Trump’s Iran Nuclear Push, Middle East Tensions, and Trade Talks: A Global Economic Crossroads
- ប្រមាណជា 4-5 ម៉ោងមុន លោកប្រធានាធិបតី Trump បានបន្តដាក់សម្ពាធលើប្រទេសអុីរ៉ង់ក្នុងការឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយលើកឡើងថា “អុីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ” ហើយលោកក៏បានផ្តល់នូវសញ្ញានៃការជម្លៀសខ្លួនជាបន្ទាន់ពីទីក្រុង Tehran ។ នេះក៏ឆ្លុះបញ្ចាំងពីការគំរាមកំហែងទៅលើប្រទេសអុីរ៉ង់ក្នុងការវិលត្រឡប់ទៅចរចាម្តងទៀតលើកិច្ចព្រមព្រៀងមួយនេះ ពោលគឺបើមិនបញ្ចប់កិច្ចព្រមព្រៀងនោះទេ នោះអាចនឹងមានរឿងអាក្រក់ណាមួយកើតមានឡើង។
- ខណៈពេលដែលជម្លោះរវាងអុីស្រាអែល និងអុីរ៉ង់នៅតែបន្តកើតមានឡើង ការបាញ់ប្រហារ និងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកព្រមទាំងការបាញ់កាំជ្រួច សុទ្ធតែបង្កឱ្យវិនិយោគិនមួយចំនួនធំព្រួយបារម្ភទៅលើបញ្ហាសង្គ្រាមមួយនេះ ហើយបានធ្វើឱ្យតម្លៃមាសឡើងថ្លៃ បន្ទាប់ពីទីផ្សារមួយចំនួនបានកាត់ផលចំណេញនិងចេញពីទីផ្សារ(Profit-Taking)កាលពីដើមថ្ងៃចន្ទ។
- ជាក់ស្តែងទៅ លោក Trump ពិចារណាធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីដោះស្រាយទៅលើបញ្ហាសង្គ្រាមមួយនេះ ព្រមទាំងធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងមួយនេះបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះ ប្រសិនបើលោកប្រធានាធិបតី Trump បានកាត់បន្ថយភាពតានតឹងមួយចំនួន វាក៏អាចជាកត្តាមួយដែលតម្លៃមាសអាចនឹងធ្លាក់ចុះនោះដែរ។ ប៉ុន្តែអ្នកដឹងហើយថានៅពេលរឿងមួយចប់ នោះរឿងមួយទៀតក៏ចាប់ផ្ដើមដូចអ្វីដែលបានកើតឡើងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះដែរ (ហើយរឿងនោះអាចជាបញ្ហាពន្ធ ឬបញ្ហាផ្សេងទៀត)។
- លោក Trump និងកាណាដាបានយល់ព្រមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងរយៈពេល 30 ថ្ងៃក្នុងអំឡុងពេលកិច្ចប្រជុំ G7។ ទោះបីជាភាគីទាំងពីរបានបង្ហាញពីទស្សនវិស័យវិជ្ជមានក៏ដោយ ក៏យើងមិនទាន់ប្រាកដដែរថា កិច្ចប្រជុំពួកគេនាពេលខាងមុខអាចនឹងល្អប្រសើរ ដូច្នេះចូរព្យាយាមពិចារណាគ្រប់កាលៈទេសៈ។
ទិន្នន័យដែលគួរតាមដាន៖
ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនឹងចេញផ្សាយនូវនៅថ្ងៃព្រហស្បតិ៍ ម៉ោង 1 ព្រឹក GMT+7។ តាមដានពួកយើងដើម្បីទទួលបានព័ត៌មានថ្មីៗ!

|English Version|
- Approximately 4-5 hours ago, Trump continued to pressure Iran into reaching the nuclear deal on his social media, citing that “Iran cannot have a nuclear weapon,” while signaling the immediate evacuation of Tehran. This also reflects his urgency for Iran to return to negotiations by threatening one way or another—“reach a deal or something else happens”.
- While the conflict between Israel and Iran continues to escalate, launching strikes and firing drones and missiles, all of these spark fear of a region-wide conflict and make way for the gold price to rise higher after the profit-taking on early Monday.
- In fact, Trump does consider going to the Middle East to de-escalate and reach a nuclear deal as soon as possible. So if the escalation ends, then that’s a factor in bringing the gold price down. But you already know that when one thing ends, another one begins, just like what happened in the last few days.
- Trump and Canada agreed to negotiate the trade agreement within 30 days during the G7 summit. Although both parties lean on the positive side, things could go astray before we know it. Therefore, do consider all scenarios.
Forward Looking:
The Federal Reserve Rate decision is on Thursday at 1 AM GMT+7. Follow us to get the latest updates!
