
វិនិយោគិនជាច្រើននឹងតាមដានទៅលើការចេញផ្សាយនូវទិន្នន័យផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសចុងក្រោយ ដោយពួកគេជឿជាក់ថាទិន្នន័យនេះអាចនឹងមានកម្រិតទាបជាងមុន ហើយអតិផរណាវិញនៅតែអាចកើនឡើងខ្ពស់ជាងមុនផងដែរ។ ទាំងអស់នេះសុទ្ធតែបណ្តាលមកពីភាពមិនច្បាស់លាស់ក្នុងកំណើនសេដ្ឋកិច្ចចំពោះពន្ធគយ ព្រមទាំងការវិវត្តន៍នៃភូមិសាស្ត្រនយោបាយ ដែលទំនងជានឹងធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យ ឬទស្សនអារម្មណ៍របស់វិនិយោគិន។ បើទោះបីជាកំណើនសេដ្ឋកិច្ចនេះអាចនឹងមានកម្រិតដូចអ្វីដែលគេព្យាករណ៍ ឬលើសពីនេះក៏ដោយ នេះក៏មិនមានន័យថាស្ថានភាពសេដ្ឋកិច្ចអាមេរិកមានសុខភាពល្អប្រសើរនោះដែរ។…