Reserves Requirement

ឧបករណ៍គោលនយោបាយរូបិយវត្ថុមួយគឺ អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ភាគច្រើនត្រូវបានប្រើប្រាស់ទៅលើបម្រែបម្រួលចរន្តប្រាក់នៅក្នុងសេដ្ឋកិច្ច។ ពោលគឺប្រសិនបើចរន្តប្រាក់មានចំនួនច្រើនពេកអាចនឹងធ្វើឲ្យមានអតិផរណាខ្ពស់ ស្របពេលដែលចរន្តប្រាក់ដែលមានតិចពេកអាចនឹងគំរាមកំហែងទៅកាន់កំណើនសេដ្ឋកិច្ច។ 

ធនាគារកណ្តាលធំៗទាំងនៅក្នុងអាមេរិក ចក្រភពអង់គ្លេស ឬសូម្បីតែធនាគារជាតិនៃកម្ពុជាសុទ្ធតែរឹតបន្តឹងទៅលើអត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement) ដើម្បីការពារហានិភ័យរបស់ប្រព័ន្ធធនាគារ។ រហូតមកដល់ពេលនេះ ភាគច្រើនកំពុងពឹងផ្អែកលើឧបករណ៍ផ្សេងទៀតដូចជាអត្រាការប្រាក់ និងប្រតិបត្តិការទីផ្សារបើកចំហ(open market operations) ដើម្បីទប់ស្កាត់ការប្រយុទ្ធនឹងបញ្ហាអតិផរណា។ 

ក្នុងន័យសាមញ្ញ អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ជាភាគរយនៃប្រាក់បញ្ញើសរុបដែលធនាគារពាណិជ្ជត្រូវរក្សាទុកក្នុងទុនបំរុងរបស់ខ្លួន និងមិនផ្ទេរដោយផ្ទាល់ទៅធនាគារកណ្តាលនោះឡើយ។ ជាថ្មីម្តងទៀត “ការរក្សា មិនមែនផ្ទេរទៅកាន់ធនាគារកណ្តាលនោះឡើយ” ។ 

ឧទាហរណ៍

លោក A ចង់ដាក់ប្រាក់ 100 ដុល្លារទៅធនាគារពាណិជ្ជ។ 

ប្រសិនបើធនាគារកណ្តាលកំណត់អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ចំនួន 10% 

នោះធនាគារនឹងយក 10% នៃចំនួនប្រាក់បញ្ញើ 100 ដុល្លារពីលោក A ដើម្បីរក្សាទុកនៅក្នុងទុនបម្រុង។ 

ដូច្នេះ ធនាគារ​អាច​ប្រើ​តែ 90 ដុល្លារ​ប៉ុណ្ណោះក្នុងការផ្តល់នូវប្រាក់កម្ចី ស្របពេលដែល 10 ដុល្លារ​ដែល​នៅ​សល់​នឹង​មិន​អាច​ប្រើ​សម្រាប់​សាច់ប្រាក់​ងាយ​ស្រួល​របស់​ពួកគេនោះទេ។ 

ផលប៉ះពាល់សក្តានុពលលើសេដ្ឋកិច្ច និងរូបិយប័ណ្ណ

ការកើនឡើងអត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)

→ ធនាគារកណ្តាលចង់រឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយធ្វើឱ្យធនាគារពាណិជ្ជរក្សាប្រាក់បម្រុងកាន់តែច្រើន 

→ មានន័យថា ធនាគារពាណិជ្ជមានលុយតិចសម្រាប់ផ្តល់ប្រាក់កម្ចី ដែលអាចកាត់បន្ថយការផ្គត់ផ្គង់លុយក្នុងសេដ្ឋកិច្ច និងអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

→ អាចនឹងធ្វើឲ្យតម្លៃរូបិយប័ណ្ណក្នុងស្រុកកាន់តែឡើងថ្លៃ បើធៀបជាមួយនឹងរូបិយប័ណ្ណផ្សេងទៀត។ 

ការថយចុះអត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)

→ គឺជាសញ្ញានៃការបន្ធូរបន្ថយរបស់ធនាគារកណ្តាលដែលមានគោលបំណងក្នុងការលើកកម្ពស់លើការផ្តល់ប្រាក់កម្ចីកាន់តែច្រើន។ 

→ ធនាគារមានលទ្ធភាពប្រើប្រាស់ប្រាក់ ឬមានសាច់ប្រាក់ងាយស្រួលកាន់តែច្រើន ដែលអាចធ្វើឱ្យសាច់ប្រាក់ក្នុងស្រុកមានកាន់តែច្រើន ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច។ 

→ អាចនឹងមានលទ្ធភាពធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុកចុះខ្សោយធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។ 

នៅលើកំណត់សម្គាល់ដ៏សំខាន់មួយ មានកត្តាជាច្រើនទៀត រួមទាំងអត្រាការប្រាក់ និងលក្ខខណ្ឌសេដ្ឋកិច្ចសកល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនេះផងដែរ។

ហេតុអ្វីបានជាវាសំខាន់?

ការផ្លាស់ប្តូរអត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement) អាចសបញ្ជាក់ពីទស្សនវិស័យមួយចំនួនរបស់ធនាគារកណ្តាលទៅលើស្ថានភាពសេដ្ឋកិច្ច ព្រមទាំងរូបិយប័ណ្ណរបស់ពួកគេ ថាតើពួកគេចង់គ្រប់គ្រងអតិផរណា ឬពួកគេកំពុងព្យាយាមបង្កើនតម្រូវការក្នុងស្រុក។ នេះក៏អាស្រ័យទៅលើឥណទានដែលមាននៅក្នុងស្រុក ដែលអាចជះឥទ្ធិពលមួយចំនួនទៅកាន់ពួកគេ។ 

ខណៈពេលដែលនេះជាឧបករណ៍ចម្បងសម្រាប់គ្រប់គ្រងប្រាក់ក្នុងស្រុក ប៉ុន្តែវាក៏អាចជាសំណាញ់សុវត្ថិភាពសម្រាប់ធនាគារផងដែរ ដោយធានាថាពួកគេមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដកប្រាក់របស់អតិថិជន។ 

តើមានអ្វីកើតឡើងនៅពេលដែលមានការផ្លាស់ប្តូរគោលនយោបាយ? តើវាប៉ះពាល់ដល់អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ពីមុនដែរ ឬទេ?

នៅពេលណាដែលមានការផ្លាស់ប្តូរគោលនយោបាយ ឬប្រាក់បញ្ញើរបស់ពួកគេ អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ទាំងអស់អាចនឹងត្រូវកែតម្រូវទៅតាមទម្រង់ថ្មី ដោយសារតែវាអាចជះឥទ្ធិពលមួយចំនួនទៅកាន់ប្រាក់បញ្ញើដែលធនាគារគប្បីរក្សាទុក។ 

ម្យ៉ាងវិញទៀត នេះមានន័យថា នៅពេលណាដែលប្រាក់បញ្ញើថ្មីចូលមក ធនាគារត្រូវបង្កើនទុនបំរុងរបស់ពួកគេ ដើម្បីបំពេញតាមភាគរយដែលត្រូវការ ហើយនៅពេលដែលប្រាក់បញ្ញើត្រូវបានដក ធនាគារអាចកាត់បន្ថយទុនបំរុងរបស់ពួកគេទៅតាមនោះ។ 

នេះបង្ហាញថា ទោះបីជាមាន ឬក៏គ្មានគោលនយោបាយក៏ដោយ ក៏អ្វីៗគ្រប់យ៉ាងគប្បីកែតម្រូវដោយស្វ័យប្រវត្តិ នៅពេលមានប្រតិបត្តិការថ្មីកើតឡើង។ 

ព័ត៌មានថ្មីៗពីកម្ពុជា

យោងតាមប្រកាសលេខ 7.024.1718 ចេញផ្សាយនៅថ្ងៃពុធ ទី 21 ខែកញ្ញា ឆ្នាំ 2024 ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)នឹងត្រូវប្តូរទៅ 7% រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025។ 

ទាំងអស់នេះបង្ហាញថាធនាគារកណ្តាលចង់បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដោយផ្តល់សាច់ប្រាក់ងាយស្រួលដល់ធនាគារដើម្បីផ្តល់ប្រាក់កម្ចីកាន់តែច្រើន ហើយវាពិតជាធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកខ្ចី/អ្នកប្រើប្រាស់។ 

គោលដៅ​គឺ​ជំរុញ​កំណើន​សេដ្ឋកិច្ច តាមរយ:ការបង្កើនតម្រូវការទំនិញ ឬសេវាកម្មបន្ថែមទៀត។ 

ការឆ្លើយតបរបស់វិនិយោគិនចំពោះការផ្លាស់ប្តូរអត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)

