ទិន្នន័យការងារ Nonfarm Payroll នាវេលាម៉ោង 7:30 យប់នៅកម្ពុជា!

អ្នកវិភាគជាច្រើនបានជឿជាក់ថាអាចនឹងមានការធ្លាក់ចុះសម្រាប់ទិន្នន័យមួយនេះ ដោយបង្ហាញពីទស្សនវិស័យទុទិដ្ឋិនិយមលើស្ថានភាពទីផ្សារការងារ ស្របពេលដែលចំនួនកម្លាំងពលកម្មអាចនឹងទាបជាងមុន។
ជាក់ស្តែង ធនាគារកណ្តាលអាមេរិកបានព្យាករណ៍ថាពន្ធគយអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពការងារ ហើយគួបផ្សំជាមួយនឹងការកើនឡើងទិន្នន័យអ្នកគ្មានការងារហើយទាមទាររកអត្ថប្រយោជន៍ពីរដ្ឋាភិបាលក្នុងរយៈពេល 4 សប្តាហ៍ថ្មីៗ ទាំងនេះបង្ហាញពីសញ្ញានៃភាពទន់ខ្សោយ។ ប៉ុន្តែវាប្រហែលជាមិនគ្រប់គ្រាន់ក្នុងការនិយាយជាសញ្ញាដែលអាក្រក់ខ្លាំងនោះទេ ឬបង្ខំឱ្យអត្រាអ្នកអត់ការងារធ្វើខ្ពស់ជាងនេះនោះដែរ។ ប៉ុន្តែនៅពេលដែលវាកើតឡើង និងរួមជាមួយនឹងទិន្នន័យផលិតផលក្នុងស្រុកសរុបក្រោមកម្រិត 0.0% នោះវាអាចបង្កើនល្បឿននៃការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែលឿន។

ចុះប្រសិនបើទិន្នន័យនេះមានកម្រិតលើសពីអត្រាព្យាករណ៍ ដែលបង្ហាញពីភាពរឹងមាំនៃទីផ្សារការងារ? រឿងតែមួយគត់ដែលត្រូវគិតគឺធនាគារកណ្តាលអាចនឹងរក្សាអត្រាការប្រាក់ឱ្យកាន់តែយូរជាងនេះ ជាពិសេសនៅពេលដែលអតិផរណាកំពុងកើនឡើងចំពេលមានភាពមិនច្បាស់លាស់។
|English Version|
Nonfarm Payrolls Tonight at 7:30 PM Cambodia Time!

Analyst’s downward projection for the Nonfarm payrolls suggests a pessimistic outlook on the labor market conditions while hinting at an increased workforce reduction.
The Federal Reserve projected that tariffs might negatively affect labor’s health, and even the recent 4-week average jobless claims also surged higher since October 2024. These show signs of weakening, yet it might not be enough to say a cracking signal and force the unemployment rate higher or maybe it does in the slightest chance. But when it does, and along with the below-trend growth in GDP figures, then this might speed the recession odds even faster.

But what if we overshoot the expectation in all data, indicating stronger labor market conditions? The only thing that comes to mind is holding the FED rate high for longer, especially when inflation is flaring up amid uncertainty.