លោកប្រធានាធិបតី Donald Trump៖
- ដោយសារសហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ដៃគ្នាពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មម្តងទៀត នេះបានកាត់បន្ថយនូវភាពតានតឹងមួយចំនួននៅក្នុងទីផ្សារនាពេលថ្មីៗនេះ។ ជាក់ស្តែង ប្រធានាធិបតី Donald Trump និងប្រធានាធិបតី Xi Jinping បានលើកឡើងថា ការពិភាក្សាកាលពីយប់មិញគឺមានភាពរលូនដោយផ្តោតទៅលើផ្នែកពាណិជ្ជកម្ម ហើយនឹងមិនរាប់បញ្ចូលទៅលើបញ្ហារុស្ស៊ី-អ៊ុយក្រែន ឬអុីរ៉ង់នោះទេ។
ការកាត់បន្ថយភាពមិនច្បាស់លាស់ក្នុងទីផ្សារ → តម្លៃមាសបានធ្លាក់ចុះ។
- សូមពិចារណាថា ទាំងលោក Elon Musk និងប្រធានាធិបតី Donald Trump មានការទាស់ទែងគ្នាខ្លះៗជាមួយនឹងបញ្ហាការកាត់ពន្ធក្នុងស្រុក ហើយបញ្ហាសេដ្ឋកិច្ចធ្លាក់។ លោក Elon Musk បានលើកឡើងថា “នឹងមានវិបត្តិសេដ្ឋកិច្ចនៅឆមាសទីពីរនៃឆ្នាំ 2025” ដោយលោកប្រឆាំងនឹងគំនិតនៃការបន្ទាបពន្ធក្នុងស្រុក ដែលអាចបន្តបង្កើនបំណុលពន្ធកាន់តែខ្លាំង។
ប្រតិកម្មទីផ្សារ៖
ការកើនឡើង និងការធ្លាក់ចុះតម្លៃមាស គឺមិនអាចទាយទុកជាមុនបានទេ ដោយសារតែវាទទួលឥទ្ធិពលពីសុន្ទរកថារបស់ប្រធានាធិបតី Donald Trump និងប្រទេសពាណិជ្ជកម្មផ្សេងទៀត។ ពោលគឺបម្រែបម្រួលរបស់វាមិនសូវផ្លាស់ប្តូរទៅតាមទិន្នន័យសូចនាករសេដ្ឋកិច្ចដូចនៅយុគសម័យនោះទេ។
ប៉ុន្តែជាថ្មីម្តងទៀត លោក Trump និងប្រទេសចិនមិនទាន់បានយល់ព្រមទាំងស្រុង ឬចុះហត្ថលេខាលើបញ្ជាប្រតិបត្តិណាមួយនៅឡើយទេ។ ដូច្នេះ ប្រសិនបើមានភាពតានតឹងកាន់តែខ្លាំងម្តងទៀត នោះវាអាចបន្តឱ្យតម្លៃមាសកើនឡើងកាន់តែខ្លាំង។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Donald Trump ក៏បានលើកឡើងថា បញ្ហារុស្ស៊ី-អ៊ុយក្រែននៅតែអាចបន្តមានទៀតក្នុងរយៈពេលវែង ហើយនេះក៏ជាកត្តាដែលរួមចំណែកដល់ការកើនឡើងរយៈពេលវែងរបស់តម្លៃមាសផងដែរ។
មតិមួយចំនួន៖
ម្តងទៀត គោលដៅរបស់លោក Trump គឺដើម្បីបញ្ចប់អតិផរណា និងបន្ថយអត្រាការប្រាក់។ ប៉ុន្តែនេះអាចសម្រេចបានតាមរយៈការកាត់បន្ថយកំណើនសេដ្ឋកិច្ច។ ពោលគឺ នៅពេលដែលសេដ្ឋកិច្ចចុះខ្សោយ ប្រជាជនស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ដូចជាមូលបត្របំណុលអាមេរិក ឬមាស ហើយនៅពេលដែលតម្រូវការមូលបត្របំណុលកើនឡើង នោះទិន្នផលនឹងធ្លាក់ចុះ។ ទិន្នផលសញ្ញាប័ណ្ណទាបក៏នឹងស្រដៀងទៅនឹងការបញ្ចុះអត្រាការប្រាក់ ហើយវាក៏អាចដោះស្រាយទៅលើបញ្ហាបំណុលនោះដែរ។
ភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ច នឹងធ្វើឱ្យសម្ពាធអតិផរណាធ្លាក់ចុះ។ ប៉ុន្តែចុះប្រសិនបើ គាត់មិនអាចស្តារវិបត្តិសេដ្ឋកិច្ចឡើងវិញបានទេ ដោយសារបំណុលកើនឡើង? ចុះបើពេលវេលាខុស? ឬចុះបើពន្ធគយធ្វើឱ្យអតិផរណាកើនឡើង និងធ្វើឱ្យសេដ្ឋកិច្ចក្លាយជា ស្ថិរតាអតិផរណា ដូចអ្វីដែលអ្នកជំនាញផ្សេងទៀតកំពុងព្រួយបារម្ភ? អញ្ចឹងតើវាមិនមានន័យថាសេដ្ឋកិច្ចអាមេរិកនឹងលែងជាកន្លែងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា រួមទាំងសេដ្ឋកិច្ចជិតខាងទៀតដែរទេ?
|English Version|
President Donald Trump:
- Given how the truce between the United States and China has somewhat formed, this has eased some tension from the recent uncertainty in trade agreements. This comes when President Donald Trump and President Xi Jinping’s call ended well, focusing on the trade deal over other concerns such as Russia-Ukraine or Iran.
- Uncertainty reduction → GOLD price dropped.
- Do consider that both Elon Musk and President Donald Trump have somewhat turned against each other with the tax bills misplaced, and recession odds are now on the table. Elon Musk cited that “there will be a recession in the second half of 2025,” arguing against the idea of cutting down the tax bill, which might potentially raise more debt default.
The market reaction:
A gain or loss in the gold price is highly unpredictable, given its influence by the perception of other speeches and unforeseen news from President Donald Trump and other trade nations, unlike how the gold price was previously driven by economic indicators.
But again, Trump and China have not fully agreed or signed any executive orders yet. So if the escalation rebounds again, then this might continue to support on GOLD price upward.
Along with how Russia-Ukraine is likely to continue in the long term, supported by Trump, this is also a factor contributing to gold’s upward long-term trend as well.
Opinionated:
To refresh our minds a bit, Mr. Trump’s goal is to end inflation and lower the interest rate. But this can be achieved through bleeding the economic growth. How? When the economy weakens, people seek safe-haven assets such as US bonds or GOLD, and when that happens, bond demand rises and yields will drop. Lower bond yield will also be similar to lowering the interest rate, and that could also cover the debt payment.
Again, letting the crash in economic growth defeat the inflationary pressures, a.k.a. Recession. But what if he is unable to revive the recession due to a rising debt default? What if the timing is wrong? Or what if the tariff influences inflation data and makes the economy become stagflation, just like what other experts are raising concerns about? Then doesn’t it mean that the US economy will no longer be a safe place for everyone, including neighboring economies?