
ការសង្ខេបកំណត់ហេតុកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក សមាជិកធនាគារកណ្តាលអាមេរិកមួយចំនួនរំពឹងថានឹងមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ស្របពេលដែលទីផ្សារការងារអាចនឹងបន្តទន់ខ្សោយ បើទោះបីជាអតិផរណានៅតែមានកម្រិតខ្ពស់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានរាយការណ៍ថា “ពន្ធខ្ពស់អាចនឹងមិនជះឥទ្ធិពលខ្លាំងទៅលើអត្រាអតិផរណានោះទេ” ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តទៅលើការសម្រេចបាននូវស្ថិរភាពតម្លៃ។ លើសពីនេះទៀត សូមកត់សម្គាល់ថាកំណត់ហេតុកិច្ចប្រជុំទាំងនេះគឺធ្វើឡើងមុនពេលមានការចេញផ្សាយនូវរបាយការណ៍ការងារនៅអាមេរិក។ ដូច្នេះ ធនាគារកណ្តាលបានជឿជាក់ទៅលើភាពថមថយនៃស្ថានភាពសេដ្ឋកិច្ចរួចទៅហើយ។ យោងតាមរបាយការណ៍ “គណៈកម្មាធិការអាចប្រឈមមុខនឹង “Trade-off” ប្រសិនបើអត្រាអតិផរណានៅតែខ្ពស់ ស្របពេលដែលទីផ្សារការងារនៅតែធ្លាក់ចុះ។” ដូច្នេះនេះសបញ្ជាក់ថា ពួកគេអាចនឹងកាត់បន្ថយអត្រាការប្រាក់ប្រសិនបើពួកគេមានបំណងស្រោចស្រង់ទៅលើទីផ្សារការងារទន់ខ្សោយ ឬអាចនឹងរក្សាអត្រាការប្រាក់ប្រសិនបើពួកគេមានបំណងចង់បន្ទាបបញ្ហាអតិផរណា។ …