ដូចដែលបានរៀបរាប់ខាងលើ អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ខ្ពស់ នឹងឆ្លុះបញ្ចាំងពីការមានគោលនយោបាយរូបិយវត្ថុរឹតបន្តឹង ដែលអាចនាំឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល)កើនឡើង និងផ្ទុយមកវិញ។ 

នេះ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ ឱកាស​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​អាច​វិនិយោគ​លើ​រូបិយប័ណ្ណ​ដែល​បាន​ផ្លាស់​ប្តូ​រ ជាក់ស្តែង ដុល្លារ/រៀល។ 

តម្លៃប្រាក់រៀលឡើងថ្លៃមានន័យថា 1 ដុល្លារកំពុងធ្លាក់ចុះធៀបនឹងប្រាក់រៀល។ 

ខណៈពេលដែលអត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)ខ្ពស់អាចបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូររូបិយប័ណ្ណ វាក៏មានកត្តាដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញនោះដែរ ដូចជាថ្លៃប្រតិបត្តិការ និងលក្ខខណ្ឌទីផ្សារ។ 

ឧទាហរណ៍

ពីមុន: ដុល្លារ/រៀល = 4100 

ប្រាក់រៀលឡើងថ្លៃក្នុងរយៈពេល 10 ថ្ងៃ៖ ដុល្លារ/រៀល = 4000

ប្រសិនបើអ្នកទិញដុល្លារ/រៀលចំនួន 100$ នៅតម្លៃ 4100 អ្នកនឹងទទួលបាន 410,000 នៅពេលនោះ។ 

→ អ្នកអាចលក់ប្រាក់រៀលរបស់អ្នកទៅដុល្លារមកវិញនៅតម្លៃ 4000 បន្ទាប់ពីតម្លៃកើនឡើងដូចគ្នាចំនួន 100$។ នេះមានន័យថាអ្នកប្រហែលជាត្រូវការ 400,000 ដើម្បីប្តូរទៅ 100 ដុល្លារ ហើយ 10,000 នឹងក្លាយជាប្រាក់ចំណេញរបស់អ្នក។ 

ឬ 

ពីមុនដុល្លារ/រៀល = 4100 x 100 = 410,000 រៀល 

ប្រាក់រៀលឡើងថ្លៃក្នុងរយៈពេល 10 ថ្ងៃ៖ ដុល្លារ/រៀល = 4000 x 100 = 400,000 រៀល

→ ប្រាក់ចំណេញ = 410,000 – 400,000 = 10,000 រៀល 

ដូច្នេះស្រមៃថាអ្នកធ្វើពាណិជ្ជកម្មជាមួយមូលនិធិធំជាង។ តើអ្នកនឹងទទួលបានប៉ុន្មាន? 

កំណត់ចំណាំសំខាន់ៗសម្រាប់វិនិយោគិន

ទោះបីជាវាហាក់ដូចជាល្បែងដ៏ងាយស្រួលក៏ដោយ វាជារឿងសំខាន់ក្នុងការពិចារណាលើកត្តាផ្សេងទៀត ដូចជាទិសដៅរបស់ធនាគារកណ្តាល ដែលអាចពាក់ព័ន្ធនឹងឧបករណ៍រូបិយវត្ថុផ្សេងទៀត រួមទាំងអត្រាការប្រាក់ ឬប្រតិបត្តិការទីផ្សារបើកចំហ (OMO) កំណើនសេដ្ឋកិច្ច អតិផរណា និងភាពខុសគ្នានៃអត្រាការប្រាក់ នៅពេលដែលធ្វើការសម្រេចចិត្តជួញដូរ។ 

ដែនកំណត់នៃការប្រើប្រាស់

ទោះបីជាអត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserves Requirement)  អាចរារាំងធនាគារពីហានិភ័យក៏ដោយ ក៏មានការរឹតបន្តឹងមួយចំនួន ឬស្ថានភាពអាក្រក់ដែលបានបង្ខំឱ្យធនាគារក្ស័យធន ឬដំណើរការធនាគារ។ 

ព្រឹត្តិការណ៍ទូទៅបំផុតគឺការដកប្រាក់ដោយភ័យស្លន់ស្លោ ដែលអ្នកដាក់ប្រាក់បញ្ញើគ្រប់រូបចាប់ផ្តើមភ័យស្លន់ស្លោ និងដកប្រាក់ក្នុងពេលតែមួយ ដោយសារភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ច ឬព័ត៌មានអាក្រក់ណាមួយ។ 

