
1.ការវិភាគបែបមូលដ្ឋាន (Fundamental analysis)
ការវិភាគបែបមូលដ្ឋាន គឺជាការសិក្សាលើកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកត្តាផ្សេងៗទៀត ដើម្បីយល់ពីតម្លៃពិតនៃទ្រព្យសកម្ម ឬផលិតផលហិរញ្ញវត្ថុ។ វាពាក់ព័ន្ធនឹងការវិភាគទិន្នន័យម៉ាក្រូសេដ្ឋកិច្ច ដូចជាអត្រាការប្រាក់ ផលិតផលក្នុងស្រុកសរុប(GDP) អតិផរណា(Inflation) និងទិន្នន័យការងារ(Unemployment Rate) ឬទិន្នន័យផ្សេងទៀតដើម្បីដឹងពីទិសដៅសក្តានុពលនៃទីផ្សារភាគហ៊ុន ទីផ្សារមូលបត្របំណុល និង ទីផ្សាររូបិយប័ណ្ណ។
2. ការវិភាគបែបបច្ចេកទេស (Technical analysis)
ការវិភាគបែបបច្ចេកទេស គឺជាការសិក្សាលើក្រាប និងទំនោររបស់ផលិតផលហិរញ្ញវត្ថុ ដើម្បីស្វែងរកនិន្នាការរបស់ទីផ្សារ និងធ្វើការសម្រេចចិត្តទិញឬលក់ផលិតផលហិរញ្ញវត្ថុដោយមានអំណះអំណាងត្រឹមត្រូវ។ ការវិភាគបែបបច្ចេកទេសពឹងផ្អែកលើសូចនាករបឋម ដូចជា Support, Resistance ឬលើសូចនាករបច្ចេកទេសដូចជា Moving Average, Oscillators ជាដើម។
3. ចិត្តវិទ្យានៃការចូលវិនិយោគ (Trading psychology)
ពាក់ព័ន្ធនឹងការគ្រប់គ្រងអារម្មណ៍របស់យើងនៅពេលចូលទីផ្សារតាមរយៈការបង្កើនទម្លាប់ល្អៗ ការអនុវត្តតាមផែនការវិនិយោគឲ្យបានត្រឹមត្រូវនិងទៀងទាត់ និងប្រកាន់ជាប់ជានិច្ចនូវវិន័យផ្ទាល់ខ្លួនពេលចូលទីផ្សារ។
4. ការគ្រប់គ្រងហានិភ័យ (Risk management)
ពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យនៃការខាតបង់ដោយកំណត់ stop-loss ត្រឹមត្រូវ ព្រមទាំងមានយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យច្បាស់លាស់ផ្សេងទៀត។ ឧទាហរណ៍ថាលោកអ្នកអាចប្រថុយ 1% ឬ 2% នៃទឹកប្រាក់ក្នុងគណនីរបស់លោកអ្នកក្នុងការចូលផ្សារក្នុងមួយថ្ងៃ ឬ 4% ក្នុងមួយសប្តាហ៍ ឬក្នុងកម្រិតណាមួយដែលលោកអ្នកអាចទទួលយកបាន ដើម្បីរក្សាការខាតបង់របស់យើងឲ្យនៅក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបាន។
(English Version )

1. Fundamental analysis
Fundamental analysis is a study of economic, financial, and other factors to understand the true value of the intrinsic value of a financial product ( asset ). It involves analyzing macroeconomic data such as GDP, the Inflation rate, the Unemployment Rate, or other data to paint a longer-term picture of the economy and understand the potential direction of the Stock market, the Bond market, and the Forex market.
2. Technical analysis
Technical analysis is the study of graphs to reflect market sentiments of financial products to explore market trends and make logical decisions to buy or sell financial products. Technical analysis relies on primary indicators such as Support, Resistance or on technical indicators such as Moving Averages, Oscillators, and so on.
3. Trading psychology
Trading psychology is about our mindset and emotion management when entering the market. This can be achieved through creating good trading habits, implementing a well-thought-out trading plan, and following up regularly with the plan while always adhering to our plan with proper discipline when entering the market.
4. Risk management
Risk management is the process of identifying and managing potential risks associated with trading. This includes setting the right stop-loss and having clear risk management strategies. To manage risk, you can limit the amount of equity you risk when entering the market. For example, you can choose to risk 1% or 2% of your trading account’s equity for one day or 4% for a week. You can also choose any other risk level that you are comfortable with and that allows you to keep losses at a level that you can control.
Reference: