooperation with Australia and the UK.
Trump-China Trade Strategy
Despite Trump considering imposing 155% tariffs on China starting November 1 unless a trade deal is secured, he also expresses optimism about negotiating a fair agreement with Chinese President Xi Jinping.
→ Expected to visit China in early 2026.
U.S. Government Shutdown Concerns
White House Senior Adviser Hassett predicts the ongoing government shutdown may be resolved this week, as failure to do so may require a stronger measure from the White House. The market is still await for the data release from the BLS this week, including the Consumer Price Index on Friday before rate decision.
Ukraine-Russia Conflict Development
The Russia sanction bill will be pended until Trump’s talks with Putin, proving that both parties are willing to re-negotiate over the conflict. Meanwhile, Ukrainian President Zelenskyy also expressed his willingness to join a proposed summit despite caution. Trump doubts Ukraine’s ability to win the ongoing conflict but acknowledges its potential.
→ the conflict is still in uncertain.
Middle East Ceasefire Efforts
Regardless of how the ceasefire is being made, Israel continued to bombard on Sunday, which has forced Trump to send US envoys, including Steve Witkoff, Jared Kushner, and more, to meet with Israeli PM Netanyahu to advance a Gaza ceasefire.
→ Next phase: disarming Hamas, withdrawal of troops, and establishment of an internationally backed governance model.
AWS Outage and Cloud Service Risks
A major Amazon Web Services outage disrupted global services like Snapchat, Netflix, Venmo, and various banks and airlines. Analysts warn of systemic risks due to this reliance, underscoring the need for diversified digital infrastructure to prevent widespread disruptions.