យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា៖ «សញ្ញាបណ្ណរតនាគារអាមេរិក បានធ្លាក់ចុះតម្លៃតាមរយៈនិន្នាការលក់ចេញជាសកលនៃមូលបត្របំណុលខណៈពេលដែលការគំរាមកំហែងលើពន្ធគយរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធទៅនឹងកោះហ្គ្រីនឡែន (Greenland)ត្រូវបានធ្វើឱ្យមានផលរប៉ះពាល់ដល់តម្រូវការវិនិយោគទ្រព្យសម្មរបស់សហរដ្ធអាមេរិកព្រមទាំងបង្កើនឱ្យមានភាពព្រួយបារម្ភអំពីស្ថានភាពគោលនយោបាយសារពើពន្ធនាពេលអនាគតរបស់ទីក្រុងវ៉ាស៊ីនតោន»។ ការលក់ចេញជាសកលនៃមូលបត្របំណុលនាពេលថ្មីៗនេះ ដែលដឹកនាំដោយមូលបត្ររតនាគារអាមេរិកបានបង្ហាញឱ្យឃើញពីការកើនឡើងនូវក្តីបារម្ភរបស់អ្នកវិនិយោគទៅលើបព្ហាហានិភ័យនយោបាយ និងហិរញ្ញវត្ថុ ជាជាងការកែលម្អលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ច។…