
សំណើកាត់បន្ថយពន្ធ
ទោះបីជាប្រធានាធិបតីលោក Donald Trump បានប្រកាសពីការកាត់បន្ថយពន្ធ (Tax) សម្រាប់បុគ្គលដែលរកប្រាក់ចំណូលបានក្រោម 200,000 ដុល្លារតាមរយៈការបង្កើនពន្ធអាករ (Tariff)កាលពីថ្ងៃអាទិត្យក៏ដោយ រូបគាត់ក៏បានច្រានចោលទៅលើការកាត់ពន្ធរបស់មហាសេដ្ឋីនោះម្តងទៀតដែរ។ នេះមានន័យថា ពន្ធរបស់មហាសេដ្ឋីនៅតែមានដដែល។ ទោះយ៉ាងណាក៏ដោយ បញ្ហានៅតែស្ថិតលើលទ្ធភាពដែលអាចមានឱនភាពតម្រូវការ។ ជាក់ស្តែង អ្នកដែលមានចំណូលទាបទៅមធ្យមភាគច្រើនចំណាយប្រាក់ចំណូលរបស់ពួកគេលើទំនិញចាំបាច់ជាជាងពន្ធដែលបង់ជូនរដ្ឋ ដូច្នេះការដំឡើងពន្ធអាករទៅលើប្រទេសដទៃនៅតែអាចនាំឱ្យចំណាយកាន់តែខ្ពស់ ពោលគឺទំនិញនៅតែថ្លៃ។ នេះនឹងនាំឱ្យមានការថយចុះនៃកំណើនសេដ្ឋកិច្ច លុះត្រាតែផលិតកម្មក្នុងស្រុកចូលមក។
ប្រទេសចិន
ខណៈពេលដែលទីផ្សារកំពុងរង់ចាំវឌ្ឍនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ការចរចារបស់ពួកគេនៅតែមិនទាន់បញ្ចប់ ឬមានការផ្លាស់ប្តូរអ្វីផ្សេងទៀតទេ។ ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់លើការពង្រឹងឥទ្ធិពល BRICS ជាមួយរុស្ស៊ី ដែលអាចបន្ទាបតម្លៃប្រាក់ដុល្លារអាមេរិក និងបង្កើនភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើង។
បទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន
លោកពូទីនរបស់រុស្ស៊ីបានប្រកាសបទឈប់បាញ់បណ្តោះអាសន្នសម្រាប់ថ្ងៃឈប់សម្រាកខែឧសភា ប៉ុន្តែសេតវិមានរាយការណ៍ពីការជំរុញរបស់លោក Trump សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍រវាងរុស្ស៊ី និងអ៊ុយក្រែន។ ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មានបំណងចង់បញ្ចប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
កិច្ចពិភាក្សាអំពីនុយក្លេអ៊ែរ
លោក Ron Dermer របស់អុីស្រាអែលបានសម្តែងការជឿជាក់លើគោលជំហររឹងមាំរបស់លោក Trump ទៅលើការប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ដែលមិនល្អ ដោយអុីរ៉ង់បានស្នើឱ្យមានកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងរ៉ូមនៅថ្ងៃទី 2 ខែឧសភាជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់។
ព័ត៌មានបន្ថែមទៀត៖

JOLTs Job Openings នឹងផ្តល់ជូននូវព័ត៌មានបន្ថែមទៀតអំពីស្ថានភាពទីផ្សារការងារនៅក្នុងសហរដ្ឋអាមេរិក ដែលរៀបរាប់លម្អិតអំពីចំនួនការងារ ការបញ្ឃប់ និងសកម្មភាពជ្រើសរើសបុគ្គលិកបន្ថែមទៀតជាដើម។
- ប្រសិនបើទិន្នន័យខ្ពស់ជាងការរំពឹងទុក → ស្ថានភាពទីផ្សារការងាររឹងមាំជាងមុន
- ប្រសិនបើទិន្នន័យទាបជាងការរំពឹងទុក → ស្ថានភាពទីផ្សារការងារខ្សោយជាងមុន
|English Version|

Tax cut proposal
Despite Trump’s tax cut announcement for individuals earning under $200,000 through tariff revenue on Sunday, he also repeatedly ruled out the millionaire’s tax. Yet, the problem lingers in the potential consumption deficit. Most low- to medium-income earners mainly spend their income on necessary goods rather than taxes, so raising the tariffs will only result in higher costs and will continue to burden purchasing power. This will lead to degrowth in response unless domestic production comes in.
China
While the market awaits the trade progress between the US and China, no recent US-China talks have occurred yet. In fact, China’s Foreign Minister Wang Yi emphasized strengthening BRICS influence with Russia, which could potentially challenge the U.S. dollar’s dominance and further intensify the trade tension.
Russia-Ukraine Ceasefire
Russia’s Putin declared a temporary ceasefire for the May holidays, and the White House reports Trump’s push for a permanent Russia-Ukraine ceasefire. Both the US and Ukraine are eager to end this as soon as possible.
Nuclear Talk
Israel’s Ron Dermer expressed confidence in Trump’s firm stance against a weak Iran nuclear deal, with Iran proposing nuclear talks in Rome on May 2 with France, Britain, and Germany.
Looking Forward:

JOLTs Job Openings will offer labor market conditions in the United States, which also detail the number of job openings, separations, and hiring activities.
- Higher than expected reading → stronger labor market conditions
- Lower than expected reading → weaker labor market conditions