
របាយការណ៍នេះនឹងផ្តល់នូវការវិភាគអំពីកត្តាចម្បងដែលជះឥទ្ធិពលលើតម្លៃមាស និងឱកាសមួយចំនួនចំពោះគូរូបិយប័ណ្ណ USDJPY សម្រាប់វិនិយោគិន។ ***ព័ត៌មានទាំងអស់ដែលបង្ហាញគឺសម្រាប់ក្នុងគោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនគួរត្រូវប្រើប្រាស់ជាដំបូន្មានហិរញ្ញវត្ថុ ឬការណែនាំសម្រាប់ការសម្រេចចិត្តលើការជួញដូរ ឬការវិនិយោគនោះទេ។ ការវិភាគជាមូលដ្ឋាន ឬការវិភាគបែបសេដ្ឋកិច្ច ការសង្ខេបស្ថានភាពសេដ្ឋកិច្ចពីមុន៖ ស្ថានភាពសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នកំពុងបង្ហាញពីភាពទន់ខ្សោយមួយចំនួន ដូចជាភាពថមថយនៃទីផ្សារការងារ ស្របពេលដែលអត្រាអតិផរណាមានកម្រិតលើសពីកម្រិតគោលដៅចំនួន 2%។ ពោលគឺទាំងនេះ បានជំរុញឱ្យធនាគារកណ្តាលអាមេរិកធ្វើការកាត់បន្ថយអត្រាការប្រាក់ចំនួន 3 ដងក្នុងឆ្នាំនេះ ដោយនឹងចាប់ផ្តើមក្នុងខែកញ្ញា…















