One Chapter Ends, Another Begins
- ការបញ្ចប់កិច្ចព្រមព្រៀង៖ ប្រធានាធិបតី Donald Trump បានបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់ថា “កិច្ចព្រមព្រៀងរបស់យើងរួចរាល់ហើយ” ដោយបានបង្ហាញពីទស្សនវិស័យវិជ្ជមានចំពោះទំនាក់ទំនងរូបលោក ជាមួយនឹងប្រធានាធិបតីលោក Xi នៃប្រទេសចិនជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
- ទិន្នន័យអតិផរណា (សន្ទស្សន៍តម្លៃទំនិញ) និងការកាត់បន្ថយអត្រាការប្រាក់ 1%៖ ទោះជាយ៉ាងណាក៏ដោយ លោក Trump ក៏បានលើកឡើងម្តងទៀតទៅលើការបន្ទាបអត្រាការប្រាក់ចំនួន 1% ឬ 100 bps ពោលគឺអាចចុះពី 4.5% ទៅ 3.5% ។ កត្តាមួយទៀតក្នុងការជំរុញឱ្យមាសឡើងខ្ពស់។ នេះកើតឡើងបន្ទាប់ពីតួលេខសន្ទស្សន៍តម្លៃទំនិញដែលត្រូវបានគេស្គាល់ថាជារង្វាស់ខ្នាតសម្រាប់ការវាស់វែងអតិផរណាបានចេញផ្សាយហើយមានកម្រិតទាបជាងអត្រាព្យាករណ៍។ គោលដៅរបស់គាត់គឺដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ និងកាត់បន្ថយហានិភ័យបំណុលឱ្យទាបជាងមុន ទោះបីជាសមាជិកធនាគារកណ្តាលអាមេរិកជាច្រើននាក់បានព្រមានអំពីហានិភ័យអតិផរណាក៏ដោយ។
- អាមេរិក-អុីរ៉ង់៖ ការព្រួយបារម្ភកាន់តែខ្លាំងឡើងលើកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ ពោលគឺវាបានផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីប្រធានាធិបតី Donald Trump បានបញ្ជាក់ជាថ្មីថា មិនសូវមានទំនុកចិត្តក្នុងការបញ្ចប់កិច្ចព្រមព្រៀងនាពេលខាងមុខជាមួយអុីរ៉ង់នោះទេ។ ខណៈពេលដែលប្រទេសអុីរ៉ង់ក៏បានព្រមានពីការធ្វើកូដកម្ម ប្រសិនបើអ្វីៗមិនដំណើរការដូចអ្វីដែលរូបលោករំពឹងទុក ដែលបណ្តាលឱ្យមានការភ័យខ្លាចកាន់តែខ្លាំងនៅក្នុងទីផ្សារ និងបានជំរុញឱ្យតម្លៃមាសឡើងខ្ពស់ពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ចប់រវាងសហរដ្ឋអាមេរិក និងចិន ហើយតួលេខសន្ទស្សន៍តម្លៃទំនិញចុងក្រោយបំផុតត្រូវបានចេញផ្សាយ។ កិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយគ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះក្នុងប្រទេសអូម៉ង់។
ប្រតិកម្មទីផ្សារ
ដូច្នេះ បើទោះបីជាមានការបន្ធូរបន្ថយភាពតានតឹងខ្លះរវាងសហរដ្ឋអាមេរិក និងចិនក៏ដោយ កត្តាមួយចំនួនដូចជាសម្ពាធក្នុងការបន្ថយអត្រាការប្រាក់ និងភាពតានតឹងរវាងប្រទេសអុីរ៉ង់និងអាមេរិក លើកិច្ចព្រមព្រៀងនុយក្លេអ៊ែសុទ្ធតែជំរុញឱ្យតម្លៃមាសឡើងថ្លៃកាលពីយប់មិញ។ ដូច្នេះតម្លៃមាសបានកើនឡើងជាង 1% មកត្រឹម 3,376 ដុល្លារក្នុងមួយអោន។
|English Version|
- Ending the Deal: It starts with President Donald Trump posting on his social media that “Our deal is done”, citing an optimistic relationship perspective between him and President Xi of China over the trade agreement.
- CPI data and 1% rate cut: However, Trump also repeatedly pressed for lowering the interest rate by 1% or 100 bps from 4.5% to possibly 3.5%. Another factor in pushing the gold high. This comes after the consumer price index figure, which is known for the inflation measurement, was printed lower than the projected reading. His goal is to lower the borrowing costs and kill the debt default risk, regardless of how several Federal Reserve members are warning about inflation risk.
- US-Iran: A growing concern over the nuclear deal between the United States and Iran sparked once again after President Donald Trump reiterated having less confidence in reaching the upcoming deal with Iran. While Iran also warned of striking if things are not going their way, which escalated more fear in the market and pushed the gold price higher, midnight after the US-China ending deal, and the latest consumer price index figure was released. The sixth round of nuclear talks is set to start this weekend in Oman.
The market reaction
So, despite having some easing tension between the US and China, some factors such as pressure to lower the interest rate and reacceleration in Iran and the US’s nuclear deal are pushing the gold price higher last night. Therefore, the GOLD price rose by over 1% to $3,376 per ounce.