ជាក់ស្តែង កាលពីខែមីនា ឆ្នាំ 2023 ធនាគារ Silicon Valley Bank (SVB) ដែលជាធនាគារធំជាងគេនៅក្នុងអាមេរិក ក៏បានក្លាយជាជនរងគ្រោះម្នាក់ ដោយសារតែការកើនឡើងនៃអត្រាការប្រាក់ខ្ពស់ហួសហេតុប៉ុន្មានខែកន្លងមក គួបផ្សំជាមួយនឹងការដកប្រាក់បញ្ញើច្រើនក្នុងពេលតែមួយ។ នៅពេលអ្នកដាក់ប្រាក់បញ្ញើទាំងនេះចាប់ផ្តើមដកប្រាក់យ៉ាងច្រើន ហើយធនាគារ SVB មិនអាចបំពេញតម្រូវការបាន នេះបានធ្វើឲ្យធនាគារពួកគេបរាជ័យ។

ដែនកំណត់ផ្សេងទៀតអាចមកពីភាពយឺតយ៉ាវនៃពេលវេលា ឥរិយាបទរបស់អតិថិជន និងធនាគារ ឬផលវិបាកដោយអចេតនា ដូចជាការប្រថុយប្រថានច្រើនពេករបស់ធនាគារពាណិជ្ជជាដើម។

|English Version|

One of the monetary policy tools, the reserve requirement, is mainly focused on the money supply circulation in the economy, as too much may lead to hyperinflation, while too little may pose a serious threat to the economy. 

Long story short, central banks, either in the Federal Reserve, Bank of England, or even the National Bank of Cambodia, all impose a strict rule on having a reserve requirement in order to prevent the risk of bankruptcy or default risk in the banking system. As of now, the majority are relying more on other tools like interest rates and open market operations to curb the inflation fight. 

In simpler terms, the reserve requirement is the percentage of total deposits that the commercial bank needs to hold in its reserves and not directly transfer to the central bank, which may likely affect the withdrawal or liquidity in the bank. Again, “holding, not transferring.”. 

Example

Mr. A wants to deposit 100 USD to the commercial bank. 

If the central bank imposes 10% of the reserve requirement ratio, also known as the cash reserve ratio, then the bank will take 10% of the 100 USD deposit amount from Mr. A to hold in the reserve. 

So, the bank can only use the 90 USD to lend out, while the remaining 10 USD will be unable to be used for their liquidity. 

Potential Impact on the Economic and Currency

Increasing reserves requirement 

→ The central bank wants to tighten the monetary policy by making the bank hold a larger portion of their deposit in cash. 

→ Meaning that the commercial bank has less money available for lending, which can reduce the money supply in the economy and potentially slow down economic growth.

→ Possibly lead to stronger domestic currency against other currencies. 

Decreasing in reserves requirement 

→ Easing signs from the central bank, which aims to promote more lending to the consumer. 

→ the bank has more access or liquidity, which can improve the money supply and stimulate economic growth. 

→ Potentially lead to weaker domestic currency against other currencies. 

On an important note, there are many other factors, including interest rates and global economic conditions, that play significant roles in these changes as well. 

Why is it important?

A change in reserve requirement conveys a message from the central bank on their perspective on the economic condition and currencies, whether they want to take control of inflation or they are trying to improve consumption. It involves direct credit availability, but the impact could be significant. 

While this is primarily a tool for controlling the money supply, however, it also serves as a safety net for banks, ensuring that they have sufficient liquidity to meet customer withdrawals. 

What happens when there are changes in policy? Does it impact the previous reserve requirement before the policy changes? 

Whenever there is a change in the policy or in their deposits, all the reserve requirements may need to adjust accordingly from both the new one and the previous one, as this shows that it affects the portion of a bank’s deposit that must be held in cash. 

In other words, this means that whenever a new deposit comes in, the bank must increase its reserves to meet the required percentage, and when the deposit is withdrawn, the bank can reduce its reserves accordingly. 

This suggests that with or without the policy, everything needs to adjust automatically when there is a new transaction. 

Recent news from Cambodia. 

As per Prakas 7.024.1718 released on Wednesday, September 21, 2024, the National Bank of Cambodia stated that the reserve requirement will be changed to 7% until December 31, 2025. 

All of these suggest that the central bank wants to ease monetary policy by giving more liquidity to the bank to lend out more, and that actually makes it more convenient for the borrower/consumer. 

The goal is to stimulate economic growth by promoting more demand for goods or services. 

Investor Response to Changes in Reserve Requirements

As mentioned above, a higher reserve requirement reflects having a tightening monetary policy, which could potentially lead to an appreciation of the domestic currency (Riel) and vice versa. 

