ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដាន៖
- ការកើនឡើងនៃភាពតានតឹងក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា៖ អុីស្រាអែលបានវាយប្រហារយេម៉ែន លីបង់ ស៊ីរី ព្រមទាំងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 54 នាក់កាលពីថ្ងៃចន្ទ ខណៈពេលដែលពួកគេក៏បានប្រកាសពីផែនការពង្រីកសង្រ្គាមដ៏ធំមួយមកកាន់ហ្គាហ្សាផងដែរ។ ផែនការរបស់អុីស្រាអែលក៏រាប់បញ្ចូលទាំងការផ្លាស់ទីប្រជាជនហ្គាហ្សាទាំងអស់ទៅភាគខាងត្បូង។ ភាពតានតឹងសង្រ្គាមដែលកើនឡើងនេះនឹងអាចបន្តធ្វើឱ្យតម្លៃមាសកាន់តែកើនឡើង។
- ដូចដែលបានលើកឡើងដោយអ្នកនាំពាក្យសេតវិមាន ពួកគេបានធានាឡើងវិញថា “រដ្ឋបាលកំពុងស្វែងរកជម្រើសផ្សេងៗទៀត” មុនពេលធ្វើការសម្រេចចិត្តចុងក្រោយទៅលើ ពន្ធ 100% លើខ្សែភាពយន្តបរទេស។
- រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Bessent បានផ្តល់សារជាវិជ្ជមានដល់មនុស្សជាច្រើន ដោយគាត់រំពឹងថានឹងឃើញការវិនិយោគរយៈពេលវែងបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ចអាមេរិក តាមរយៈផែនការពន្ធអាករ ការកាត់បន្ថយពន្ធ និងការផ្លាស់ប្តូរផ្សេងៗទៀតរបស់លោក Trump។ ជាក់ស្តែង លោកបានលើកឡើងថា ការបន្ទាបអត្រាការប្រាក់នៅពេលនេះគួរតែសមរម្យ។
ការតាមដានបន្ថែម៖
- ថ្ងៃទី 13-15 ខែឧសភា ឆ្នាំ 2025៖ ប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម ដែលទំនងជានឹងផ្តោតលើ “បញ្ហាទ្វេភាគី និងការវិនិយោគ។
- បេសកជនរបស់លោក Trump ក៏ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅសប្តាហ៍ក្រោយ ដែលអាចជាឱកាសមួយសម្រាប់កិច្ចព្រមព្រៀងចំណាប់ខ្មាំងតំបន់ Gaza នេះតាមអ្វីដែលលោកមន្ត្រីការពារជាតិអ៊ីស្រាអែលបានលើកឡើង។ ជាក់ស្តែងទៅ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចទេ អ៊ីស្រាអែលនឹងចាប់ផ្តើមប្រតិបត្តិការ (ប្រតិបត្តិការយោធាកាន់តែធំ) ប្រឆាំងនឹងតំបន់ហ្គាហ្សា។ទោះជាយ៉ាងណាក៏ដោយ របាយការណ៍មួយចំនួនក៏បានលើកឡើងផងដែរថា “អាចនឹងគ្មានដំណឹងល្អណាមួយពីដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែលនៅពេលនេះទេ”។
|English Version|
Key Events to Consider:
- A reacceleration in war tension in the Middle East: Israel struck Yemen, Lebanon, and Syria, as well as Gaza, where airstrikes killed at least 54 people on Monday, while they also announced a plan to expand the “intensive” war on Gaza. Israel’s plan includes moving the entire Gaza population to the south. This heightened war tension will continue to put more upward pressure on the GOLD prices last night.
- As stated by the White House Spokesperson, he reassures that “the administration is exploring all options to deliver on President Trump’s directive,” before making a final decision 100% on foreign film tariffs.
- US Treasury Secretary Bessent delivered a positive message to many, given that he expected to see more long-term investment in the US economy through Trump’s tariff plan, tax cuts, and deregulation agendas. Lowering the interest rate now should be suitable.
Forward-Looking:
- May 13-15, 2025: US President Donald Trump is expected to visit Saudi Arabia, Qatar, and the United Arab Emirates, which will likely focus on “bilateral issues and investment.
- Trump’s envoy is also expected to visit Israel next week, which could be an opportunity for a Gaza hostage deal, as per an Israeli Defence Official. In fact, if no deal is reached, Israel will begin an operation (an expanded military operation) against Gaza. However, some reports also mentioned that “Nothing good can come out of a visit to Israel at the moment.”