ការអភិវឌ្ឍនៃការផ្អាកដំណើរការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងពីជ័យជម្នះដ៏ធំមួយ ដោយចុះហត្ថលេខាជាផ្លូវការលើសេចក្តីព្រាងច្បាប់ ដើម្បីបញ្ចប់ការបិទទ្វាររដ្ឋាភិបាលអាមេរិកដ៏យូរបំផុត ពោលនេះបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចអាមេរិកអស់រយៈពេលជាច្រើនសប្តាហ៍។ ហើយការបិទទ្វារនេះត្រូវបានគេរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបអាចនឹងថយចុះ 1.5% នៅត្រីមាសនេះ ទោះបីជាពាក់កណ្តាលនៃថវិកាអាចត្រូវបានយកមកវិញនៅដើមឆ្នាំក្រោយ នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមដំណើរការឡើងវិញយ៉ាងពេញលេញ ហើយកម្មករទទួលបានប្រាក់ឈ្នួលរបស់ពួកគេវិញក៏ដោយ នេះបើយោងតាមការព្យាករណ៍របស់ CBO។

បញ្ហាគឺថា កញ្ចប់ថវិកាថ្មីមានរយៈពេលដល់ថ្ងៃទី 30 ខែមករាតែប៉ុណ្ណោះ។ នេះមានន័យថា អាចនឹងមានការបិទទ្វារម្តងទៀតក្នុងពេលឆាប់ៗនេះ។ ហើយភាគីទាំងពីរមិនមានការធានាណាមួយក្នុងការធានាកិច្ចព្រមព្រៀងនៅពេលដែលរឿងនេះមកដល់នោះទេ ជាពិសេសនៅពេលដែលលោក ត្រាំ បាននិយាយថា លោកចង់ផ្លាស់ប្តូររបៀបដែលរដ្ឋាភិបាលចំណាយសម្រាប់ការថែទាំសុខភាព ជាជាងចុះហត្ថលេខាលើប្រាក់ឧបត្ថម្ភធនទៅជាច្បាប់។
និយាយឱ្យខ្លីទៅគឺ
លោក ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់បណ្តោះអាសន្នមួយ ដើម្បីរក្សារដ្ឋាភិបាលឱ្យដំណើរការរហូតដល់ថ្ងៃទី 30 ខែមករា ឆ្នាំ 2026។ ហើយនៅពេលដែលរឿងនេះផុតកំណត់ សភាត្រូវតែអនុម័តសេចក្តីព្រាងច្បាប់មួយផ្សេងទៀត ឬរដ្ឋាភិបាលនឹងបិទទ្វារម្តងទៀត។ នោះហើយជាក្តីបារម្ភ។
ប៉ុន្តែកុំភ្លេចរឿងទាំងនេះ ទោះបីជាមានការអាប់ដេតចាស់ៗមួយចំនួនក៏ដោយ
អុីស្រាអែល-ប៉ាឡេស្ទីន-ហ្គាហ្សា៖ អុីស្រាអែលនៅតែបន្តរំលោភបំពានតាមរយៈការបើកការវាយប្រហារតាមអាកាសចំនួនបីលើកនៅតំបន់ភាគឦសាននៃ Beit Lahiya ក្នុងតំបន់ហ្គាហ្សា នេះបើយោងតាម Al Jazeera។
សង្គ្រាមស៊ូដង់៖ មនុស្សជាច្រើនបានភៀសខ្លួនចេញពីផ្ទះដោយសារតែសង្គ្រាមជម្លោះផ្ទៃក្នុងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សរបស់ប៉ារ៉ាយោធា ដែលបានសម្លាប់មនុស្សយ៉ាងច្រើន ខណៈដែលប្រតិបត្តិការមនុស្សធម៌នៅភាគខាងជើង Darfur កំពុងស្ថិតនៅលើគែមនៃការដួលរលំ។
ការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក៖ ប្រូបាប៊ីលីតេនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែធ្នូនៅតែបន្តធ្លាក់ចុះពី 66.9% មកត្រឹម 53.9% គិតត្រឹមថ្ងៃនេះ។

|English Version|
US Shutdown Development
US President Donald Trump claimed a big victory by officially signing the bill to end the longest US government shutdown that had hurt the US economy for weeks. And this shutdown is expected to slow down the GDP growth by 1.5% this quarter, albeit half of the money might be recovered early next year once the government starts up fully again and workers get their back pay, in accordance with the CBO forecast.

The problem is that the new funding package only lasts until January 30, meaning there could easily be another shutdown fight very soon. And both parties hold no guarantee in securing the deal when this comes, especially when Trump has said he would rather change how the government pays for the health care rather than sign the subsidies into law.
In straightforward terms
Trump signed a temporary bill to keep the government running until January 30, 2026. And when this expires, Congress must pass another bill, or the government will shut down again. That is why there is a new forecast fight coming in January, and that is what is concerning.
But don’t forget these, albeit some old updates
- Israel-Palestinian-Gaza: Israel continues to violate through launching three air strikes on the northeast area of Beit Lahiya in the Gaza Strip, as per Al Jazeera.
- Sudan War: several have fled from home due to the internal conflict war between the Sudanese army and paramilitary Rapid Support Forces, which have mass killed, while the humanitarian operations in North Darfur are on the brink of collapse.
- The Federal Reserve rate decision: the probability of a rate cut in December continues to drop from 66.9% to 53.9% as of today.