This could be seen as a potential opportunity for consumers may invest in the exchanged currencies, for instance, USD/Riel. 

Appreciating Riel means that 1 dollar is weakening against the Riel. 

While a higher reserve requirement can create an opportunity for currency exchange, there are factors that can affect the actual profit, including the transaction fees and market conditions. 

For Example. 

Previous: USD/Riel = 4100 

Appreciate Riel in 10 days: USD/Riel = 4000

If you buy the USD/Riel at 4100 for 100$, you will make 410,000 at that time. 

→ you can sell and exchange your Riel to USD back at 4000 after the price goes up at the same amount of 100$. This means that you may need 400,000 to exchange back to 100 dollars, and 10,000 will be your profit. 

Or 

Previous: USD/Riel = 4100 x 100 = 410,000 Riel 

Appreciate Riel in 10 days: USD/Riel = 4000 x 100 = 400,000 Riel

→ Profit = 410,000 – 400,000 = 10,000 Riel 

So imagine you trade with bigger funds. How much will you gain? 

Important Notes for Investors

Although this may seem like an easy game, it is important to consider other factors such as central bank direction that may involve other monetary tools, including interest rate or open market operations (OMO), economic growth, inflation, and interest rate differentials, when making a trading decision. 

Limitation on Usage

Although the reserve requirement could somewhat prevent the bank from having the default risk, there are some restrictions, unspoken rules, or worse scenarios that have forced the bank to go bankrupt or bank-run. 

The most common event is the panic withdrawal or the bank run, where every depositor begins to panic and withdraw at the same time due to uncertainty of economic growth or misfortune news. 

In fact, last March 2023, Silicon Valley Bank (SVB), the largest bank in the region, also became one of the victims in the bank run due to an unreasonable high interest rate environment for the past few months and a rapid outflow of deposits. When these depositors began withdrawing funds massively, SVB was unable to meet the demand, leading to its failure.

Other limitations could be from time lag, consumer & banking behavior, or unintended consequences, such as excessive risk-taking by banks or asset bubbles.

Markets

Forex

Metals

Energies

Indices

Partnerships

Introducing Broker

Marketing Partnership

About us

About ST Market

Contact Us

Regulation

FAQs

Cambodia: +855 (0) 10883 288
UK: +44 (0) 800 368 9785
Thailand: +66 (0) 2114 7415

info@stmarket.com
thai@stmarket.com

STMarket Company Limited AMASS Tower
Street 63, Phum 6, Chamkar Mon, Boeng Keng Kang Mouy, Phnom Penh, 12302, Cambodia

STMarket Company Limited (“STMarket”) is regulated as a Derivatives Broker by the Securities and Exchange Commission of Cambodia, Registered address: AMASS Tower, Floor 23, Street 63, Corner 282, Phum 6, Boeng Keng Kang Muoy, Chamkar Mon, Phnom Penh capital, 12302, Cambodia, Registration Number 00049975.

ST Market UK Limited (“STMarket UK”) is a registered company in the United Kingdom, Registered Address: 20-22 Wenlock Road, London, England, N1 7GU, Registration Number: 12576898.

www.stmarket.com is owned and operated by STMarket. Clients must be 18 years of age and over to use the services provided by STMarket.

Risk Warning
Contracts for Difference (‘CFDs’) are complex financial products and not suitable for all investors. CFDs, are leveraged products that mature when you choose to close an existing open position. By investing in CFDs, you assume a high level of risk. Please ensure you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future results. The site contains links to websites controlled or offered by third parties. STMarket has not reviewed and hereby disclaims responsibility for any information or materials posted at any of the sites linked to this site. By creating a link to a third-party website, STMarket does not endorse or recommend any products or services offered on that website. The information contained on this site is intended for information purposes only. Therefore, it should not be regarded as an offer or solicitation to any person in any jurisdiction in which such an offer or solicitation is not authorised or to any person to whom it would be unlawful to make such an offer or solicitation, nor regarded as a recommendation to buy, sell or otherwise deal with any particular currency or precious metal trade. If you are not sure about your local currency and spot metals trading regulations, then you should leave this site immediately.

This information is not intended for residents of U.S, Canada, Syria, Sudan, North Korea, Iran, Iraq, and Afghanistan, or use by any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.

© 2024 ST Market Company Ltd | All rights reserved.

ST Market Cookies Policy

ST Market Risk Warning

Anti-Money Laundering Policy

Website Privacy Policy

Website Terms and Conditions